វៀតណាមតែងតាំងឧបនាយករដ្ឋមន្ត្រីពីររូប

0 141

(​សារព័ត៌មាន ព្រៃនគរ ) នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា នេះ រដ្ឋសភា​បក្សកុម្មុយនិស្ត វៀតណាម បានសម្រេច​ជា ផ្លូវការ​ឲ្យ​មនុស្ស​ពីររូប គឺ លោក វៅ ដឹក ដាម (Vũ Ðức Ðam) និង លោក ផាម បិ​ន មិន (Phạm Bình Minh) ឡើង​ឋានៈ​ជា ឧបនាយករដ្ឋមន្ត្រី ។​

vn pm
លោក ផាម​ បិន មិន និង លោក វៅ ដឹក ដាម ។

​​​លោក ដាម ជា​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ប្រចាំការ​នៅ​ការិយាល័យ​រដ្ឋាភិបាល និង​ជា អ្នកជំនួយការ​ឲ្យ លោកនាយក​ដ្ឋ​មន្ត្រី ង្វៀង តឹង យ៉ុង (Nguyễn Tấn Dũng) ក្នុង​វិស័យ​វប្បធម៌ , បច្ចេកវិទ្យា​សាស្ត្រ និង​ជាទី​ប្រឹក្សា​ផ្នែក​សង្គមកិច្ច ។​

​លោក មិន បច្ចុប្បន្ន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​នៅតែ​បន្ត​មុខតំណែង នេះ​ដដែល ។​

​លោក វៅ ដឹក ដាម បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត នៅ​ប្រទេស​បែ​ល​ហ្ស៊ី​ក នៅ ក្នុងអំឡុង​ទសវត្សរ៍ ១៩៨០ ។ ក្រោយមក លោក បាន​ឡើង​ឋានៈ​ជា​អ្នកដឹកនាំ ក្នុង​ជួរ​បក្ស និង​បាន​ក្លាយជា រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​នៅ​ឆ្នាំ ២០១១ ពេលដែល​លោក ទទួល តំណែង ប្រធាន​អចិន្ត្រៃយ៍​ការិយាល័យ​រដ្ឋាភិបាល ។​

​លោក ផាម បិ​ន មិន ជា​កូនប្រុស​របស់ លោក ង្វៀង គើ ថាច់ (Nguyễn Cơ Thạch) អតីតរដ្ឋមន្ត្រី​ក្រសួង​ការ​បរ ទេស​វៀតណាម ។ លោក មិន បានទទួល សញ្ញា​អនុបណ្ឌិត ច្បាប់ និង​ការបរទេស Fletcher នៃ​សកល វិទ្យាល័យ Tuft សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៤ ៕​

Leave A Reply

Your email address will not be published.