លទ្ធផល​នៃ​មហាសន្និបាត​របស់ សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​

177

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហ​ហគ​មន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ទើបតែ​បានបញ្ចប់​មហាសន្និបាត​របស់ខ្លួន ដែល​បាន ប្រព្រឹត្តិ​ទៅ​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៨ និង ២៩ ខែមីនា នៅ​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយបាន​បង្កើតជា សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ថ្មី​មួយទៀត នៅ​អាមេរិក​ខាងជើង និង​ប្រទេស​កាណាដា ។ មហាសន្និបាត​ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ព្រះតេជព្រះគុណ គី ចន្ថា និង ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ នាយករង​នៃ​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព និង​ថ្នាក់ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន បានសម្រេច​បង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ដែលមាន ឈ្មោះថា “​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អាមេរិក​ខាងជើង​” ក្នុងទិសដៅ​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ ទាក់ទង​នឹង​សង្គម និង​ព្រះពុទ្ធសាសនា​ខ្មែរក្រោម ស្រប​នឹង​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ព្រះ តេជ​ព្រះ​គុណ ធី​ធី ធ​ម្មោ បានទទួល​ទទួល​តំណែង​ថ្មី​មួយទៀត​ជា​ប្រធាន នៃ គណៈសង្ឃ​កម្ម​ការ​សង្ឃ​ថ្មី ដែល​ទើបតែ​បាន​បង្កើត​ថ្មី​មួយ​នេះ ។​

សន្និបាតសហគមន៍ព្រះសង្ឃខ្មែរក្រោម នៅវត្តពុទ្ធិកៈខ្មែរ នាទីក្រុង Las Vegas សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា  ឆ្នាំ ២០១៥ ។
សន្និបាតសហគមន៍ព្រះសង្ឃខ្មែរក្រោម នៅវត្តពុទ្ធិកៈខ្មែរ នាទីក្រុង Las Vegas សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៥ ។

បន្ទាប់ពី​បានបញ្ចប់​អង្គ​ម​ហស​ន្និបាត ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង ដែល​ទើបតែ​បាន ទទួល​នាទី​ជា​លេខាធិការ​នៃ “​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អាមេរិក​ខាងជើង​” មួយ​នេះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​លទ្ធផល​នៃ​មហាសន្និបាត​ថា​៖

(​សំឡេង ១)

តាម​ការបញ្ជាក់​ពី ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង សម​សភាព​គណៈកម្មកា​រ​ថ្មី​ដែល​ទើបតែ​បាន​បង្កើត នេះ រួមមាន ព្រះតេជព្រះគុណ ត្រឹង គី​ចន្ថា នៅ​រដ្ឋ​ផ្លរីដា ជា​អធិបតី​, ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ នៅ​ប្រទេស​កាណាដា ជា​ប្រធាន​, ព្រះតេជព្រះគុណ ថាច់ ហាន់ អនុប្រធាន​ទី ១, ព្រះតេជព្រះគុណ ជា កុសល នៅ​រដ្ឋ​ញី​វ ជឺ​ស៊ី សហរដ្ឋអាមេរិក អនុប្រធាន​ទី ២, ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ជា​លេខាធិការ ទី ១ និង​ព្រះតេជព្រះគុណ យ័​ញ តូន នៅ រដ្ឋ​ផែន ស៊ី​ល​វ៉េ​ញ៉ា សហរដ្ឋអាមេរិក ទទួលបន្ទុក​ខាង​ទំនាក់ទំនង​សាធារណៈ ។​

(​សំឡេង ២)

​មហាសន្និបាត​នេះ មិនមាន​ការចូលរួម​ពី ព្រះតេជព្រះគុណ លីវ ពៅ ជា​នាយក​សង្ឃ នៃ​សហគមន៍​ព្រះ សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ទេ ដោយ​ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង បាន​បញ្ជាក់ថា មានការ​អារាធនា​និមន្ត​ដើម្បី​ចូលរួម​មហាសន្និបាត​នេះដែរ តែ​ព្រះអង្គ​មិនអាច​និមន្ត​មក​បាន ដោយសារ​បញ្ហា​សុខភាព ។​

(​សំឡេង ៣)

​តាម​សេចក្ដីសម្រេច​របស់​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ​នៅ ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ខែធ្នូ ឆ្នាំ ២០១៤ បាន​បញ្ជាក់ថា សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​កិច្ចប្រជុំ​សង្ឃ​មួយ​នៅ​វត្ត​ពុទ្ធិកៈ​ខ្មែរ នាទី​ក្រុង Las Vegas ដើម្បី​បង្កើតជា​សមា គម​សង្ឃ​ខ្មែរក្រោម​មួយ​នៅ​អាមេរិក ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិនមែនជា ម​ហាស​ន្និ បាត​របស់ សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​ដឹកនាំ​ដោយ ព្រះតេជព្រះគុណ លីវ ពៅ នោះទេ ។​

​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​មិនទាន់​សុំ​ការបំភ្លឺ​ពី​ព្រះតេជព្រះគុណ លីវ ពៅ សង្ឃនាយក នៃ​សហគមន៍ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក អំពី​ការយល់ឃើញ​របស់​ព្រះអង្គ ទាក់​ទិ​ង​នឹង​លទ្ធផល នៃ​មហា​ស​ន្និ បាត​នេះ នៅឡើយ ៕​

Comments are closed.