សម្ព័ន្ធសមណនិស្សិតខ្មែរក្រោម នៅប្រទេសកម្ពុជា នឹងបោះឆ្នោតជ្រើសរើសគណៈកម្មការថ្មី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញប្រទេសកម្ពុជានឹងបោះ ឆ្នោតជ្រើសរើស គណៈកម្មការថ្មីសម្រាប់អាណត្តិកាលទី ៥ នៅថ្ងៃអាទីត្យ ទី ២៥ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ ។
យោងតាមសេចក្ដីជូនដំណឹងខ្លីមួយនៅលើទំព័របណ្ដាញសង្គម Facebook ជាផ្លូវការរបស់សម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានបញ្ជាក់ថា៖
“សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានប្រជុំគណៈកម្មការដើម្បី ភាក្សាលើមហាសន្និបាតសាញ្ញ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីបោះឆ្នោតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥” ស្អែកនេះ ។
សព្វថ្ងៃ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលមួយធ្វើការផ្ដោត លើការអប់រំរបស់សមណនិស្សិតនិងនិស្សិតខ្មែរក្រោមដែលបានមកពីដែនដីកម្ពុជាក្រោម ដើម្បីបន្តការសិក្សានៅប្រទេសកម្ពុជា ។ អង្គការនេះ ក៏មានកម្មវិធីផ្ដល់អាហារូបរណ៍ដល់សមណនិស្សិតខ្មែរក្រោម ជារៀងរាល់ឆ្នាំដើម្បីទៅបន្តការសិក្សានៅប្រទេសថៃ និងនៅ ប្រទេសកម្ពុជា ផងដែរ ។
នៅក្នុងអាណត្តិទី ៤ អង្គការនេះ មានព្រះតេជព្រះគុណ យឿង តារា ជាប្រធាន និងមានទីស្នាក់ការកុដិលេខ ១៧ នៃវត្តបទុមវតី នាទីក្រុងភ្នំពេញ ៕
(ព័ត៌មានស្ដីពីការបោះឆ្នោត យើងខ្ញុំនឹងធ្វើសេចក្ដីរាយការណ៍ពិស្ដារនៅថ្ងៃស្អែក)
ខាងក្រោមជារូបថត នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ
២០១៥ ដែល សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
បានប្រជុំគណៈកម្មការដើម្បីពិភាក្សាលើមហាសន្និបាតសាញ្ញ
នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីបោះ
ឆ្នោតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ ។
Comments are closed.