ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី កំពុង​ជាប់ពន្ធនាគារ នៅ​ព្រៃនគរ​

0 75

(​សារព័ត៌មាន ព្រៃនគរ​) ព្រះតេជព្រះគុណ លីវ នី និង ព្រះ​តេជ​ព្រ​គុណ ថាច់ ធឿន ព្រះសង្ឃ​វត្ត​សិរី​តាសេក នៃ​ស្រុក ជ្រោ​យញរ  ខេត្ត​ឃ្លាំង ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់គុក​កាលពី​ខែឧសភា នោះ បច្ចុប្បន្ននេះ កំពុង​ជាប់​ឃុំឃាំង​នៅ ក្នុង​គុក​មួយកន្លែង ឋិត​នៅក្នុង​ទីក្រុង​ព្រៃនគរ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​មួយ ដែល​អាជ្ញាធរ​វៀតណាម បាន​ជូន​ដល់​ក្រុមគ្រួសារ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ កាលពីពេល​ថ្មីៗ​នេះ ។​

ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះតេជព្រះគុណ លី ចិន្ដា, ថាច់ ធឿន និង លីវ នី កាលពីថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម
ដោះលែងព្រះតេជព្រះគុណ លី ចិន្ដា, ថាច់ ធឿន និង លីវ នី កាលពីថ្ងៃ
ទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ។

ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី កំពុង​ជាប់ពន្ធនាគារ នៅ​ព្រៃនគរ​

​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ញាតិ​របស់​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៣១ ខែសីហា នេះ ថា អាជ្ញាធរ​វៀតណាម​ទើបតែ​បាន​ជូនដំណឹង​ដល់​ក្រុមគ្រួសារ​ព្រះសង្ឃ​ទាំង​អង្គ​នេះ កាលពី​ខែ​មុន​ថា ព្រះ​តេជ ព្រះ​គុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​បញ្ជូនទៅ​ឃុំឃាំង នៅក្នុង គុក​មួយកន្លែង នៅ​ទីក្រុង​ព្រៃនគរ តែ​រដ្ឋាភិបាល​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួ សារបាន​ទៅ​ជួប​ព្រះសង្ឃ នៅ​ពន្ធនាគារ​នៅឡើយ​ទេ ។​

​ចំពោះ​ស្ថានភាព​វត្ត​សិរី​តាសេក ក្រោយពី​ព្រឹត្តិការណ៍​អាជ្ញាធរ​វៀតណាម​បាន​ឡោម​ព័ទ្ធចាប់​ព្រះសង្ឃ​ផ្សឹក និង​ដាក់ គុក  កាលពី​ខែឧសភា មក  អាជ្ញាធរ​វៀតណាម​បានតែងតាំង​ព្រះសង្ឃ​ថ្មី​ឲ្យ​ឡើង​ធ្វើជា​ព្រះចៅអធិការ​វត្ត ដែល បញ្ហា​ត្រូវបាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចាត់ទុកថា ជាការ​បន្តុប​ព្រះសង្ឃ​ដែល​ស្និទ​ជាមួយនឹង​រដ្ឋាភិបាល ហើយ​មាន​បញ្ជូន​ព្រះសង្ឃ​យក​ការ​ឲ្យ​យួន​មក​ស្នាក់នៅ​ក្នុង​វត្ត​ទៀតផង ។​
​ស្ត្រី​រូបនេះ បាន​បន្តទៀតថា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សេរី​តាសេក នៅតែ​គាំទ្រ និង​គោរព​ស្រឡាញ់​ចំពោះ ព្រះ​តេជ ព្រះ​គុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ដដែល ព្រះសង្ឃ​ទាំងពីរ​ព្រះអង្គ​នេះ​មិនបាន​ប្រព្រឹត្ត​ខុស​នឹង​ធម៌ អាថ៌​វិន័យ​អ្វី​ឡើយ ។​

កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅនេះ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ឃ្លាំង បាន​ចាប់​ផ្សឹក និង​ដាក់គុក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន នៃ​វត្ត​សេរី​តាសេក និង បាន​ផ្សឹក និង​ធ្វើ​ទារុណកម្ម ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ដោយ​ចោទ​ពីបទ​ថា ព្រះសង្ឃ​ទាំងនេះ​បាន​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។

​ក្រោយពី​អាជ្ញាធរ​វៀតណាម​ចាប់​ព្រះសង្ឃ​ទាំងនេះ​ផ្សឹក និង​ដាក់គុក​មក ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភព លោក បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម កាលពី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៣ នេះ ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរ​ជាត ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដោះលែង​ព្រះសង្ឃ និង​គោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ។ ក្រៅពីនេះ នៅ​ថ្ងៃ ដដែល​នេះដែរ សមាជិកសភា ស​.​រ​.​អា​. បាន​កោះហៅ​ជនរងគ្រោះ​ជា​តំណាង​ខ្មែរក្រោម មន្ត្រី​សិទ្ធិមនុស្ស និង មន្ត្រី​ក្រសួងការបរទេស ស​.​រ​.​អា​. ដើម្បី​សួរដេញដោល​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ។ ក្នុងពេល​សួរ ដេញដោល​នោះ ភាគី​នីមួយៗ​បាន​បំភ្លឺ​អំពី​បញ្ហា​រំលោភបំពាន​ផ្សេងៗ​គ្នា ហើយ​បាន​ទទូច​ឲ្យ ស​.​រ​.​អា​.​ចាត់​វិធាន ការ ធ្ងន់ធ្ងរ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស និង សិទ្ធិ​សាសនា ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។ ស្រប ពេលដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម បាន​ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​លើ​ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់       និង​ការចាប់​ផ្សឹក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន នៃ​វត្ត​សេរី​តាសេក នោះ  ព្រះ​តេជ​ព្រះ គុណ យ័​ញ តូន  (Danh Tol) ព្រះសង្ឃ​ខ្មែរក្រោម​បាន​ដែល​បាន​ភៀស​ព្រះកាយ ទៅ​គង់នៅ ស​.​រ​.​អា​. កាលពី​ឆ្នាំ​២០០៩ ក្រោយពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក ដែរនោះ បាន​ឡើង​ធ្វើ​សក្ខីកម្ម​បំភ្លឺ​ជូន​សភា​អាមេរិកាំង អំពី​ការ​រឹតត្បិត និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម តាម​ទម្រង់​ជាច្រើន​ទាក់ទង​នឹង​ការចាប់ខ្លួន ចាប់​ផ្សឹក​ព្រះសង្ឃ ការ​បំបិទ​សិទ្ធិសេរីភាព​សាសនា ជាដើម  ៕

Leave A Reply

Your email address will not be published.