សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​ពិនិត្យ​លើ​ភាពមិនប្រក្រតី​ ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​

0 124

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

(​សហរដ្ឋអាមេរិក​- សារព័ត៌មាន ព្រៃនគរ ) សហរដ្ឋអាមេរិក​បង្ហា​ញ​នូវ​កង្វល់​អំពី​របាយការណ៍​នៃ​ភាពមិនប្រក្រតី​ជាច្រើន នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​កាលពី​ថ្ងៃអាទិត្យ ទី ២៨ ខែកក្កដា កន្លងទៅនេះ ដោយបាន​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ដែល​អាច​យកជាការបាន ។​

សមាជិកសភា ស.រ.អា. បានបើកសវនាការសួរដេញដោល  កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ និយាយអំពីវិបត្តិសង្គម និងវិបត្តិនយោបាយដែលកំពុងលេចឡើងក្នុងប្រទេសកម្ពុជា ។
សមាជិកសភា ស.រ.អា. បានបើកសវនាការសួរដេញដោល កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ និយាយអំពីវិបត្តិសង្គម និងវិបត្តិនយោបាយដែលកំពុងលេចឡើងក្នុងប្រទេសកម្ពុជា ។

សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​ពិនិត្យ​លើ​ភាពមិនប្រក្រតី​ ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា

​អ្នកស្រី Jen Psaki អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​អាមេរិក បានស្នើ​សុំ​ឲ្យ​គណបក្ស​ទាំងអស់ និង​អ្នក គាំទ្រ​របស់គេ​ឲ្យ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្ដិសុខ​ជា​បន្តទៀត នៅក្រោយពេល​បោះឆ្នោត​រួច ។ សេចក្ដី​ថ្លែង ការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​រដ្ឋ ធានី Washington កាលពី​ថ្ងៃទី ២៩ ក្រោយពី​បោះឆ្នោត​មួយថ្ងៃ ។
​លោកស្រី Jen Psaki បាន​ថ្លែងថា​៖ “​យើង​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ និង​មាន​តម្លា ភាព ទាក់ទង​នឹង​របាយការណ៍​ដ៏​គួរ​ឲ្យ​ជឿជាក់​អំពី​ភាពមិន​ប្រ​ក្រ​ដី​នានា​” ។​

មិនទាន់​ដឹង​គណបក្ស​ណា​ឈ្នះ​នៅឡើយ​៖

សូមបញ្ជាក់ថា ដោយសារ​មាន​ភាព​តានតឹង​ក្នុងចំណោម​ពលរដ្ឋ​អ្នកបោះឆ្នោត និង​គណបក្សនយោបាយ​ទាក់ទង​នឹង​ការប្រកាស​ពី​ជ័យ​ជំ​ន្នះ​រៀងៗ​ខ្លួន​នោះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អះអាងថា ខ្លួន​មិនអាច​បង្ហាញថា គណបក្ស​ណាមួយ​ឈ្នះ​ឡើយ​ទេ ។

​យោងតាម​ប្រភពព័ត៌មាន​ពី​វិទ្យុ​សំឡេង​សហ​ហ​រដ្ឋ​អាមេរិក លោក ទេព នីថា អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា ៖ «​លទ្ធផល​បឋម​បានបង្ហាញ​ច្បាស់​ហើយ​ថា គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​នៅ​ខេត្ត​ភាគច្រើន ។ ហើយ​ខេត្ត​មួយចំនួន ជាពិសេស        ខេត្ត​ធំៗ​ហ្នឹង គណបក្ស​សង្គ្រោះ​ជាតិ​នាំមុខ ។ ហើយ​លទ្ធផល​ការបែងចែក​អាសនៈ​បែបណា អ្នកណា ជាប់ឆ្នោត​អីហ្នុង ទាល់តែ​បាន​លទ្ធផល​ផ្លូវការ ទើប គ​. ជ​.​ប​. បែងចែក​»​។​

លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ គ​.​ជ​.​ប​. ប្រកាស​នៅ​ថ្ងៃ ទី ១០ ខែសីហា ខាងមុខ​បើ​គ្មាន​បណ្តឹង ។​

ភ្លាមៗ​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាសថា ខ្លួន​ឈ្នះ​អាសនៈ ៦៨ ក្នុងចំណោម ១២៣ អាសនៈ ហើយ​អាចបង្កើត​រដ្ឋាភិបាល​បានតែ​ម្នាក់ឯង ។ គណបក្ស​នេះ​បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​តែ ៥៥ ប៉ុណ្ណោះ ។​

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​បដិសេធ​មិន​ទទួលយក​លទ្ធផល​ក្រៅផ្លូវការ​ជាបឋម​នេះ​ទេ ហើយ​អះអាងថា ខ្លួន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួលបាន​អាសនៈ​យ៉ាងតិច ៦៣ ដែល​អាចបង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បានដែរ ។​

ប៉ូលិសបិទផ្លូវអ្នកភូមិបឹងកក់តវ៉ាទាមទារឲ្យអាជ្ញាធរដោះលែងសកម្មជន របស់ខ្លួន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០១៣ ។ រូបថត៖ HRW
ប៉ូលិសបិទផ្លូវអ្នកភូមិបឹងកក់តវ៉ាទាមទារឲ្យអាជ្ញាធរដោះលែងសកម្មជន របស់ខ្លួន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០១៣ ។ រូបថត៖ HRW

គណបក្សជំទាស់​ បាន​ទទូច​ឲ្យ​មានការ​រៀបចំ​ការបង្កើត​គណៈកម្មាការ​ឯករាជ​មួយ​ ដែលមាន​ការចូលរួម ​ពី​គណបក្សនយោបាយ សង្គម​ស៊ីវិល ស្ថាប័ន​ឯករាជ្យ និង​ស្ថាប័ន អ​.​ស​.​ប​.​ជាដើម​ផងដែរ​ដើម្បី​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ដែល​កើតឡើង ។ បញ្ហា​ទាំងនោះ​ទាក់ទង​ទៅនឹង​ការបាត់​ឈ្មោះ បញ្ជី​ឈ្មោះ​ប៉ោង​ការផ្ទៀងផ្ទាត់​តួលេខ​ឡើងវិញ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត ជាពិសេស​កំណត់ហេតុ​ពី​ការិយាល័យ​បោះឆ្នោត​ដែល​គណបក្សនយោបាយ អ្នកសង្កេតការណ៍​គណបក្ស​និង​អ្នកសង្កេតការណ៍​ឯករាជ្យ​ហើយនឹង​បញ្ហា​ផ្សេងៗ​ទៀត ។​

កាលពី​ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ សមាជិកសភា ស​.​រ​.​អា​. បានទាមទារ​ឲ្យ​រដ្ឋាភិបាល ស​.​រ​.​អា​.​ផ្លាស់ប្តូរ​គោលនយោបាយ​របស់ខ្លួន​សម្រាប់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង ៣ ទសវត្សរ៍ ។ ការទាមទារ​នេះ​គឺធ្វើឡើង​នៅក្នុង​សវនាការ​សួរដេញដោល​មួយ​អំពី​វិបត្តិ​នយោបាយ​និង​វិបត្តិ​សង្គម​ដែល​កំពុង​លេចឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សមាជិកសភា ស​.​រ​.​អា​. បាន​បើកសវនាការ​សួរដេញដោល​មួយ​និយាយ​អំពី​វិបត្តិ​សង្គម​និង​វិបត្តិ​ន​យោ បាយ​ដែល​កំពុង​លេចឡើង​ក្នុងប្រទេស​កម្ពុជា ដោយបាន​ជំរុញ​ថា រដ្ឋាភិបាល ស​.​រ​.​អា​. ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​ចំពោះ​ប្រទេស​កម្ពុជា​ដែលមាន​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជា ធិបតេយ្យ​ដ៏​ធ្ងន់ធ្ងរ ហើយនឹង​មិនបាន​រៀបចំ​ការបោះឆ្នោត​មួយ​មាន​លក្ខណៈ សេរី និង​យុត្តិធម៌​ត្រឹមត្រូវ ។​

ត្រូវការ​ផ្លាស់ប្ដូរ​ចេញពី​របប​ផ្ដាច់ការ​ដ៏​យូរអង្វែង និង​សាហាវ​របស់ ហ៊ុន សែន​៖

​សមាជិកសភា​អាមេរិកាំង​ម្នាក់​គឺ​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ អូ​ហា​យូ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​អាស៊ី និង​បា​ស៊ី​ហ្វ៊ិ​ក​នៃ​គណៈកម្មាធិការ​ការបរទេស​បាន​បើក​កិច្ចពិភាក្សា​ដោយ​ហៅ​ការដឹកនាំ​របស់លោក ហ៊ុន សែន ថា ជា​របៀប​ផ្តាច់ការ ពុករលួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​សេរីភាព​ពេញលេញ ។   លោក​បាន​ប្តេជ្ញា​ថា នឹង​ជំរុញ​ដល់​រដ្ឋាភិបាល ស​.​រ​.​អា​.​ឲ្យ​ផ្លាស់ប្តូរ​គោលជំហរ ។​

​លោក​និយាយថា​៖ «​នយោបាយ ស​.​រ​.​អា​. ចំពោះ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ ។ រដ្ឋបាល​របស់លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ចាំបាច់​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ខ្លាំង​ថែមទៀត​ចំពោះ​ជន​ផ្តាច់​ការដែល​កាន់អំណាច​វែង​ជាងគេ​ក្នុង​តំបន់​អាស៊ី​នេះ​» ។​

ពី​ពុករលួយ​ឆ្ពោះទៅកាន់​ភាព​ផ្ដាច់ការ​៖

លោក Chabot បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់អំណាច ៣០ ឆ្នាំនេះ មិនបាន​កែទម្រង់​ប្រទេស​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ឆ្នាំ ១៩៩១ ដែល​សហគមន៍​អន្តរជាតិ​ចង់ឃើញ​ការរីកចម្រើន​ផ្នែក​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការគោរព​ច្បាប់ និង​ការអភិវឌ្ឍន៍ ។

​លោក​និយាយថា​៖ «២០ ឆ្នាំ​កន្លងទៅ​ចាប់តាំងពី​កម្ពុជា​បានធ្វើការ​បោះឆ្នោត​លើក​ទី ១ មក តែ​ជា​ទស្សនៈ​វិ​ស្ស័​យ​សម្រាប់​ពលរដ្ឋ​កម្ពុជា​គឺថា អ្វីដែល​សហគមន៍​អន្តរជាតិ​បាន​កត់ត្រា​នោះ​មិនទាន់​ក្លាយជា​ការណ៍​ពិត​ទេ ។ ប្រទេស​កម្ពុជា​នៅតែ​ត្រូវ​បំផ្លាញ​ដោយ​ប្រព័ន្ធ​នយោបាយ​ពុករលួយ ហើយ​កំពុង​ក្លាយជា​ការគ្រប់គ្រង​ផ្តាច់ការ​ខ្លាំង​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​» ។​

​ដល់ពេល ហ៊ុន សែន ត្រូវ​ចេញពី​អំណាច​៖

​សមាជិកសភា​ម្នាក់ទៀត​គឺ​លោក Dana Rohrabacher ខាង​គណបក្ស​សាធារណរដ្ឋ មកពី​រដ្ឋ​កាលីហ្វ័​ញ៉ា បាន​រិះគន់​ការដឹកនាំ​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល ៣០ ឆ្នាំ មកនេះ ដោយ​ចោទប្រកាន់ថា លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ច្រើន ហើយ​កាន់អំណាច​វែង​ជ្រុល​ដែល​ត្រូវ​ប្តូរ​ចេញ ។​

​លោក​និយាយថា​៖ «​វា​ជា​ពេលវេលា​ដែល​លោក ហ៊ុន សែន ត្រូវ​ចុះ​ចេញពី​អំណាច​ហើយ​។ លោក​ហ៊ុន សែន​ជា​ជន​ពុករលួយ​និង​សាហាវឃោរឃៅ ដែល​ដឹកនាំ​ប្រទេស​ក្នុង​កណ្តាប់ដៃ​គាត់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ វា​ដល់ពេល​ដែល​លោក​ហ៊ុន សែន​ត្រូវ​ចុះ​ចេញពី​អំណាច​ហើយ​» ៕

Leave A Reply

Your email address will not be published.