វៀតណាមហាមពលរដ្ឋខ្មែរក្រោមមើលទូរទស្សន៍ខ្មែរតាមរយៈខ្សែកាប
(សារព័ត៌មាន ព្រៃនគរ) អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម នៅស្រុកផ្នោដាច់ ឬ ស្រុកកូវង៉ាង នៃខេត្តព្រះត្រពាំង បានហាមពលរដ្ឋខ្មែរក្រោម ដំឡើងខ្សែកាបមើលទូរទរទស្សន៍ដែលផ្សាយចូលពីប្រទេសកម្ពុជា ។ ករណីនេះ ប្រ សិនពលរដ្ឋខ្មែរក្រោមរូបណានៅតែដំឡើងខ្សែកាប នឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពិន័យប្រាក់ ១០ លានដុង ប្រហែល ៥០០ ដូល្លារសហរដ្ឋអាមេរិក ។

វៀតណាមហាមពលរដ្ឋខ្មែរក្រោមមើលទូរទស្សន៍ខ្មែរតាមរយៈខ្សែកាប
យុវជនខ្មែរក្រោមម្នាក់នៅខេត្តព្រះត្រពាំង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ០២ ខែសីហា នេះថា រដ្ឋាភិបាលវៀត ណាម នៅស្រុកផ្នោដាច់ ទើបតែបានប្រកាសជាថ្មីនៅតាមភូមិស្រុក ហាមពលរដ្ឋខ្មែរក្រោមដំឡើងថាសខ្សែកាប និង អ្នកដែលបានដំឡើងរួចហើយ ក៏ត្រូវដាក់ចុះដែរ ប្រសិនបើមិនគោរពតាមនូវអ្វីដែលគេបំរាមទេ នឹងត្រូវពិន័យ ប្រាក ១០ លានដុង ។
យុវជនរូបនេះ បានចាត់ទុកថា ទង្វើរបស់អាជ្ញាធរវៀតណាមនេះ គឺជាការរើសអើងពូជសាសន៍ និងធ្វើឡើងដើម្បី បំបិទសិទ្ធិខ្មែរក្រោមទទួលបានព័ត៌មានពីខាងក្រៅ ដូចជាប្រទេសកម្ពុជា និងពិភពលោក ។
ប្រទេសបក្សកុម្មុយនិស្តវៀតណាមជាញឹកញាប់ ត្រូវបានសហគមន៍អន្តរជាតិរិះគន់ចំពោះការបិទសិទ្ធិពលរដ្ឋផ្សព្វ ផ្សាយ និងទទួលព័ត៌មានពីខាងក្រៅ ជាពិសេស វៀតណាមទើបតែទើបតែអនុម័តលើអនុក្រឹត្យមួយ ស្ដីពីការគ្រប់ គ្រងព័ត៌មាននៅលើបណ្ដាញអិនណិត ដើម្បីទប់ស្កាត់ការចែករំលែកព័ត៌មាននៅតាមបណ្ដាញប្លក់ និង បណ្ដាញសង្គម Facebook ដែលអនុក្រឹត្យបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៣ នេះទៅ ៕