អង្គការ​ UN​P​O ​ចេញ​របាយការណ៍​ថ្កោលទោស​វៀតណាម​ពី​ការរំលោភ​សិទ្ធិ​ ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក​

0 912

ដោយ យាង​ ​សុធា​រិន្ទ

​អង្គការ​ប្រជាជន​ ​និង​ប្រជាជាតិ​គ្មាន​តំណាង​ ​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Un​represent​e​d​ ​Nation​s ​and​ ​People​s ​Organization​ (UN​P​O) ​កាលពី​ថ្ងៃ​ទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចេញ​ ​របាយការណ៍​ថ្កោលទោស​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​ ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ​។​

​អង្គការ​ UN​P​O ​ចេញ​របាយការណ៍​ថ្កោលទោស​វៀតណាម​ពី​ការរំលោភ​សិទ្ធិ​ ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក
​អង្គការ​ UN​P​O ​ចេញ​របាយការណ៍​ថ្កោលទោស​វៀតណាម​ពី​ការរំលោភ​សិទ្ធិ​ ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក

​របាយការណ៍​លើកឡើង​ថា​ ​មូលហេតុ​សំខាន់​បំផុត​មួយ​ដែល​ខ្មែរក្រោម​ចេះតែ​បន្ត​ទទួលរង​នូវ​ ​ការធ្វើបាប​ពីសំណាក់​រដ្ឋអំណាច​វៀតណាម​ ​ដោយសារតែ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​ ​មិនព្រម​ទទួលស្គាល់​ខ្មែរក្រោម​គឺជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​និង​មិន​គោរព​នូវ​សិទ្ធិ​សេរីភាព​ ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​ប្រទេស​វៀតណាម​ក៏​ជា​រដ្ឋ​ភាគី​មួយ​នៃ​សេចក្តីប្រកាស​នេះ​ ​។​

​នៅ​ក្នុង​របាយការណ៍​ជា​ភាសា​អង់គ្លេស​ក​ម្រាស់ ​៣​៧​ ​ទំព័រ​ ​ដែល​មាន​ចំណងជើង​បកប្រែ​ជា​ ​ភាសាខ្មែរ​ថា​ ​«​បដិសេធ​ការ​ទទួលស្គាល់​ ​៖​ ​វៀតណាម​មិន​ទទួលស្គាល់​សិទ្ធិ​ប្រតិបត្តិ​ជំនឿ​ ​សាសនា​ ​និង​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម​»​ ​អង្គការ​ UN​P​O ​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​នានា​ ​និង​ ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ជាច្រើន​របស់​ខ្មែរក្រោម​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ដែល​ត្រូវ​ ​បាន​រដ្ឋអំណាច​វៀតណាម​រំលោភបំពាន​ ​។​

​របាយការណ៍​ដែល​ត្រូវ​បាន​សហការ​ចងក្រង​ ​និង​ផលិត​ដោយ​អង្គការ​ UN​P​O ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​និស្សិត​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នៃ​ស្ថាប័ន​ ​Doctor​a​l​ ​Clinic​ o​f​ ​A​i​x ​G​l​ob​a​l​ ​Justice​ ​បាន​រៀបរាប់​ថា​ ​បញ្ហា​ ​និង​សិទ្ធិ​សេរីភាព​មួយ​ចំនួន​របស់​ខ្មែរក្រោម​ដែល​ត្រូវ​បាន​ ​រដ្ឋាភិបាល​វៀតណាម​រំលោភបំពាន​ ​រួម​មាន​ ​ការ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​ ​ម្ចាស់​ស្រុក​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ​ការ​រឹតត្បិត​លើ​សិទ្ធិ​ ​ពលរដ្ឋ​ ​និង​នយោបាយ​ ​ព្រមទាំង​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​របស់​ខ្មែរក្រោម​ ​មាន​ដូចជា​ ​ការគាបសង្កត់​ទៅលើ​សេរីភាព​ក្នុង​ការអប់រំ​ ​និង​សិក្សា​ភាសាខ្មែរ​ដែល​ជា​ភាសា​ដើមកំណើត​ ​របស់​ខ្មែរក្រោម​ ​ការ​រឹតត្បិត​លើ​សេរីភាព​ប្រតិបត្តិ​ជំនឿ​សាសនា​ ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ ​និង​សំដែង​មតិ​ ​សេរីភាព​ក្នុង​ការ​ទទួល​បានឱកាស​អប់រំ​ខ្ពង់ខ្ពស់​ ​ទទួល​បានឱកាស​ក្នុង​ការ​ ​កសាង​សេដ្ឋកិច្ច​ ​សិទ្ធិ​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ​សិទ្ធិ​កាន់កាប់​ដីធ្លី​ ​ទ្រព្យសម្បត្តិ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នានា​ ​។​

​របាយការណ៍​ដែល​មាន​ដាក់​រូបថត​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​លោក​ ​តៀន​ ​ដាម​ ​លោក​ ​តៀន​ ​ណាម​ ​លោកយាយ​ ​ធី​ ភិ​ច​ ​ដែល​ជា​កសិករ​ខ្មែរក្រោម​រងគ្រោះ​ក្នុង​ជំលោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ ​វៀតណាម​នៅ​ខេត្ត​ក្រមួនស​ ​និង​រូបថត​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​លោក​ យឿ​ង​ ខា​យ​ ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើបាប​ដោយសារ​ការ​តស៊ូ​មតិ​ទាម​ទាម​សិទ្ធិ​សេរីភាព​ ​បាន​លើក​ ​ឡើង​ថា​ ​ខ្មែរក្រោម​បាន​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​រាប់ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយក៏​មាន​ ​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ភាសា​ ​អក្សរ​សា​ស្រ្ត ​និង​សាសនា​របស់​ខ្លួន​ជាក់លាក់​ផង​ដែរ​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​របាយការណ៍​ថា​ ​រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្ត​រំលោភ​សិទ្ធិ​ ​មនុស្សជា​ប្រព័ន្ធ​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​បដិសេធ​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួន​ ​ឯង​របស់​ខ្មែរក្រោម​ ​។​

​របាយការណ៍​បន្ត​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​មិនព្រម​ ​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ឡើយ​ ​។​ ​ការ​មិន​ទ​ទូល​ស្គាល់​ឋានៈ​ជា​ជន​ ​ជាតិ​ដើម​របស់​ខ្មែរក្រោម​នេះ​ ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​រដ្ឋាភិបាល​វៀតណាម​កំពុង​បដិសេធ​នូវ​ ​សិទ្ធិ​សេរីភាព​ជា​ជនជាតិ​ដើម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ត្រូវ​បាន​ទទួលស្គាល់​នៅ​ក្នុង​ច្បាប់​ ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ជាពិសេស​គឺ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជន​ ​ជាតិ​ដើម​ភាគតិច​ឆ្នាំ​ ​២​០​០​៧​ ​ដែល​ប្រទេស​វៀតណាម​ក៏​ជា​រដ្ឋ​ភាគី​ ​។​ ​សេចក្តីប្រកាស​នេះ​បាន​ ​ចែង​យ៉ាង​ច្បាស់​ថា​ ​ជនជាតិ​ដើម​ទាំងអស់​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​មានន័យ​ ​ថា​ពួកគេ​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​នយោបាយ​របស់​ខ្លួន​ដោយសេរី​ ​និង​ធ្វើការ​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​របស់​ខ្លូ​ន​ដោយសេរី​ផង​ដែរ​ ​។​

​របាយការណ៍​ក៏បាន​លើកឡើង​អំពី​វិ​ស​័​យ​ព្រះពុទ្ធសាសនា​ថេរវាទ​នៅ​កម្ពុជាក្រោម​ដែល​ត្រូវ​ ​បាន​រដ្ឋាភិបាល​វៀតណាម​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​របស់​រដ្ឋអំណាច​ ​ការលំបាក​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​ភាសាខ្មែរ​ទៅកាន់​កូនចៅ​ខ្មែរក្រោម​ ​ការប្រើប្រាស់​ ​កម្លាំង​មិន​សមាមាត្រ​ ​និង​ចាប់​ឃុំ​ខ្លួន​ដោយ​ទំនើងចិត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​តស៊ូ​មតិ​ ​ដើម្បី​ការពារ​សិទ្ធិ​ ​ដូចជា​ករណី​ប​ង្រ្កា​ប​ទៅលើ​យុវជន​ យឿ​ង​ ខា​យ​ ​ព្រមទាំង​ការ​ប​ង្រ្កា​ប​ ​និង​កាត់ទោស​ដោយ​អយុត្តិធម៌​លើ​កសិករ​ខ្មែរក្រោម​ក្នុង​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ក្រមួនស​ ​ជាដើម​ ​។​ ​ចំណែក​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​ ​សមាគម​ ​និង​សហជីព​ ​មិន​ត្រូវ​បាន​ ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​នោះ​ឡើយ​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៥​ ​មក​មាន​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​អង្គ​ ​និង​រូប​ ​ត្រូវ​បាន​ ​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ​រួម​មានការ​ ​ចាប់​ផ្សឹក​ដាក់​ពន្ធ​នាគា​រ​ ​ការ​ប​ង្រ្កា​ប​ទៅលើ​ការ​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ ​ការ​កាត់ទោស​ដាក់​ ​ពន្ធ​នាគា​រ​ដោយសារ​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​ ​ការ​ចាប់​ឃុំ​ខ្លួន​ដោយសារ​បើក​សាលារៀន​ជា​ភាសា​ ​ខ្មែរ​ ​ការ​ចែករំលែក​ឯកសារ​ប្រវត្តិ​សា​ស្រ្ត​ខ្មែរ​កម្ពុជាក្រោម​ ​ការ​ចែករំលែក​ព័ត៌មាន​អំពី​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្រៅ​ប្រទេស​ ​ការទាក់ទង​ជាមួយ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ការចែក​ចាយ​សៀវភៅ​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ​ដោយខ្លួនឯង​ ​ការ​បោះពុម្ព​ ​និង​ពាក់អាវ​យឺត​មាន​ទង់ជាតិ​ខ្មែរក្រោម​ ​ការ​ពុម្ព​អាវយឺត​ ​ចូលរួម​អប​អរសាទរ​សិទ្ធិ​នារី​អន្តរជាតិ​ ​ការ​បោះពុម្ព​ ​និង​ពាក់អាវ​យឺត​ស្តីពី​គោលដៅ​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ​ការ​សាងសង់​សាលាឆទាន​ព្រះពុទ្ធសាសនា​ ​និង​ការ​ប្តូរ​ ​Profile​ ​Face​book​ ​ដែល​មាន​​​រូប​ទង់ជាតិ​ខ្មែរក្រោម​ជាដើម​ ​។​

​គួរ​រម្លឹក​ថា​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រុម​អ្នកជំនាញ​ឯករាជ្យ​នៃ​អង្គការសហប្រជាជាតិ​ ​ដែល​រួម​មាន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិ​ភាគតិច​ ​លោក​ ​Fern​and​ ​d​e​ ​V​are​nn​e​s ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ការ​លើកកំពស់​ ​និង​ការពារ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ ​អ្នកស្រី​ ​Ire​n​e​ K​h​an​ ​អ្នករាយការណ៍​ពិសេស​អង្គការ​ ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​ ​អ្នកស្រី​ ​Mar​y​ ​Law​l​or ​និង​អ្នក​រាយ​ ​ការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​លោក​ José ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ ​បាន​ចេញ​លិខិត​រួមគ្នា​មួយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​នូវ​ការ​ធ្វើទុក្ខ​បុក​ ​ម្នេញ​ទៅលើ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដែល​បាន​ថត​ចំ​លង​សៀវភៅ​ស្តីពី​សិទ្ធិ​ជនជាតិ​ ​ដើម​អង្គការសហប្រជាជាតិ​ដើម្បី​ចែកចាយ​បន្ត​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

​ការ​ទាមទារ​នេះ​ក្រោយ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ដូន​ណៃ​ប្រមាណ​ ​១​០​០​ ​នាក់​ចុះ​រឹបអូស​ ​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​អង្គការសហប្រជាជាតិ​ ​និង​ចាប់​បញ្ជូន​ខ្លួន​យុវជន​ យឿ​ង​ ខា​យ​ ​ទៅ​សួរ​ចំ​លើ​យ​នៅ​ប៉ុស្តិ៍​ប៉ូលីស​រយៈពេល​ ​១​ ​យប់​ ​ដោយសារ​សកម្មភាព​ចែកចាយ​សៀវភៅ​ ​។​

​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​កត់​សម្គាល់​ថា​ ​ករណី​ប​ង្រ្កា​ប​លើ​យុវជន​ យឿ​ង​ ខា​យ​ ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ ​វៀតណាម​បាន​ធ្វើ​ដើម្បី​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ ​និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​អង្គការ​ UN​P​O ​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​ទទួលស្គាល់​ឋានៈ​ជា​ជនជាតិ​ដើម​ម្ចាស់​ ​ស្រុក​របស់​ខ្មែរក្រោម​ដើម្បី​ធានា​ថា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្មែរក្រោម​ត្រូវ​បាន​គោរព​ ​និង​ការពារ​ ​។​ ​អង្គការ​ UN​P​O ​ជំរុញ​បន្ត​ថា​ ​រាល់​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​វៀតណាម​ដាក់​ចេញ​ ​និង​សកម្មភាព​រើសអើង​ទាំងឡាយ​ត្រូវតែ​បញ្ចប់​ ​ជាពិសេស​ត្រូវ​អនុញ្ញាត​ឱ្យ​ខ្មែរក្រោម​មាន​ ​សេរីភាព​ពេញលេញ​ក្នុង​ការសិក្សា​ភាសាខ្មែរ​ ​សេរីភាព​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​ ​និង​ការ​ ​ទទួល​បាន​នូវ​យុត្តិធម៌​ ​។​ ​បន្ថែម​ពីលើ​នោះ​ ​រដ្ឋអំណាច​វៀតណាម​ ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ ​កម្លាំង​ហួសហេតុ​ ​និង​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​ទំនើងចិត្ត​ដើម្បី​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញមតិ​ ​ដោយ​សន្តិវិធី​របស់​ខ្មែរក្រោម​ ​៕​

Leave A Reply

Your email address will not be published.