សហរដ្ឋអាមេរិក​៖ វៀតណាម​សិទ្ធិមនុស្ស​ដាំ​ក្បាល​ចុះ​

0 68

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ​

លោក Ed Royce ប្រធានគណៈកម្មការសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអន្តរជាតិ  ។ រូបថត៖ AP
លោក Ed Royce ប្រធានគណៈកម្មការសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអន្តរជាតិ ។ រូបថត៖ AP

​មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​សហរដ្ឋអាមេរិក​ម្នាក់ បាន​ថ្លែង​កាលពី​ថ្ងៃទី ៥ ខែមិថុនា នេះ​ថា ប្រវត្តិ​នៃ​ការគោរព សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិ​បាល​វៀតណាម​កំពុងតែ​ដាំ​ក្បាល​ចុះ ។ ការលើកឡើង​បែបនេះ នៅពេលដែល មន្ត្រី​រូប នេះ បាន​ឡើង​ឆ្លើយបំភ្លឺ​នៅក្នុង​រដ្ឋសភា​ដើម្បី​ទាមទារ​ឲ្យ​មាន ការដាក់​សម្ពាធ​កាន់តែខ្លាំង​ចំពោះ រដ្ឋាភិបាល​វៀតណាម ។​
​លោក Joe Yun ឧបការី​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា បាន ទទួលស្គាល់ថា  ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​មួយរយៈ​ពេល​ចុង​ក្រោយនេះ មានដំណើរ​ការ​ថយ ក្រោយ ។​
​លោក​បាន​បន្តទៀតថា ព្រឹត្តិការណ៍​រំលោភសិទ្ធិ​មនុស្ស​ថ្មីៗ​នេះ គួរ​ឲ្យ​ធុញទ្រាន់ និង​អស់សង្ឃឹម​ខ្លាំង ណាស់ ។ ប៉ុន្តែ​លោក​មានជំនឿថា ឆ្លងកាត់​តាមរយៈ​ការពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ទំនាក់ ទំនង​សេដ្ឋកិច្ច​នៅ​វៀតណាម វា​អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ។
​លោក Ed Royce ប្រធាន​គណៈកម្មការ​ស​ភា​សហរដ្ឋអាមេរិក​ទ​ទួល​បន្ទុក​កិច្ចការ​អន្តរជាតិ មកពី​គណ បក្ស​សាធារណរដ្ឋ បាន​កត់សម្គាល់ថា នៅពេល​ថ្មីៗ​នេះ វៀតណាម​បាន​ចាប់​យុវជន​ជន​យួន​ពីរ​នាក់ ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​មួយខែ ក្រោយពី​វៀតណាម និង​សហរដ្ឋអាមេរិក​ពិភាក្សាគ្នា​អំពី​សិទ្ធិមនុស្ស នៅ​រដ្ឋធានី​ហាណូយ ។​
​លោក Royce សមាជិកសភា​មកពី​រដ្ឋ California បាន​ថ្លែងថា សហរដ្ឋអាមេរិក មាន​ដំបង​នៅក្នុង​ដៃ តែ​មិនបាន​អនុវត្ត​ភ្ជាប់​ជាមួយនឹង​ការនិយាយ គឺ​ពិតជា​ការមិន​មានការ​ទទួលខុសត្រូវ ។​
​លោក Gerry Connolly សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Virginia បាន​ថ្លែងថា សភា តំណាង​អាច​លុបចោល​នូវ​ការដែល​វៀតណាម​ចូលរួម​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម TPP ប្រសិនបើ ប្រវត្តិ​នៃ​ការគោរព​សិទ្ធិមនុស្ស​របស់​វៀតណាម មិនបាន​ធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង ៕​

Leave A Reply

Your email address will not be published.