ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី

0 200

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​ក្នុង​នាទី​ភូមិសាស្ត្រ​នៃ សារព័ត៌មាន ព្រៃនគរ លេខ​មុន យើងខ្ញុំ​បាន​ចុះផ្សាយ​មិនទាន់​ចប់​នៅឡើយ «​អំពី​ភូមិសាស្ត្រ ទីក្រុង​ព្រៃនគរ​» ។ ដូច្នេះ លេខ​នេះ យើងខ្ញុំ​សូម​ធ្វើការ​ចុះផ្សាយ​បន្តទៀត  ដោយបាន​លើកយក​អត្ថបទ «​ព្រះតេជព្រះគុណ ឡឹម ឯម ស្ថាបនិក​វត្ត​ចន្ទរង្សី​» មក​ចុះផ្សាយ​បន្ត  ព្រោះ​វត្ត​ចន្ទរង្សី ជា​វត្ត​ខ្មែរក្រោម​មួយ​ដ៏ សំខាន់​ជាប់​ទាក់ទិន​នឹង​ភូមិសាស្ត្រ​នៃ​ទីក្រុង​ព្រៃនគរ ។

ព្រះតេជព្រះគុណ ឡឹម ឯម ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។
ព្រះតេជព្រះគុណ ឡឹម ឯម ព្រះចៅអធិការទី ១ នៃវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។

​វត្ត​ចន្ទរង្សី ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម​មួយ​ឋិត​នៅ​ចំ​កណ្ដាល​រដ្ឋធានី​ព្រៃនគរ ត្រូវបាន​កកើតឡើង ដោយ​ព្រះតេជព្រះគុណ ឡឹម ឯម នា ព​. ស​. ២៤៩១     គ​. ស​. ១៩៤៧ មកដល់​ឆ្នាំ ២០១១ នេះ មាន​អាយុ កាល ៦៤ ឆ្នាំ​ហើយ ។ បច្ចុប្បន្ន វត្ត​ចន្ទរង្សី មាន​អាសយដ្ឋាន លេខ 164/235 វិថី ត្រឹង វ៉ឹ​ក ថាវ  សង្កា​ត់ទី ៣ ទីក្រុង​ព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo  Quận 3 thành phố Hồ chí Minh ។ ព្រះចៅអធិការ​ដែល គ្រប់គ្រង​វត្ត​នេះ​សព្វថ្ងៃ គឺ​ព្រះតេជព្រះគុណ យ័​ញ លុង ។

​ព្រះតេជព្រះគុណ ឡឹម ឯម ជា​ព្រះសង្ឃ​ដែល​បាន​បង្កើត​វត្ត​ចន្ទរង្សី នៅ​រដ្ឋធានី​ព្រៃនគរ ក្នុង ព​. ស​. ២៤៩១ គ​. ស​. ១៩៤៧ ដើម្បី​ទុកជា​សម្បត្តិ​ជាតិ និង​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រៅពី​ការបង្កើត​វត្ត​នេះ  ព្រះអង្គ​មានការ​តស៊ូ​យ៉ាងខ្លាំង​ដើម្បី​ជំទាស់​រាល់​ទង្វើ​ផ្ដាច់ការ​របស់​រដ្ឋការ​សាធារណរដ្ឋ​វៀតណាម​ដែល​បាន​រំលោភសិទ្ធិ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ក្រោម​កាលពី​ឆ្នាំ ១៩៦៣ ។ ព្រះអង្គ​បាន​អនិច្ចធម្ម​ក្នុង ព​. ស​. ២៥២៣ គ​. ស​. ១៩៧៩ ក្នុង​ព្រះ​ជន្មាយុ ៨១ ឆ្នាំ សាង​ផ្នួស​បាន ៦៣ ព្រះវស្សា ។

​អំពី​ឈ្មោះ​វត្ត​៖

​ពាក្យ “​វត្ត​ចន្ទរង្សី​” មានន័យថា “​វត្ត​ដែលមាន​ពន្លឺព្រះច័ន្ទ​” ព្រោះ​ពាក្យ​នេះ ជា​ភាសាបាលី​ត្រូវបាន​កើតឡើង ដោយ​ស័ព្ទ​ទាំង ៣ គឺ “​វត្ត​” មួយ “​ចន្ទៈ​” មួយ និង “​រង្សី​” មួយ ។ ពាក្យ​ទាំងបី​នេះ ពាក្យ​នីមួយៗ បើ​យោងតាម​វចនានុក្រម​ខ្មែរ​មានន័យ​ដូចខាងក្រោម​៖

​វត្ត បា​…​សំ​… [​អាន​ថា​] វាត់  ( ន​. )  ទី​ដែលមាន​វត្តប្រតិបត្តិ (?); អាវាស​ឬ​អា រាម​ជាទី​នៅ​អាស្រ័យ​របស់​ពួក​សមណៈ ឲ្យ​កូន​នៅ​វត្ត ឲ្យ​កូន​ទៅ​នៅ​រៀនអក្សរ​ឯ​វត្ត ។ សាលា​វត្ត សាលា​សម្រាប់​ប្រជុំ​ធ្វើបុណ្យ​ក្នុង​វត្ត​; សាលារៀន​ក្នុង​វត្ត ។​ល​។ បុរាណ​ហៅថា ក្តី : ឲ្យ​កូន​ទៅ​នៅ​ក្តី ។

​ចន្ទ   [​អាន​ថា​]  ច័ន   បា​.  ( ន​. )  សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលាយប់ : ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​, ខែរះ​, ខែលិច​, ខែភ្លឺ ។​

​រង្សី   [​អាន​ថា​]  រ័ង​-​សី    បា​. សំ​.  ( ន​. )  (​រំ​សិ​; រ​ឝ្មិ​) ពន្លឺ​, ពន្លឺ​ដែលមាន​ខ្សែ​ចាំង​ព្រាកៗ ។ ឆព្វណ្ណរង្សី (​ឆ័​ប​-​ព័ន​-​ណៈ​-​រ័ង​-​សី​) រស្មី​មាន​ព័ណ៌ ៦ គឺ​ខៀវ​, លឿង​, ក្រហម​, ស​, ហង្សបាទ​,         ប្រភស្សរ (​រស្មី​ដែល​ចេញពី​ព្រះកាយ​នៃ​ព្រះ​សព្វញ្ញុពុទ្ធ​) ។   រស្មី​, (​រ័ស​-​ស្មី​)

​រួម​សេចក្ដី​មក ការដាក់​ឈ្មោះ​វត្ត​ថា “​ចន្ទរង្សី​” នេះ គឺ​ស្ថាបនិក​នៃ​វត្ត​នេះ ចង់​សំដៅយក​ន័យ​ថា វត្ត​ចន្ទរង្សី គឺ​វត្ត​ដែលមាន “​ភាពត្រជាក់ត្រជំ​” ដោយ​ម្លប់​ព្រះពុទ្ធសាសនា និង​ម្លប់​ព្រហ្ម​វិហារធម៌​របស់​ព្រះសង្ឃ​ក្នុង​វត្ត​គ្របដណ្ដប់ ដល់​ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​មាន​សេចក្ដីសុខក្សេមក្សាន្ត ប្រៀបបាន​នឹង “​ពន្លឺ​ដួង​ចន្ទ​” ដែល​រះ​ពេញវង់​តែង ផ្តល់​ពន្លឺ​ត្រជាក់​ដល់​មនុស្ស​គ្រប់រូប ឲ្យ​ទទួលបាន​សេចក្តីសុខក្សេមក្សាន្ត​ក៏​ដូច្នោះ​ដែរ ។​

ឈ្មោះ​ល្បី​៖

​វត្ត​ចន្ទរង្សី ជា​វត្ត​មួយ​ដែលមាន​អាយុកាល​ខ្ចី​ជាង វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម​នានា នៅក្នុង​ដែនដី  កម្ពុជា​ក្រោម ប៉ុន្តែ​មានឈ្មោះ​បោះ​សំឡេង​ល្បី​ជាងគេ​ដែរ ។ ហេតុដែល​នាំ​ឲ្យ​វត្ត​ចន្ទរង្សី មានឈ្មោះ​ល្បី​នោះ គឺ មកពី​កក្តា​ដូចខាងក្រោម​៖

​ទីមួយ វត្តមាន​ទីតាំង​ឋិត​នៅ​ចំ​កណ្ដាល​រដ្ឋធានី​ព្រៃនគរ ដែលជា​ក្រុង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ។ ទី​ពីរ វត្ត​ជាម​ជ្ឈ        មណ្ឌលរដ្ឋបាល និង​ជាទី​ប្រជុំ​កិច្ចការ​ជាតិ និង​សាសនា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ព្រមទាំង​ជា ការិយាល័យ កណ្ដាល របស់​គណៈ   ក​ម្មា​ធិ​ការ គណៈ​ពុទ្ធសាសនា​ថេរវាទ​មជ្ឈមណ្ឌល​ព្រៃនគរ ដែលមាន​ព្រះ​តេជ ព្រះ​គុណ ធម្ម​វិ​រិ​យោ គឹម សាង ជា​សង្ឃនាយក ។ ទី​បី វត្ត​ជា​មជ្ឈមណ្ឌល​សម្រាប់​ព្រះសង្ឃ​ខ្មែរក្រោម ជួបជុំគ្នា ដើម្បី​ធ្វើបាតុកម្ម ប្រឆាំង​រដ្ឋការ​សារ​ធារ​ណ​រដ្ឋ​វៀតណាម កាលពី​ឆ្នាំ ១៩៦៣ ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី ង៉ោ ដិ​ន យេ​ម បើក​សិទ្ធិសេរីភាព​ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​នៅ​ឆ្នាំ ១៩៦៩ ទាមទារ ឲ្យ​រដ្ឋការ​សាធារណរដ្ឋ​វៀតណាម​ឈប់​ហៅ​ខ្មែរក្រោម​ថា “​ពលរដ្ឋ​វៀតណាម​កំណើត​ខ្មែរ​” (Người Việt Gốc Miên) ដែល​ពាក្យ​នេះ រដ្ឋាភិបាល​វៀតណាម​ចង់​សំដៅថា “​ខ្មែរក្រោម​” ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​វៀតណាម តែ​កើត​នៅ​ប្រទេស​កម្ពុជា ហើយ​មក​ស្នាក់អាស្រ័យ នៅ​ប្រទេស​វៀតណាម បានន័យថា “​ខ្មែរក្រោម​” មិនមែនជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ។

​អំពី ព្រះតេជព្រះគុណ ឡឹម ឯម​៖

​ព្រះតេជព្រះគុណ ឡឹម ឯម ប្រ សូត​ឆ្នាំ ១៨៩៨ នៅ​ស្រុក​អណ្ដូងទឹក (Mỹ Tú) ខេត្ត​ឃ្លាំង  ក្នុង​គ្រួសារ​ខ្មែរក្រោម ដែលមាន​ប្រពៃណី​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ថេរវាទ តាំងពី​បរាណ​កាល​មក ។​

ការ​បំប​ព្វ​ជា​៖

ឆ្នាំ ១៩១៦ ក្នុង​អាយុ ១៨ ឆ្នាំ ព្រះតេជព្រះគុណ ឡឹម ឯម ត្រូវបាន​មាតាបិតា​អនុញ្ញាតិ​ឲ្យ​បព្វ​ជា ជា​សាម ណេ​រ​នៅក្នុង​វត្ត​មួយ (?) ឋិត​ក្នុងស្រុក​អណ្ដូងទឹក ខេត្ត​ឃ្លាំង ។​

ការបំពេញ​ឧបសម្បទា​៖

ឆ្នាំ ១៩២០ ក្នុង​ព្រះជន្ម ២២ ឆ្នាំ ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​នៅក្នុង​វត្ត (?) ដដែល ។​

ការសិក្សា​នៅតាម​វត្ត​នានា​នៅ​កម្ពុជា​ក្រោម៖​

​ក្រោយពី បាន​បំពេញ​ឧបសម្បទា​រួច ព្រះតេជព្រះគុណ ឡឹម ឯម បាន​និមន្ត​ចេញ ទៅ​សិក្សា​អក្សរសាស្ត្រ​ខ្មែរ និង​ធម៌អាថ៌​វិន័យ នៅតាម​វត្ត​អារាម​នានា​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​នៅក្នុង​ដែនដី​កម្ពុជា​ដើម្បី​ស្វែងរក​ចំណេះដឹង ។​

​ការសិក្សា​នៅ​កម្ពុជា​៖

​ឆ្នាំ ១៩៣៨ ព្រះអង្គ​បាន​និមន្ត​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​បំពេញវិជ្ជា​បន្ថែម ។ ក្នុងអំឡុងពេល នៅក្នុង​ប្រទេស​កម្ពុជា​នោះ ចាប់ពី​ឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៤៧ ព្រះអង្គ​បាន​ចូលធ្វើ​ធុតង្គ​នៅក្នុង​ព្រៃ​អស់​រយៈពេល ៨ ឆ្នាំ ។​
​ក្រោយ​ចេញពី​ធុតង្គ ព្រះអង្គ​បាន​ត្រឡប់មក​ដែនដី​កម្ពុជា​ក្រោម​វិញ ។ ពេល​បាន​ត្រឡប់មក ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ធម៌អាថ៌​វិន័យ ដល់​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នូវ​អ្វីដែល​ព្រះអង្គ​បាន​សិក្សា​កន្លងមក នៅក្នុង​ប្រទេស​កម្ពុជា ។

ការកសាង​វត្ត​៖

​ឆ្នាំ ១៩៤៧ ពេល​បាន​ត្រឡប់​មកដល់​កម្ពុជា​ក្រោម​បាន​មួយរយៈ ព្រះអង្គ​បាន​និមន្ត​ឡើងទៅ​ទីក្រុង​ព្រៃនគរ ដើម្បី​ប្រមែប្រមូល​ពុទ្ធ បរិស័ទ​ខ្មែរក្រោម នៅ​ទីនោះ ក្នុង​គោលបំណង​កសាង​ឲ្យ​បាន​វត្ត​ខ្មែរក្រោម​មួយ នៅ​ចំ​កណ្ដាល​ទីក្រុង​គ្រាន់​បានជា​ទីកន្លែង សម្រាប់​ពុទ្ធ​បរិ   ស័​ទ​ខ្មែរក្រោម​ធ្វើបុណ្យ​សុន្ទរ៍ទាន ។ មុនដំបូង ព្រះអង្គ​បាន​សាង​តូប​តូច​មួយ​នៅ​មាត់​ព្រែ​កមួយ​ក្បែរ​វត្ត​ចន្ទរង្សី​សព្វថ្ងៃនេះ ដើម្បី​រងចាំ​ឱកាស ។​
​ឆ្នាំ ១៩៤៨ ព្រះតេជព្រះគុណ អ៊ុ​ល ស្រី ពី​ប្រទេស​កម្ពុជា​បាន​ចុះមក​សួរសុខទុក្ខ​សាច់ញាតិ​របស់ខ្លួន ព្រះ  តេជ​ព្រះ​គុណ ឡឹម ឯម និង​ពុទ្ធបរិស័ទ​នោះ​ទីនោះ ក៏បាន​និមន្ត​ព្រះ​តេជ​ព្រះ គុណ អ៊ុ​ល ស្រី គង់នៅ​ក្នុង​តូប​ជាមួយគ្នា​តែម្ដង​ដើម្បី​ជួយ​កសាង​វត្ត ។ មិនយូរប៉ុន្មាន តូប​ដ៏​តូច​នៅក្បែ​មាត់​ព្រែក​នោះ ក៏បាន​ក្លាយទៅជា​វត្ត​មួយ ដ៏​ធំ​ស្កឹមស្កៃ​តាមរ​ចនាប​ទ្ម​ខ្មែរ នោះ​គឺ វត្ត​ចន្ទរង្សី ។ ក្រោយ​ការសាងសង់​វត្ត​បានសម្រេច​ជា​ស្ថាពរ ព្រះតេជព្រះគុណ ឡឹម ឯម បាន​ឡើង​ធ្វើជា​ព្រះចៅអធិការ​វត្ត​ទីមួយ នា​ឆ្នាំ ១៩៤៨  ។

​ការតស៊ូ​ដើម្បី​ការពារ​ពុទ្ធសាសនា​ក្នុង​របប​សាធារណរដ្ឋ​វៀតណាម នា​ឆ្នាំ ១៩៦៣៖

​ក្នុង​រប​បស​ធារ​ណ​រដ្ឋ​វៀតណាម​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី ង៉ោ   ដិ​ន យេ​ម (Ngô Đình Diệm) ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​ព្រះពុទ្ធសាសនា​នៃ​ជនជាតិ​យួន​ត្រូវបាន​រដ្ឋាភិបាល​ជិះជាន់ និង​បំ បិទ​សិទ្ធិ​មិន​ឲ្យ​លើក​ទង់ ព្រះពុទ្ធ​សាស នា នៅតាម​វត្ត​អារាម និង​ទីសាធារណៈ​នានា ក្រោយពី​មាន​បទបញ្ជា​ថ្មី​មួយ​ចេញ​ដោយ​លោក​ប្រធានាធិបតី ង៉ោ   ដិ​ន យេ​ម ហាម​លើក​ទង់ សាសនា​ទាំងអស់ ក្រៅពី​ទង់ជាតិ​សាធារណរដ្ឋ​វៀតណាម ។

​ការដែល​ប្រធានាធិបតី ង៉ោ ដិ​ន យេ​ម ចេញ​បទបញ្ជា​នេះ វា​នាំ​ឲ្យ​ប៉ះពាល់ ដល់​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម​ផងដែរ ព្រះតេជព្រះគុណ ឡឹម ឯម ក៏បាន​ដឹកនាំ​ព្រះសង្ឃ​ខ្មែរក្រោម​ចេញ​ធ្វើបាតុកម្ម ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម គោរព​សិទ្ធិ ក្នុងការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ក្រោម ។ ការតស៊ូ​នេះ រដ្ឋាភិបាល​វៀតណាម បាន​ចាប់​ព្រះអង្គ​ដាក់គុក​ជាច្រើន លើក​នៅ​ទីក្រុង​ព្រៃនគរ ។

​ក្នុងនាម​ជា​សង្ឃនាយក នៃ​គណៈ​ព្រះពុទ្ធសាសនា​ថេរវាទ និង​ជា​សមាជិក​នៃ សម្ព័ន្ធ​ព្រះពុទ្ធសាសនា​វៀតណាម (Tổng Hội Phật Giáo Việt Nam) ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៦៣ ព្រះ តេជ​ព្រះ​គុណ ឡឹម ឯម បាន​ចូលរួម​គាំទ្រ​សេចក្ដីប្រកាស​របស់ សម្ព័ន្ធ​ព្រះពុទ្ធសាសនា វៀតណាម ដើម្បី​ទាមទារ​ឲ្យ      រដ្ឋាភិបាល​សាធារណរដ្ឋ​វៀ​ណា​ម​អនុវត្តតាម គោលបំណង​ទាំង ៥ ចំណុច របស់​ពុទ្ធសាសនិក ។​
​ថ្ងៃទី ១៥ ខែឧសភា ព្រះអង្គ​និង​ប្រតិភូ​នៃ សម្ព័ន្ធ​ព្រះពុទ្ធសាសនា​វៀតណាម បាន​ចូលទៅ វិមាន​យ៉ា​ឡុង (Dinh Gia Long) ដើម្បី​ជូន​សេចក្ដី​ប្រ កាស​របស់ សម្ព័ន្ធ​ព្រះពុទ្ធសាសនា​វៀតណាម ដល់​លោក​ប្រធានាធិបតី ង៉ោ    ដិ​ន យេ​ម ដោយផ្ទាល់ ។​

ថ្ងៃទី ២១ ខែឧសភា ព្រះ​អង្គជា​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​ក្នុងចំណោម​សង្ឃ​ទាំង ៥ អង្គ ដែល​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​ទីប្រឹក្សា​នៃ គណៈកម្មការ​សម្ព័ន្ធ​ការពារ​ព្រះពុទ្ធសាសនា ជាមួយ​ព្រះសង្ឃ​មហាយាន​យួន ៤ អង្គ​គឺ ព្រះ តេជ​ព្រះ​គុណ មិន ទ្រឹ​ក (Minh Trực) , ព្រះតេជព្រះគុណ ទ្រី វ៉ាង (Trí Quang) , ព្រះតេជព្រះគុណ ផាប ទ្រី (Pháp Tri) ,​ព្រះតេជព្រះគុណ ទៀង   ម៉ិ​ន (Thien Minh) និង ព្រះ​តេជ​ព្រះ គុណ ថា​ន់ ថា​យ (Thanh Thái) ។ នេះ​ជា​គណៈកម្មការ​មួយ​ត្រូវបាន​បង្កើត​ឡើងជា​ចាំបាច់ ខណៈដែល​ព្រះពុទ្ធសាសនា ថេរវាទ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​ព្រះពុទ្ធសាសនា​យួន​នៅ​វៀត ណា​ម​មាន​អាសន្ន​នាពេលនោះ ។​

​ថ្ងៃទី ៣០ ខែឧសភា ព្រះ​តេជ   ព្រះ​គុណ ឡឹម ឯម បានធ្វើ​កូដកម្ម​បង្អត់អាហារ​ក្នុងអំឡុង ៤៨ ម៉ោង ដែល​នេះ​ជា​លើកដំបូង នៃ​ការធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ហើយក៏​ជាការ​ចាប់ផ្ដើម​ធ្វើជា​បន្ត​បន្ទាប់មក​របស់​ព្រះសង្ឃ​មហាយាន​យួន​និង​ព្រះសង្ឃ​ថេរវាទ​ខ្មែរក្រោម​នៅ​ទីក្រុង​ព្រៃនគរ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម ដឹកនាំ​ដោយ លោក ង៉ោ ដិ​ន យេ​ម គោរព​សិទ្ធិ​ព្រះពុទ្ធសាសនា ។​

​ថ្ងៃទី ៣ ខែមិថុនា វត្ត​ចន្ទរង្សី ត្រូវបាន​កម្លាំង​នគរបាល​យួន ឡោមព័ទ្ធ​យ៉ាង​តឹងតែង ពីព្រោះ​ព្រះតេជព្រះគុណ​ឡឹម ឯម ជា​សមាជិក​នៃ គណៈកម្មការ​សម្ព័ន្ធ​ការពារ​ព្រះពុទ្ធសាសនា ហើយ​មាន​សមណ​ប្បាតុករ​មក​ផ្តុំគ្នា​នៅក្នុង​វត្ត​ជាច្រើន ។ ក្រោយ​ថ្ងៃ​ព្រះសង្ឃ​មហាយាន​យួន ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅ​វត្ត សា​ឡើយ (chùa Xá Lợi) នា​ថ្ងៃទី ១៥ ខែ​កក្ដ​ដា ឆ្នាំ ១៩៦៣ មក ព្រះសង្ឃ​ជាស​មណ​ប្បាតុករ​ខ្មែរក្រោម ដែល​មក​ប្រ មូល​ផ្ដុំគ្នា​នៅ វត្ត​ចន្ទរង្សី ត្រូវបាន​កម្លាំង​នគរបាល​យួន​វាយដំ​សួរចម្លើយ យ៉ាង​ព្រៃផ្សៃ ។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​តេជ ព្រះ​គុណ ឡឹម ឯម និង​សមណ​ប្បាតុករ​ទាំងអស់ ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ឃុំឃាំង​អស់ ៤ ថ្ងៃ ។​

ថ្ងៃទី ០៩ ខែ​កក្ដ​ដា ព្រះអង្គ​បាន​បដិសេធ​ចំពោះ​រដ្ឋការ ង៉ោ ដិ​ន យេ​ម ដែល​បានចេញ​អនុ​ក្រិ​ត្យ ស្ដីអំពី​ការអនុញ្ញាត​ឲ្យ​ពុទ្ធសាសនិក លើក​ទង់​ព្រះពុទ្ធសាសនា ចំពោះតែ​ក្រុមព្រះ​ពុទ្ធ​សា ស​នាណា ដែលជា​សមាជិក​នៃ សម្ព័ន្ធ​ព្រះពុទ្ធសាសនា​វៀតណាម ។​

​ថ្ងៃទី ១១ ខែសីហា ព្រះអង្គ​បាន​ដឹកនាំ​ព្រះសង្ឃ​ខ្មែរក្រោម​ចូលរួម​ក្នុង​ពិធី​បុណ្យសព ព្រះតេជព្រះគុណ ង្វៀង ហឿង (Đại Đức Nguyên Hương) ជា​ព្រះសង្ឃ​មហាយាន​យួន​នៅ វត្ត​សា​ឡើយ (chùa Xá Lợi) បានធ្វើ​អត្តឃាត​ដុត​ខ្លួន​នា​ថ្ងៃទី ០៤ ខែសីហា ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម និង​ព្រះសង្ឃ​មហាយាន​យួន​ធ្វើ​កូដកម្ម​បង្អត់អាហារ ឈានដល់​ការធ្វើអត្តឃាត​ដុត​ខ្លួន សុគត​អស់​ជាច្រើន​អង្គ​នោះ ព្រោះ​នៅ​ឆ្នាំ ១៩៦៣ រដ្ឋការ ង៉ោ ដិ​ន យេ​ម (Ngô Đình Diệm ) បាន​ហាម​អ្នក​កាន់សាសនា​ទាំងអស់​ទូទាំង ដែនដី​កម្ពុជា​ក្រោម ឬ វៀតណាម​ខាងត្បូង​លើក​ទង់សាសនា​របស់ខ្លួន នៅតាម​ទីសាធារណៈ ។ ការដែល​លោក ង៉ោ ដិ​ន យេ​ម ចេញ​បទបញ្ជា​បែបនេះ ព្រោះ​មាន​ការលើក​ទង់សាសនា​គ្រឹ​ស្ត​នៅតាម​ទីសាធារណៈ និង​ស្ថាប័នរដ្ឋ​ផ្សេងៗ​យ៉ាងច្រើន​ស្អេកស្កះ នា​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ១៩៦៣ ក្នុងឱកាស​ខួប​ថ្ងៃ​លោក ង៉ោ ដិ​ន ទុក (Ngô Đình Thục) ត្រូវជា​ប្អូនប្រុស​លោក ង៉ោ ដិ​ន យេ​ម ត្រូវបាន​គេ​តែងតាំង អាចារ្យ​គ្រឹ​ស្ត​សាសនា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម និង​នៅ​ភាគ​កណ្ដាល​វៀតណាម ។ ក្រោយពី​ប្រ​ធានា​ធិ​តី ង៉ោ ដិ​ន យេ​ម បានចេញ​បទ បញ្ជា​នេះ​បាន ២ ថ្ងៃ ក៏​ស្រាប់តែ​ដល់​ថ្ងៃ​វិសាខបូជា ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ដែនដី​កម្ពុជា​ក្រោម និង​ជនជាតិ​យួន​អ្នក​កាន់​ព្រះពុទ្ធសាសនា នៅ​វៀតណាម​ខាងត្បូង និង​នៅ​ទីក្រុង​ហ្វេ (Huế) ភាគ​កណ្ដាល​វៀតណាម មិនអាច​លើក​ទង់ជ័យ​ព្រះពុទ្ធសាសនា​នៅតាម​វត្ត​អារាម​បាន ក៏​ឈានដល់​ការធ្វើ​កូដកម្ម​ជំទាស់​រដ្ឋការ ង៉ោ ដិ​ន   យេ​ម ហើយ​ចោទថា មានការ​រំលោភសិទ្ធិ​ពុទ្ធសាសនា ។

​ការធ្វើ​កូដកម្ម​របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា​ជំទាស់​រដ្ឋការ ង៉ោ ដិ​ន   យេ​ម នាពេលនោះ ព្រះ​តេជ​ព្រះ គុណ ថិ​ត ក្វាង ដឹក (Thích Quảng Đức) ជា​ព្រះសង្ឃ​មហាយាន​យួន​បានធ្វើ​អត្តឃាត​បូជា​ព្រះកាយ​ខ្លួនឯង នា​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៦៣ នៅក្នុង​ទីក្រុង​ព្រៃនគរ  ហើយ​រឿងនេះ​បានក្លាយ​ទៅជា​សម្ពាធ​មួយ​យ៉ាង​ធ្ងន់ ក្នុងការ​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តជាតិ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់​ស្ថានការណ៍ នយោបាយ​នៅ​វៀតណាម ។ ក្រោយពី​ការធ្វើ​កូដ កម្ម​ពី​សំណាក់​អ្នក​កាន់​ព្រះពុទ្ធសាសនា​មិនយូរប៉ុន្មាន នៅ​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ លោក ង៉ោ ដិ​ន យេ​ម និង​ប្អូនប្រុស​ឈ្មោះ ង៉ោ ដិ​ន ញូ (Ngô Đình Nhu) ត្រូវបាន​ក្រុម​រដ្ឋប្រហារ​យោធា​នៃ  រដ្ឋាភិបាល​សាធារណរដ្ឋ​វៀត ណា​ម ធ្វើឃាត​ស្លាប់​នៅ​ទីក្រុង​ព្រៃនគរ ។​

​តួនាទី​ក្នុង​ព្រះពុទ្ធសាសនា​៖

​ឆ្នាំ ១៩៦៥ ព្រះអង្គ​ត្រូវបាន​គេ​បោះឆ្នោត ឲ្យ​ទទួល​តំណែង​ជា​សង្ឃនាយក នៃ​ព្រះពុទ្ធសាសនា​គណៈ​ថេរ វាទ​នៅ​ទីក្រុង​ព្រៃនគរ ។​

​ឆ្នាំ ១៩៧០ ព្រះអង្គ​ត្រូវបាន​គេ​និមន្ត​ឲ្យ​ចូល​ជា​សមាជិក​នៃ គណៈកម្មការ​វិទ្យាស្ថាន​សម្ដេច​សង្ឃ របស់​គណៈកម្មការ​ព្រះពុទ្ធសាសនា ឯកភាព​វៀតណាម (Hội Đồng Viện Tăng Thống Giáo Hội Phật Giáo Việt Nam Thống Nhất) ។​

​ក្រោយ​ឆ្នាំ ១៩៧៥ ព្រះអង្គ​ត្រូវបាន​គេ​និមន្ត​ឲ្យ​ចូលរួម​នៅក្នុង គណៈកម្មការ​ទំនាក់ទំនង ព្រះពុទ្ធសាសនា​ស្នេហា​ជាតិ (Ủy Ban Liên Lạc Phật Giáo Yêu Nước Thành phố Hồ Chí Minh) នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​នៅ​ទីក្រុង​ព្រៃនគរ ។​

​ការទទួល​អនិច្ចធម្ម​៖

​ដោយមាន​ជរាពាធ ព្រះអង្គ​បានទទួល​អនិច្ចធម្ម​នៅវេលា​ម៉ោង ០៣ និង ៤០ នាទី រសៀល ថ្ងៃអាទិត្យ ០៨ កើត ខែ​ក​ក្ដិ​ក ឆ្នាំមមែ  ឯកស័ក ព​. ស​. ២៥២៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែតុលា    គ​. ស​. ១៩៧៩ ក្នុង ព្រះ​ជន្មាយុ ៨១ ឆ្នាំ សាង​ផ្នួស​បាន ៦៣ ព្រះវស្សា ។ ពិធីបុណ្យ ឈាបនកិច្ច​របស់​ព្រះអង្គ​បាន​ប្រារព្ធ​តាម​ប្រពៃណី​ជាតិខ្មែរ នៅក្នុង​វត្ត​ចន្ទរង្សី ទីក្រុង​ព្រៃនគរ ៕

ឯកសារពិគ្រោះ​៖

  • Tiểu sử về Đại Lão Hòa thượng Lam Em (www.buddha.vn)
  • Sự kiện Phật Đản, 1963
  • Thích Quảng Đức
  • Ngô Đình Diệm (​ចុះផ្សាយ​នៅលើ​គេហទំព័រ Wikipedia.org)
  • 919176_168668196628376_765065510_o 904889_168669283294934_722682348_o 901085_168667779961751_312383956_o 477356_168668779961651_63281872_o 62632_168668539961675_2070140620_n
Leave A Reply

Your email address will not be published.