UNPO ចេញ​របាយការណ៍​ ស្តីពី​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 351

នៅ​ថ្ងៃ​ចន្ទ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គការ​ប្រជាជាតិ និង​ប្រជា​ជា​ជន​គ្មាន​តំណាង (UNPO) បានចេញ​របាយការណ៍​មួយ ដោយ​លើកឡើង​ពី​សន្និសីទ​អន្តរជាតិ ស្ដីពី​ជនជាតិដើម​ខ្មែរក្រោម ដែល​បាន​ប្រ​ព្រឹត្ត​ទៅ ​កាលពី​ថ្ងៃ​សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ សន្និសីទ​អន្តរជាតិ រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សហការ​ជាមួយ នឹង​អង្គការ​ប្រជាជាតិ និង​ប្រជា​ជា​ជន​គ្មាន​តំណាង (UNPO) រួមជាមួយ​សមាជិក​ព្រឹទ្ធសភា​បារាំង លោក André Gattolin នៅក្នុង​អគារ​ព្រឹទ្ធសភា​បារាំង នាទី​ក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង ស្ដីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ។ វាគ្មិន​បរទេស​ជាច្រើន​បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន អំពី​រឿងរ៉ាវ​កម្ពុជា​ក្រោម នៅក្នុង​សន្និសីទ​នេះ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ថ្នាក់ដឹកនាំ និង​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​អញ្ជើញ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដូចជា ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង ហូ​ឡង់ និង​អ៊ីតាលី ។ គោលបំណង​នៃ​សន្និសីទ​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​បានដឹង​នូវ​ស្ថានភាព​ពិត​នៃ​ដែនដី កម្ពុជា​ក្រោម និង​លើកកម្ពស់​នូវ​ការយល់ដឹង អំពី​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម តាមរយៈ​ការបកស្រាយ​របស់​វាគ្មិន​ជាតិ និង​អន្តរជាតិ ។

ក្រោយ​​ពី​បាន​ចូលរួម​នៅក្នុង​សន្និសីទ​នេះ អង្គការ UNPO នៅ​ថ្ងៃ​ចន្ទ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក៏បាន​បោះពុម្ពផ្សាយ​នូវ​សៀវភៅ​របាយការណ៍​ពិសេស​មួយ សម្រាប់​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម «​ស្ដីពី​ស្ថានភាព​របស់​ជនជាតិដើម​ខ្មែរក្រោម​» កម្រាស់ ៦៣ ទំព័រ ។ សូម​លោកអ្នក​ចុច​អាន​នូវ​របាយការណ៍​របស់ អង្គការ UNPO នៅទីនេះ​ ឬទាញយក នៅទីនេះ

Leave A Reply

Your email address will not be published.