​របប​ក្រុង​ហាណូយ​ប្រតិកម្ម​នឹង​អាមេរិក​ ​ដែល​បាន​ដាក់​ប្រទេស​ខ្លួន​ក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​ករណី​រំលោភបំពាន​លើ​សេរីភាព​សាសនា​

0 845

ដោយ ស៊ឺន ចែងចើន

​ក្រសួងការបរទេស​ ​នៃ​ ​បក្សកុម្មុយនិស្ត​វៀតណាម​ ​បាន​ចេញមុខ​ការពារ​មុខមាត់​របស់​របប​ក្រុង​ហាណូយ​ ​ដោយ​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ ​ដែល​បាន​ដាក់​ប្រទេស​ខ្លួន​ ​ចូលក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​ពី​បទ​ចូលរួម​ ​និង​ការ​រំលោភបំពាន​ជា​ទម្ងន់​ ​លើ​សេរីភាព​សាសនា​ ​។​

អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​វៀតណាម​ ​លោកស្រី​ ​ផា​ម​ ​ធូ​ហាំ​ង​ (​P​h​a​̣​m​ ​T​h​u ​H​ằn​g​) ។ រូបៈ BNG
អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​វៀតណាម​ ​លោកស្រី​ ​ផា​ម​ ​ធូ​ហាំ​ង​ (​P​h​a​̣​m​ ​T​h​u ​H​ằn​g​) ។ រូបៈ BNG

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ (​V​N​A​) ​បាន​ដកស្រង់​សម្តី​ ​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​វៀតណាម​ ​លោកស្រី​ ​ផា​ម​ ​ធូ​ហាំ​ង​ (​P​h​a​̣​m​ ​T​h​u ​H​ằn​g​) ​ដែល​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​​​ក្រសួងការបរទេស​វៀតណាម​ ​នៅ​រដ្ឋធានី​ហាណូយ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ​១​៥​ ​ខែ​ធ្នូ​ ​កន្លងទៅ​ថា​ ​«​គោល​នយោបាយ​ដ៏​ខ្ជាប់ខ្ជួន​របស់​វៀតណាម​ ​គឺ​គោរព​ ​និង​ធានា​សិទ្ធិមនុស្ស​ ​ក៏ដូចជា​សិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា​របស់​ប្រជាជន​»​ ​។​

​លោកស្រី​ ​ផា​ម​ ​ធូ​ហាំ​ង​ ​បាន​ច្រានចោល​ ​និង​ហៅ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​នោះ​ថា​ ​ធ្វើឡើង​ដោយ​ ​មិន​មាន​ព័ត៌មាន​ត្រឹមត្រូវ​ ​និង​វាយ​តម្លៃ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​។​ ​លោកស្រី​ថ្លែង​ថា​ ​«​សេរីភាព​នេះ​ ​ត្រូវ​បាន​ចែង​ ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ​២​០​១​៣​ ​ហើយ​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​របស់​វៀតណាម​ ​ត្រូវ​បាន​ធានា​ ​និង​គោរព​ក្នុង​ជីវភាព​ជាក់ស្ដែង​»​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ​ ​បន្ថែម​ថា​ ​វៀតណាម​ ​បាន​ខិតខំ​ប្រឹងប្រែង​ ​ដោយ​ឥតឈប់ឈរ​ ​ដើម្បី​កែ​លម្អ​នូវ​ប្រព័ន្ធ​ច្បាប់​ ​គោល​នយោបាយ​ ​ស្តីពី​ជំនឿ​សាសនា​ ​។​ ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​សមិទ្ធិ​ផល​របស់​វៀតណាម​ ​ក្នុង​ការធានា​សិទ្ធិមនុស្ស​ ​និង​ធានា​សេរីភាព​ខាង​ជំនឿ​សាសនា​ ​សម្រាប់​ប្រជាជន​ ​ហើយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ​។​

​ស្ថាប័ន​ដដែល​របស់​របប​ក្រុង​ហាណូយ​ ​សង្កត់ធ្ងន់​ថា​ ​«​ការណ៍​ដែល​អាមេរិក​ ​បាន​ដាក់បញ្ចូល​វៀតណាម​ ​ក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ ​ទាក់ទង​នឹង​សេរីភាព​សាសនា​ ​គឺ​ផ្អែកលើ​ការ​វាយ​តម្លៃ​ដោយ​ខ្វះ​ភាព​អត្ត​នោម័​ត​ ​និង​ការ​ទទួល​ព័ត៌មាន​មិន​ពិត​ ​អំពី​ស្ថានភាព​សេរីភាព​សាសនា​ ​និង​ជំនឿ​របស់​វៀតណាម​»​ ​។​

​ទោះបីជា​បែប​នេះ​ក្ដី​ ​ម​ន្រ្តី​តំណាង​ឲ្យ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​លោកស្រី​ ​P​ham​ ​T​h​u ​Hang​ ​ហាក់​បន្ទន់​ជំហរ​បន្តិច​ ​ដោយ​លោកស្រី​បាន​លើកឡើង​ថា​ ​វៀតណាម​ ​ត្រៀម​ខ្លួន​ជាស្រេច​ ​ដើម្បី​ពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​ ​លើ​បញ្ហា​ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ ​ដោយ​ឈ​រលើ​ស្មារតី​ស្មោះត្រង់​ ​បើកចំហ​ ​និង​ការគោរព​គ្នា​ទៅវិញទៅមក​ ​រួមចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាងប្រទេស​ទាំងពីរ​ ​។​

​គួរ​ជម្រាប​ជូន​ថា​ ​ក្រសួងការបរទេស​អាមេរិក​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ បាន​​ដាក់​ប្រទេស​វៀតណាម​ ​ក្នុង​ ​«​បញ្ជី​ឃ្លាំមើល​ពិសេស​»​ (​Special​ ​Watch​ ​List​) ​នៃ​ ​ប្រទេស​ ​ដែល​រំលោភ​ ​និង​អនុញ្ញាត​ឲ្យ​មាន​ការរំលោភ​សិទិ្ធ​សេរីភាព​សាសនា​ ​។​

ទិដ្ឋភាពទូទៅ នៃ ពិធីបើកមហាសន្និបាតជាតិលើកទី ៩ របស់សមាគម​ពុទ្ធសាសនា​វៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ២៧-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ រូបៈ daihoi9.ghpgvn.org.vn
ទិដ្ឋភាពទូទៅ នៃ ពិធីបើកមហាសន្និបាតជាតិលើកទី ៩ របស់សមាគម​ពុទ្ធសាសនា​វៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី ២៧-២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ រូបៈ daihoi9.ghpgvn.org.vn

​របាយការណ៍​សេរីភាព​សាសនា​របស់​​​ក្រសួងការបរទេស​អាមេរិក​ ​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​ចេញផ្សាយ​កាលពី​ខែ​មិថុនា​ ​ហើយ​វិទ្យុ​អាស៊ី​សេរី​ ​ផ្នែក​ខេមរភាសា​ ​បាន​ដកស្រង់​ចំណុច​សំខាន់​ៗ​ ​ក្នុង​របាយការណ៍​នោះ​ ​យកមក​ផ្សាយ​ក្នុង​ន័យ​ដើម​ថា​ ​«​រដ្ឋធម្មនុញ្ញ​វៀតណាម​ ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​ជំនឿ​ ​និង​សាសនា​ ​ប៉ុន្តែ​ ​ច្បាប់​វៀតណាម​ ​ក៏​អនុ​ញ្ញ​ត​ឲ្យ​អាជ្ញាធរ​ដាក់កំហិត​លើ​ការប្រតិបត្តិ​សេរីភាព​សាសនា​ ​ដោយ​សំអាង​លើ​បញ្ហា​សន្តិសុខ​ជាតិ​ ​និង​របៀបរៀបរយ​សង្គម​ ​។​ ​របាយការណ៍​ឲ្យដឹង​ទៀត​ថា​ ​មេដឹកនាំ​សាសនា​ដែល​វៀតណាម​ ​មិន​ទទួលស្គាល់​ ​តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ ​រួម​ទាំង​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ទទួលរង​អំពើ​ហិង្សា​ជាដើម​ ​។​ ​ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​ ​សម្រាប់​ឆ្នាំ​ ​២​០​២​០​ ​និង​ ​២​០​១​៩​ ​មាន​លក្ខណៈ​ស្រដៀងគ្នា​ដែរ​ ​គឺ​រដ្ឋាភិបាល​វៀតណាម​ ​នៅតែ​សកម្ម​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​ផ្នែក​សាសនា​ ​លើ​ក្រុម​សហគមន៍​ជនជាតិ​ដើម​ ​រួម​មាន​ ​ក្រុម​ម៉ុង​តា​ញ៉ា ​ជាដើម​»​ ​៕

Leave A Reply

Your email address will not be published.