អគ្គលេខាធិការ អ.ស.ប. អំពាវនាវឲ្យរដ្ឋ សមាជិកត្រូវគោរពសិទ្ធិជនជាតដើម ឲ្យបានពេញលេញ ឆ្នាំ​ ២០៣០

96

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃទី ២០ ខែឧសភា នេះ អង្គការសហប្រជាជាតិ បានប្រកាសបិទ កិច្ចប្រជុំលើកទី ១៥ នៃ វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការ កណ្ដាលរបស់ខ្លួន នាទីក្រុង New York សហរដ្ឋអាមេរិក ដោយមានការចូលរួមជាអធិបតី ពី អគ្គលេខាធិការអង្គការសហប្រជា ជាតិ បាន គីមូន បន្ទាប់ពីបានធ្វើការផ្ដោតលើបញ្ហាជនជាតិដើម អស់រយៈពេល ២ សប្ដាហ៍រួចមក ។

Ban Kimoon

យោងតាមសេចក្ដីប្រកាសមួយចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ នៅលើ គេហទំព័រអង្គការសហប្រជាជាតិ បានបញ្ជាក់ថា កិច្ចប្រជុំលើកទី ១៥ នៃវេទិកាអចិន្រ្តៃយ៍នៃអង្គការ សហប្រជាជាតិ ស្តីពី បញ្ហា​ជនជាតិដើម ឆ្នាំនេះ បានសម្រេចនូវលទ្ធផលមួយចំនួន ដូចជា អនុសាសន៍សម្រាប់រដ្ឋជាសមាជិកនៃអង្គការសហប្រជា ជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងជនជាតិដើម ។ របាយការណ៍ នឹងត្រូវ បាន អនុម័តដោយអ្នកជំនាញ ជាសមាជិកវេទិកាចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ហើយនឹងត្រូវបានដាក់បង្ហាញ ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ចនៃអង្គការសហប្រជាជាតិ (ECOSSOC) នាខែកក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ ។

សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា មានជនជាតិប្រមាណ ១០០០ រូប បានចូលរួមនៅក្នុងសម័យប្រជុំនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ ២០ ខែឧសភា ។ វេទិកាបានស្ដាប់នូវ សេច ក្តីថ្លែង ការណ៍ពីក្រុមជនជាតិដើមមកពីប្រទេសនានាទូទាំងពិភពលោក រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអ្នកពាក់ព័ន្ធផ្សេងទៀត ។ ការពិភាក្សានេះ បានគ្របដណ្តប់ លើប្រធាន បទសំខាន់នៃ “ជនជាតិដើម” រួមមាន “ជម្លោះ សន្តិភាព និងការដោះស្រាយ» ព្រមទាំងប្រធានបទផ្សេងទៀត ដែលទាក់ទង នឹងជនជាតិដើម រួមទាំងការចូល រួមរបស់ពួកគេ ក្នុងការអនុវត្តលើ របៀបវារៈឆ្នាំ ២០៣០ និង ខួប ១០ ឆ្នាំ នៃការអនុម័តសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម នៅឆ្នាំ ២០១៧ ខាងមុខនេះ ។

អធិបតីនៃវេទិកាអចិន្រ្តៃយ៍ នៃអង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម លោក Alvaro Pop បានថ្លែង នៅពេលបិទកិច្ចប្រជុំថា៖

“បន្ទាប់ពីពីរសប្តាហ៍នៃកិច្ចសន្ទនាជាមួយជនជាតិដើម រដ្ឋជាសមាជិក និងស្ថាប័ន អង្គការសហប្រជាជាតិ វេទិកាអចិន្រ្តៃយ៍ស្ដីពីបញ្ហាជនជាតិដើម បានធ្វើនូវសេចក្ដីណែនាំយ៉ាង ពេញទំហឹង ដើម្បីធានាថា សិទ្ធិរបស់ជនជាតិដើមនឹងត្រូវបានការពារនៅពេលមានជម្លោះដែលធ្វើឲ្យប៉ះពាល់ដល់ពួកគេ នៅក្នុងតំបន់ និងដែនដី របស់ពួកគេរស់នៅ” ។

លោក Alvaro Pop បានថ្លែងបន្តទៀតថា៖

“សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងសម័យប្រជុំឆ្នាំ ២០១៦ នេះ បានបង្ហាញពី ការព្រួយបារម្ភ ដែលបានកើតឡើងពី ការគំរាមកំហែង និង ការរំលោភបំពាន លើអ្នកការ ពារ សិទ្ធិមនុស្សជន ជាតិដើម មានការកើនឡើង និងថាតម្រូវការបន្ទាន់ដើម្បីធានាឲ្យបាននូវការចូលរួមរបស់ ជនជាតិដើមដើម្បីនាំមកនូវយុត្តិធម៌ និងដើម្បីដោះស្រាយ បញ្ហា និទណ្ឌភាព” ។

នៅក្នុងពិធីបិទសម័យប្រជុំនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គី មូន បានអំពាវនាវឱ្យមានការ ចូលរួមរបស់ជនជាតិដើម ក្នុងការអនុវត្ត លើរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ ការអភិវឌ្ឍប្រកបដោយ ចិរភាព និង “រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែទទួលខុសត្រូវចំពោះការអនុវត្តលើរបៀបវារៈឆ្នាំ ២០៣០ ដោយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិ និងបទដ្ឋានជាអប្បបរមាដែល អាចធានាដល់ជន ជាតិដើម ទៅតាម សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម” ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនប្រតិភូរបស់ខ្លួនទៅចូលសង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុងវេទិកាមួយនេះរយៈពេល ២ សប្ដាហ៍ ផងដែរ ។ ឆ្នាំនេះ លើកទី ១២ ហើយ ដែលសហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បានចូលប្រជុំបន្ទាប់ពីខ្លួនបានចូលជាសមាជិកវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ (UNPFII) ចាប់តាំងពីឆ្នាំ ២០០៤ មក ៕

Comments are closed.