វៀតណាមតែងតាំងខ្មែរក្រោមម្នាក់ជាមន្ត្រីស្ថានទូតប្រចាំកម្ពុជា
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
រដ្ឋាភិបាលវៀតណាមទើបតែតែងតាំង ពលរដ្ឋខ្មែរក្រោមម្នាក់ជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស ប្រចាំ ស្ថានទូតវៀតណាម ក្នុងប្រទេសកម្ពុជា ។ ការតែងតាំងនេះស្របពេល ខ្មែរក្រោមនៅកម្ពុជាកំពុងតែទាមទារ ឲ្យមន្ត្រីស្ថានទូតវៀតណាមសុំទោសប្រជារាស្ត្រខ្មែរជាសាធារណៈ និងបើពុំដូច្នោះទេ ពួកគេនឹងធ្វើបាតុកម្ម នៅមុខស្ថានទូត ។

យោងតាមលិខិតតែងតាំងមួយច្បាប់ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ចុះថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ ដោយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) បានតែងតាំង លោក ថាច់ យឺ (Thach Du) ជាអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា ក្នុងតួនាទី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស ។
យោងតាមលិខិតតែងតាំងនេះដដែល លោក ថាច់ យឺ បានចូលកាន់មុខតំណែងនេះ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ នេះតទៅ ។
លោក ថាច់ យឺ ជានរណា ?
លោក ថាច់ យឺ ជាពលរដ្ឋខ្មែរក្រោមម្នាក់ កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៥៧ នៅភូមិវាលលាក់ ស្រុកមាត់សាមុទ្រ ខេត្តព្រះត្រពាំង (Xã Nguũ Lạc, huyện Duyên Hải , Trà Vinh) ។ នេះបើយោង តាមជីវប្រវត្តិសង្ខេបរបស់ លោក ថាច់ យឺ ដែលបានចុះផ្សាយនៅលើគេហទំព័ររដ្ឋសភានៃប្រទេសសា ធារណរដ្ឋសង្គមនិយមវៀតណាម ។
យោងតាមប្រភពព័ត៌មានដដែល បានបញ្ជាក់ថា លោក ថាច់ យឺ មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រនយោបាយ តែមិនបានបញ្ជាក់ថា ចេញពីសាលាណាទេ ។ ចំណែកតួនាទីរបស់លោកនៅក្នុងរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាមវិញ មានច្រើនស្អេកស្កះ តែក្នុងនោះ មានតំណែងមួយជា មន្ត្រីគណៈកម្មការជនជាតិ នៃរដ្ឋសភាវៀតណាម ដែលធ្វើការជាអចិន្ត្រៃយ៍នៅការិយាល័យតំណាងរដ្ឋសភា និង គណៈកម្មការប្រ ជាជនខេត្តព្រះត្រពាំង ដែលភាសាយួនហៅថា ខេត្តត្រាវិញ ។
យោងតាមប្រភពដដែល បានបញ្ជាក់ថា លោក ថាច់ យឺ បានចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ បើគិតមកទល់ពេលនេះមានរយៈពេល ២៩ ឆ្នាំ ហើយ ។
ស្របពេលខ្មែរក្រោមទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាមសុំទោសខ្មែរ៖
ការតែងតាំង លោក ថាច់ យឺ ជាមន្ត្រីស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ក្នុងនាមជាអនុ រដ្ឋលេខាធិការ នៃក្រសួងការបរទេស នេះ ស្របពេលដែលអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោមដែលមានមូលដ្ឋាននៅ ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ទើបតែបានប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវាបារាំង កាត់ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ឲ្យវៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ម្យ៉ាងទៀត ការតែងតាំងនេះ ស្របពេលដែលអង្គការរបស់ខ្មែរក្រោមទាំងនេះ កំពុងតែទាមទារឲ្យមន្ត្រីស្ថាន ទូតវៀតណាមប្រចាំកម្ពុជាសុំទោសពលរដ្ឋខ្មែរជាសាធារណៈ ចំពោះសម្ដីរបស់ខ្លួនដែលបានពោលថា “ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរណាស់មកហើយ” ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ តំណាងអង្គការក្រៅរដ្ឋាភិបាលខ្មែរក្រោមមួយដែលមានឈ្មោះថា “លេខាធិការដ្ឋាន អង្គការ-សមាគមខ្មែរកម្ពុជាក្រោម” បានចេញលិខិតមួយច្បាប់ទទួចឲ្យ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំកម្ពុជាសុំទោសពលរដ្ឋខ្មែរជាសាធារណៈ ។ បើពុំដូច្នោះទេពួកគេនឹងធ្វើ បាតុកម្មនៅមុខស្ថានទូតវៀតណាម ។ សារលិខិតនេះបានបញ្ជាក់ថា៖
“អង្គការ-សមាគម ខ្មែរកម្ពុជាក្រោម ខកចិត្តយ៉ាងខ្លាំង ចំពោះការថ្លែងរបស់លោក ត្រឹង វ៉ាន់ ថុង អ្នកនាំពា ក្យស្ថានទូតវៀតណាម បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៤ ថា “ បារាំងមិន បានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារ ណាស់មកហើយ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភស្តុតាងទេ” ។ អង្គការ-សមាគម ខ្មែរកម្ពុជាក្រោម សុំឲ្យលោក ត្រឹង វ៉ាន់ថុង ឬរដ្ឋាភិបាលវៀតណាមបង្ហាញ់ឯកសារ ពិតដែលថា បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ និងឯកសារដែលថា កម្ពុជាក្រោមជាទឹកដី របស់វៀត ណាមតាំងពីយូរយារណាស់មកហើយ ។ បើគ្មានឯកសារណាមួយជា មូលដ្ឋាន ឬ គ្មានភស្តុ តាង មកអំណះអំណាងទេ លោក ត្រឹង វ៉ាន់ថុង ឬរដ្ឋាភិបាលវៀតណាម ត្រូវតែសុំទោសប្រជារាស្ត្រ ខ្មែរជាសាធារណៈ ។ បើពុំដូច្នោះទេ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សា មួយដ៏ធំប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតដល់រដ្ឋាភិបាលវៀតណាមព្រម ទទូលស្គាល់ប្រវិត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម” ៕
If you wan to clean your car use best steering wheel cleaner to make it new.
Comments are closed.