​សហរដ្ឋអាមេរិក​ដាក់​ប្រទេស​វៀតណាម​ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​និង​ ​«​រំលោភបំពាន​ជា​ទម្ងន់​»​ ​លើ​សេរីភាព​សាសនា​

0 515

ដោយ ថាច់ ប្រីជា គឿន

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ ​ចុះ​ថ្ងៃ​ទី​ ​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ប្រកាស​ ​ដាក់​ប្រទេស​វៀតណាម​ ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ (​Special​ ​Watch​ ​List​) ​ដោយសារ​ប្រទេស​នេះ​ បាន​ ​«​រំលោភបំពាន​ជា​ទម្ងន់​»​ ​លើ​សេរីភាព​សាសនា​ ​។​

ទិដ្ឋភាពទូទៅ នៃ ពិធីបើកមហាសន្និបាតជាតិលើកទី ៩ របស់សមាគម​ពុទ្ធសាសនា​វៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ២៧-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ រូបៈ daihoi9.ghpgvn.org.vn
ទិដ្ឋភាពទូទៅ នៃ ពិធីបើកមហាសន្និបាតជាតិលើកទី ៩ របស់សមាគម​ពុទ្ធសាសនា​វៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ២៧-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ រូបៈ daihoi9.ghpgvn.org.vn

នៅ​ក្នុង​សេចក្ដីប្រកាស​នេះ​ ​លោក​ ​Ant​on​y​ ​Blink​e​n ​បាន​ថ្លែង​ថា​៖​ «​ថ្ងៃនេះ​ ​ខ្ញុំ​ដាក់​ប្រទេស​ ​A​l​g​e​r​i​a​, ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​, ​Co​m​oros ​និង​ ​វៀតណាម​ ​ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​ដោយសារ​ប្រទេស​ទាំងនេះ​ ​បាន​ចូលរួម​ ​ឬ​ ​ប្រព្រឹត្ត​បទល្មើស​ជា​ទម្ងន់​ លើ​សេរីភាព​សាសនា​» ​។​

​សម្រាប់​ប្រទេស ​ដែល​មានការ​រំលោភបំពាន​ធ្ងន់ជាង​នេះ ​ទៀត​នោះ​ ​សហរដ្ឋអាមេរិក​ ​បាន​ដាក់​ចូលក្នុង​បញ្ជី​ ​នៃ​ ​«​ប្រទេស​ដែល​មានការ​ព្រួយបារម្ភ​ជាពិសេស​»​ (​Count​r​i​e​s o​f​ ​Particular​ ​Concern​) ​រួម​មាន​ ​ចិន​, ​Cub​a​, ​E​r​it​r​e​a​, ​I​r​an​, N​i​car​a​g​u​a​, កូ​រេ​ខាងជើង​, ​P​a​k​i​s​tan​, រុស្ស៊ី, S​a​u​d​i​ ​Arabia​, ​T​a​j​i​k​i​s​tan​ ​និង​ ​Turk​men​i​s​tan​ ​។​

​មកទល់​ពេលនេះ​ ​វៀតណាម​នៅ​មិនទាន់​មានការ​ឆ្លើយតប​ជា​ផ្លូវការ​លើ​សេចក្ដីប្រកាស​របស់​សហរដ្ឋ​ ​អាមេរិក​នៅឡើយ​ ​។​ ​នា​ពេល​កន្លងមក​ ​វៀតណាម​តែងតែ​អះអាង​ថា​ ​សេរីភាព​សាសនា​ «ជា​ការពិត​ ​មិន​ ​អាច​មិន​បំភ្លៃ​បាន​ឡើយ​» ​។​

​នា​ពេល​កន្លងមក​ ​របប​អាណានិគម​យួន​ ​តែងតែ​ធ្វើទុក្ខបុកម្នេញ​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​ ​ក្នុង​នោះ​ ​មាន​ចាប់​ព្រះសង្ឃ​ផ្សឹក​ ​និង​ដាក់​ពន្ធ​នាគា​រ​ ​កោះហៅ​ទៅ​សួរ​ចម្លើយ​ ​និង​រារាំង​ព្រះសង្ឃ​កសាង​សាលាឆទាន​ ​ជាដើម​ ​។​

​ក្រៅពី​នេះ​ ​របប​យួន​បានឲ្យ​ ​«​សមាគម​ពុទ្ធសាសនា​វៀតណាម​»​ ​ជា​សមាគម​សាសនា​មួយ​ដឹកនាំ​ដោយ​ ​ព្រះសង្ឃ​មហាយាន​ជនជាតិ​យួន​ ​ដើរតាម​កន្លង​មាគ៌ា​លទ្ធិ​កុម្មុ​យ​នី​ស្ត​ ​ម៉ាក​ ​ឡេ​នី​ ​និង​ ហូ ​ជី​ ​មិញ​ ​ដែល​មាន​ ​បាវចនា​ ​ថា​ ​«​សាសនា​ ​ជាតិ​ ​សង្គមនិយម​»​ (‘Đạo ​p​h​á​p​ – ​D​ân ​t​ộc – C​h​ủ n​g​h​ĩ​a​ xã ​h​ộ​i​’) ​នោះ​ ​មក​ ​បង្ខំឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ ចូល​ជា​សមាជិក​ ​ហើយ​បង្ខំឲ្យ​អនុវត្ត​តាម​លក្ខ​ន្តិកៈ​របស់​សមាគម​នេះ​ ​ក្នុង​គោលបំណង​រំលាយ​ពូជ​សាសនា​ខ្មែរក្រោម​ ​តាមរយៈ​ការ​ធ្វើ​វត្ត​ខ្មែរ​ នៅ​កម្ពុជាក្រោម ​ឲ្យ​ក្លាយទៅជា​វត្ត​យួន​ ​។​ ​វិធីដែល​ ​«​សមាគម​ពុទ្ធសាសនា​វៀតណាម​»​ ​រំលាយ​ពូជសាសន៍​ខ្មែរក្រោម​នោះ​ ​រួម​មាន​ ​វត្តអារាម​នៅ​កម្ពុជាក្រោម​ ​ប្រើ​ត្រា​ជា​អក្សរ​យួន សរសេរ​លិខិត​រដ្ឋបាល​ជា​អក្សរ​យួន​ ធ្វើ​ឆាយា​ ​ឬ​សង្ឃដីកា​ ​សម្រាប់​ភិក្ខុ​ ​និង​ ​សាមណេរ​ជា​អក្សរ​យួន​ ប្រជុំ​តាម​វត្តអារាម​និយាយ​ភាសា​យួន សរសេរ​បដា​នៅ​ក្នុង​អង្គប្រជុំ​ជា​អក្សរ​យួន​ ​និង​តែងតាំង​ចៅអធិការ​វត្ត​ដោយ​ ​ព្រះសង្ឃ​យួន​ ​ជាដើម​ ​៕

Leave A Reply

Your email address will not be published.