សមណនិស្សិតខ្មែរក្រោមនៅកម្ពុជា សួរសុខទុក្ខសមណនិស្សិតខ្មែរក្រោមនៅថៃ
នៅថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមសម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្នុងប្រ ទេសកម្ពុជាបាននិមន្តទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បសួរសុខទុក្ខសមណនិស្សិតខ្មែរក្រោមដែលកំពុង សិក្សា នៅតាមខេត្តមួយចំនួន នៅក្នុងប្រទេសថៃ ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមសមណនិស្សិតខ្មែរក្រោមទាំងពីរប្រទេស ក៏ បានបើកកិច្ចប្រជុំមួយនៅសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ដែលមានមូលដ្ឋាននៅស្រុកវ៉ាំងណយ ខេត្តអយុធ្យា ដើម្បីពិភាក្សាគ្នាលើប្រធានបទនៃការសិក្សា ។

ពីប្រទេសថៃ លោក សឺន ថាយ ធន បានធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណ និស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសថៃ អំពីរឿងនេះ ដូចតទៅ៖
ចុចស្ដាប់ ពលរដ្ឋខ្មែរក្រោមប្រតិកម្មនឹង ការកសាងវត្តខ្មែរនៅហាណូយ

