អង្គការ​ UN​P​O ​ដាក់​របាយការណ៍​ទៅកាន់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ដោយ​រដ្ឋាភិបាល​វៀតណាម​

0 260

ដោយ យាង សុធារិន្ទ

​អង្គការ​ប្រជាជន​ ​និង​ប្រជាជាតិ​គ្មាន​តំណាង​ (UN​P​O) ​កាលពី​ថ្ងៃ​ទី​ ១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ផ្ញើ​លិខិត​ ​និង​ដាក់​របាយការណ៍​ អំពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម ​ប្រព្រឹត្ត​ដោយរដ្ឋាភិបាល​វៀតណាម​ ទៅកាន់​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​។​ ​អង្គការ​ UN​P​O ​បាន​ស្នើ​ឱ្យ​អ្នកជំនាញ​សិទ្ធិ​មនុ​សុ្ស​របស់​អង្គការ​ប្រជាជាតិ ​ធ្វើអន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​បញ្ឈប់​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ធ្វើទុក្ខបុកម្នេញ​មក​លើ​ខ្មែរ​ក្រោម​ ​។​

​អង្គការ​ UN​P​O ​ចេញ​របាយការណ៍​ថ្កោលទោស​វៀតណាម​ពី​ការរំលោភ​សិទ្ធិ​ ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក
​អង្គការ​ UN​P​O ​ចេញ​របាយការណ៍​ថ្កោលទោស​វៀតណាម​ពី​ការរំលោភ​សិទ្ធិ​ ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក

​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​ត្រូវ​បាន​អង្គការ​ UN​P​O ​ផ្ញើ​លិខិត​ ​និង​ដាក់របាយការណ៍​ជូន​ ​រួម​មាន​ ​លោក​ José ​Franc​i​s​co​ ​Ca​l​i​ ​T​z​a​y​ ​អ្នករាយការណ៍​ពិសេស​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​លោក​ ​Fern​and​ ​D​e​ ​V​are​nn​e​s ​អ្នករាយការណ៍​ពិសេស​ ស្តីពី​បញ្ហា​ជនជាតិ​ភាគតិច​ ​លោក​ ​A​h​me​d​ S​h​a​heed​ ​អ្នករាយការណ៍​ពិសេស​ ស្តីពី​សេរីភាព​ជំនឿ​សាសនា​ ​លោក​ O​l​i​vie​r ​D​e​ Sc​h​utter​ ​អ្នករាយការណ៍​ពិសេស​ ស្តីពី​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ ​និង​សិទ្ធិមនុស្ស​ ​លោក​ ​D​avid​ R. ​Boy​d​ ​អ្នករាយការណ៍​ពិសេស​ ស្តីពី​បញ្ហា​កាតព្វកិច្ច​សិទ្ធិមនុស្ស​ទាក់ទង​នឹង​ការ​ទទួល​បាន​បរិស្ថាន​ ​មួយ​ប្រកបដោយ​សុវត្ថិភាព​ ​ភាព​ស្អាតស្អំ​ ​សុខភាព​ ​និង​ចីរភាព​ ​លោកស្រី​ Kou​m​bou Bo​l​y​ ​Bar​r​y​ ​អ្នករាយការណ៍​ពិសេស​ ស្តីពី​សិទ្ធិ​អប់រំ​ ​លោកស្រី​ K​a​rim​a​ ​Ben​noun​e​ ​អ្នករាយការណ៍​ ​ពិសេស​ផ្នែក​សិទ្ធិ​វប្បធម៌​ ​និង​លោកស្រី​ ​Mar​y​ ​Law​l​or ​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ។​

​នៅ​ក្នុង​លិខិត​ចំនួន​ ​៤​ ​ទំព័រ​របស់​ខ្លួន​ ​លោកស្រី​ ​Me​rcè ​M​onjé ​មាន​តួនាទី​ជា​ប្រធាន​កម្មវិធី​ ​និង​ជា​តំណាង​របស់​ UN​P​O ​ប្រចាំ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ​ប្រទេស​ស្វីស​ ​បាន​លើកឡើង​ថា​ ​អ្នកស្រី​សរសេរ​លិខិត​នេះ​ ​គឺ​ក្នុងនាម​ជា​តំណាង​របស់អង្គការ​ UN​P​O ​ផង​ ​និង​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ផង​ ​។​

​លោកស្រី​ ​Me​rcè ​M​onjé ​រៀបរាប់​ថា​ ​ខ្មែរក្រោម​ បាន​ធ្វើ​យុទ្ធនាការ​យ៉ាងសកម្ម​ ដើម្បី​ឱ្យ​មានការទទួលស្គាល់​ឋានៈ​ជា​ជនជាតិ​ដើម​ នៅ​លើទឹក​ដី​កំណើត​ដូនតា​របស់​ខ្លួន​ ​។​ ​ការ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​ គឺជា​មូលហេតុ​ចំបង​ធ្វើ​ឱ្យ​ខ្មែរក្រោម ​ទទួល​នូវ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្សជា​ប្រព័ន្ធ ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​ ​។​ ​លោកស្រី​បាន​លើកឡើង​ ពី​បញ្ហា​សិក្សា​ភាសាខ្មែរ​ ដែល​មានការ​រឹតត្បិត​ ​ការប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ​ ដោយមាន​ការ​គ្រប់គ្រង ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ ​ការ​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ ដាក់គុក​ដោយសារ​បណ្តុះបណ្តាល​ ​ភាសាខ្មែរ​ ​និង​បញ្ហា​យុវជន​ខ្មែរ​មិន​ចេះ​អាន​ ​និង​សរសេរ​ភាសាខ្មែរ​ជាដើម​ ​។​

​បន្ថែម​ពីលើ​នេះ​ ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម​ បាន​ប្រើ​កម្លាំង​ហួសហេតុ​ ​មិន​សម​មាត្រ​ ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ តាមទំនើងចិត្ត​ ដែល​ហ៊ាន​ចេញមុខ​តស៊ូ​មតិ​ការពារ​សិទ្ធិ​របស់​ខ្លួន​ ​ក្នុង​នោះ​លោកស្រី​ ​Me​rcè ​M​onjé ​បាន​លើកឡើង​ពី​ករណី​របស់​យុវជន​ខ្មែរក្រោម​ ​និង​ជា​អ្នកការ​ពារ​សិទ្ធិមនុស្ស​លោក​ យឿ​ង​ ខា​យ​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ឃាត់ខ្លួន​សួរ​ចំ​លើ​យ​ ​និង​ដកហូត​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​ ​ព្រមទាំង​ករណី​របស់​​កសិករ​ខ្មែរក្រោម​ លោក​ ហ្វិ​ញ​ វ៉ាំ​ង​ឌែ​ប​ ​ដែល​ត្រូវ​បាន​តុលាការ​ ​និង​អាជ្ញាធរ​វៀតណាម​ខេត្តក្រមួនស​ ចាប់​ដាក់​ពន្ទ​នាគា​រ​ក្នុង​បញ្ហា​រំលោភ​យក​ដីធ្លី​ ​និង​ការ​ចាប់​ព្រះសង្ឃ​ដាក់​ពន្ធ​នាគា​រ​ ​ព្រោះតែ​បាន​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ ​។​

​តំណាង​អង្គការ​ UN​P​O ​រូប​នេះ​ ​ក៏បាន​បញ្ជាក់​ប្រាប់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ អំពី​ការ​ហាមប្រាម​របស់​រដ្ឋាភិបាល​វៀតណាម ​ទៅលើ​ប្រតិបត្តិការ​នៃ​អង្គ​កា​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​រឹតត្បិត​លើ​សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ ​ហើយដែល​សូម្បី​តែ​ការ​ប្រើ​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​ដើម្បី​សម្គាល់​ជនជាតិ​កំណើត​ដើម​របស់​ខ្លួន​ ​ក៏​ខ្មែរក្រោម ​ត្រូវ​ប្រឈម​នឹង​ការ​ឃាត់ខ្លួន​សួរ​ចំ​លើ​យ​ ពីសំណាក់​អាជ្ញាធរ​វៀតណាម​ដែរ​ ​។​

​ក្រៅពីនោះ​ ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ​ដែល​ខ្មែរក្រោម​ កំពុង​ប្រឈម​ ​រួម​មាន​ ​ការ​មិន​ទទួលបាន​ការអប់រំ​ខ្ពង់ខ្ពស់​ទាំង​ផ្នែក​ភាសាខ្មែរ​ ​និង​វៀតណាម​ ​ការបោះបង់​ការសិក្សា​ទៅ​រក​ការងារ​ ​ធ្វើ​នៅ​តាម​ទីក្រុង​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ ​កង្វះ​ភាពជា​តំណាង​របស់​ខ្លួន​ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ​និង​បញ្ហា​បង្កឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​តំបន់​ដែនដីសណ្ត​ទន្លេ​មេគង្គ​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​ ​និង​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​ក្នុងពេលជាមួយគ្នា​ ​លោកស្រី​ ​Me​rcè ​M​onjé ​ក៏បាន​ភ្ជាប់​នូវ​របាយការណ៍​មួយ​របស់​ UN​P​O ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេលថ្មីៗ នេះ​ ​ដាក់​ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ ​។​

​របាយការណ៍ ​ដែល​មាន​ទាំងអស់​ចំនួន​ ​៣​៧​ ​ទំព័រ​បាន​សង្កត់ធ្ងន់​ថា​ ​រាល់​ការ​រំលោភបំពាន​សិទ្ធិ​ ​មនុស្ស​ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់ ​គឺ​កើត​ចេញពី​ការ​មិន​ទទួលស្គាល់​ឋានៈ​ជា​ជាតិ​ដើម​របស់ខ្មែរក្រោម ​ដោយ​រដ្ឋាភិបាល​វៀតណាម​ ​បើ​ទោះ​ជា​ខ្មែរក្រោម​ មាន​ជាតិសាសន៍​ ​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​សាសនា​ ​និង​ភាសា​ផ្ទាល់ខ្លួន​ក្តី​ ​។​

​នៅ​ចុង​បញ្ចប់​នៃ​លិខិត​ ​លោកស្រី​ ​Me​rcè ​M​onjé ​បាន​ស្នើ​ឱ្យ​ទៅកាន់​អ្នករាយការណ៍​ពិសេស​ ​សិទ្ធិមនុស្ស​ទាំង​ ​៨​ ​រូប​ ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នករាយការណ៍ពិសេស ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ធ្វើដំណើរ​ទស្សនកិច្ច​ដើម្បី​វាយ​តំ​លៃ ​អំពី​ស្ថានភាព​ការ​អនុវត្តសិទ្ធិពលរដ្ឋ​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​វប្បធម៌​របស់​ខ្មែរក្រោម​ ​និង​ស្នើ​ឱ្យ​មានដំណើរ​ទស្សនកិច្ច​ផ្សេងៗ​ ទៀត​ ​ដោយ​នីតិវិធី​ពិសេស​អង្គការសហប្រជាជាតិ​ ​ដូចជា​របស់​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មាន​លំនៅឋាន​គ្រប់គ្រាន់​ ​បរិស្ថាន​ ​ភាព​ក្រីក្រ​ ​ចំណីអាហារ​ ​និង​ជនជាតិ​ដើម​ ​ដើម្បី​វាយ​តំ​លៃ​អំពី​ស្ថានភាព​ទន្លេមេគង្គ​ ​និង​ដីសណ្ត​ទន្លេមេគង្គ​ ​ព្រមទាំង​ ​ផល​ប៉ះពាល់​ទៅលើ​ខ្មែរក្រោម​ ​។​

​ស្នើ​ឱ្យ​ធ្វើ​លិខិត​ទំនាក់ទំនង​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ​ឬ​តួអង្គ​អន្តរជាតិ​ដទៃទៀត​ប្រាប់​អំពី​ ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​និង​ធ្វើ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​បរិហាររដ្ឋាភិបាល​វៀតណាម ​ចំពោះ​ការ​រឹតត្បិត​លើ​សេរីភាព​សិក្សា​រៀនសូត្រ​ភាសា​ ​សេរីភាព​ ​សាសនា​ ​ការ​ហាមប្រាម​មិន​ឱ្យ​មាន​អង្គការ​ឯករាជ្យ​ ​ការ​រឹតត្បិត​លើ​សេរីភាព​សារ​ព័ត៌មាន​ ​និង​ស្ថានភាព​របស់​ខ្មែរក្រោម​ ​ក្រោម​ការ​ការពារ​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ​។​

​ក្រៅពីនោះ​ ​ក៏​ស្នើ​ឱ្យ​ចេញ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​ ពី​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ ​និង​ការ​កាត់ទោស​កសិករ​ខ្មែរក្រោម ​នៅ​ខេត្ត​ក្រមួនស​ ​គឺ​លោក​ ហ្វិ​ញ​ វ៉ាំ​ង​ឌែ​ប​ ​លោក​ ​តៀន​ ​ដាម​ ​លោក​ ​តៀន​ ​ណាម​ ​និង​អ្នកស្រី​ ​ធី​ ភិ​ច​ ​។​

​គួរ​រំលឹក​ថា​ ​កា​រដាក់​លិខិត​ ​និង​របាយការណ៍​របស់​លោកស្រី​ ​Me​rcè ​M​onjé ​ទៅកាន់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​ក្រោយ​ពី​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ចំនួន​ ​៤​ ​រូប​បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​ឆ្លើយតប​ ចំពោះ​ករណីអាជ្ញាធរ​វៀតណាម​ ​ឃាត់ខ្លួន​ ​និង​ដកហូត​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ ពី​យុវជន​ យឿ​ង​ ខា​យ​ ​ដែល​បាន​ប្រព្រឹត្ត​កាលពី​ពាក់កណ្តាល​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ដោយ​ទុក​ពេល​ឱ្យ​វៀតណាម​ ​៦​០​ ​ថ្ងៃ​សម្រាប់​ឆ្លើយតប​ ​។​

​ប៉ុន្តែ ​តំណាង​អ​ចិន្រ្តៃយ៍​របស់​វៀតណាម ​បាន​ស្នើសុំ​ព​ន្យា​ពេល​ឆ្លើយតប​ថែម​ ​៣​០​ ​ថ្ងៃ​ទៀត​ ​ពោល​គឺ​ព​ន្យា​ពេល​រហូតដល់​ថ្ងៃ​ទី​ ២​០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​ទោះជាយ៉ាងណា​ ​គេ​នៅ​មិនទាន់​ឃើញ​អ្នករាយការណ៍​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​បញ្ចេញ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​វៀតណាម​ ជា​សាធារណៈ​ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​ ​។​

​តំណាង​អង្គការ​ UN​P​O ​លោកស្រី​ ​Me​rcè ​M​onjé ​ក៏បាន​ស្នើ​ផង​ដែរ​ឱ្យ​អ្នករាយការណ៍​ពិសេស​ ​អង្គការសហប្រជាជាតិ​ពិចារណា​ដោះស្រាយបញ្ហា​ ដែល​បាន​លើកឡើង​ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ចំពោះ​ករណី​រំលោភបំពាន​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​លោក​ យឿ​ង​ ខា​យ​ ​៕​

Leave A Reply

Your email address will not be published.