បុណ្យវិសាខបូជាអន្តរជាតិ នៅប្រទេសកាណាដា
គណៈកម្មការសាសនាអន្តរជាតិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានចូលពិធីបុណ្យវិសាខបូជាអន្តជាតិមួយដែលរៀបចំ ដោយចម្រុះជាតិសាសន៍ចំនួន ៣៨ វត្ត នៅទីក្រុង Toronto ប្រទេសកាណាដា និង មានមនុស្សចូលរួមប្រមាណជាង ៣០០០ នាក់ ។ ពិធីនេះ ធ្វើឡើងដើម្បីជម្រុញឲ្យរដ្ឋាភិបាលកាណាដា ទទួលស្គាល់ថ្ងៃវិសាខបូជា ជាថ្ងៃសម្រាក់ជាផ្លូវការរបស់រដ្ឋ ។ ក្រៅពីនេះ គណៈកម្មការសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានគម្រោងនឹងធ្វើមហាសន្និបាតសង្ឃខ្មែរក្រោម មួយ ដើម្បីជួបជុំព្រះសង្ឃខ្មែរក្រោមនៅក្រៅប្រទេស នៅក្នុងខែមិថុនា នេះ ។

លោក ថាច់ រដ្ឋា នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសន្ទនាជាមួយនឹង ព្រះតេជព្រះគុណ ធីធី ធម្មោ នាយកគណៈកម្មការ សាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីបញ្ហានេះដូចតទៅ៖
ភាគ ១៖
ភាគ ២៖