វៀតណាម​បន្ត​ឡោមព័ទ្ធ​វត្ត​ដូន​ទ្រូ និង វត្ត​ទឹកសាប នៅ​ខេត្ត​ឃ្លាំង​

0 147

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ព្រឹក​ថ្ងៃទី ០១ ខែកក្កដា នេះ រដ្ឋាភិបាល​វៀតណាម បានចាប់ផ្ដើម​ចូលទៅ​បង្ក​អុកឡុក នៅក្នុង​វត្ត​ចំនួន​ពីរ គឺ​វត្ត​ទឹកសាប និង វត្ត​ដូន​ទ្រូ ឋិត​នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ទៀតហើយ បន្ទាប់ពី​ពួកគេ​បាន​ចាប់​ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ និង សិរី​តាសេក ផ្សឹក និង​ដាក់ ពន្ធនាគារ កាលពី​ខែឧសភា កន្លងទៅនេះ ។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​តាមរយៈ សារ​អ៊ី​ម៉ែ​ល​ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​នៅ​ថ្ងៃទី ០១ ខែកក្កដា នេះ ពី​លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង ភ្នំពេញ ។​

ព្រះសង្ឃខ្មែរក្រោមគង់សមាធិ ខណៈដែលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងគោរព សិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោមគង់សមាធិ ខណៈដែលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងគោរព សិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។

សារ​ជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ “ អាជ្ញាធរ​វៀតណាម និង ​គណៈកម្មាធិការ​ស​មា​គម ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ វៀតណាម​ខេត្ត​ឃ្លាំង បាន​សហការគ្នា​ត្រៀម​អុកឡុក និង​បន្ត ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរក្រោម ឋិត​នៅ​ភូមិ​ទឹក  ឃុំ​ទឹកសាប ស្រុក ជ្រោ​យញរ កម្ពុជា​ក្រោម ទៀតហើយ នៅថ្ងៃនេះ​” ។​

​សារ​ជូនដំណឹង​នេះ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​នេះ​ថា​៖ “​វត្ត​ទឹកសាប​គ្រោង​នឹង​តែងតាំង​ព្រះ​ចៅ អធិការ​ថ្មី ដែល​ត្រូវបាន​គាំទ្រ​ដោយ​គណៈកម្មាធិការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នៅ ទីនោះ ប៉ុន្តែ​អាជ្ញាធរ​របស់​វៀតណាម​មិន​ព្រម ពួកគេ​គ្រោង​នឹង​តែងតាំង ព្រះសង្ឃ​ដទៃ ដែល ជា​កូនចៅ ជា​ប្រភព​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កុ​ម្មុយ​និ​ស្ត​វៀតណាម ។ អាជ្ញាធរ​វៀតណាម និង​ គណៈកម្មាធិការ​ស​មា​គម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​វៀតណាម បានរួម​សហការគ្នា នឹង​តែងតាំង​ព្រះចៅអធិការ​ថ្មី ទៅតាម​បំណង​របស់​ពួកគេ​ឱ្យបាន​នៅក្នុង​រង្វង់​ថ្ងៃស្អែក [​ទី ០២ ខែកក្កដា ] នេះ ។ ពួកគេ [​រដ្ឋាភិបាល​វៀតណាម​] បាន​គំរាមថា ក្នុង ព្រឹត្តិការ​ថ្ងៃស្អែក​នេះ បើ​មាន​ពុទ្ធបរិស័ទ ឬ​ព្រះសង្ឃ​អង្គណា​ទាំង​នៅ​កម្ពុជា ឬ និមន្ត មកពី​កម្ពុជា​ក្តី រារាំង​ការពារ​ដំណើការ​នេះ នឹងត្រូវ​ចាប់​ទាំងអស់​” ។​

​ចំពោះ វត្ត​ដូន​ទ្រូ វិញ សារ​អ៊ី​ម៉ែ​ល​បាន​បន្តទៀតថា “ ព្រឹក​នេះ ថ្ងៃទី 0១ ខែកក្កដា ឆ្នាំ ២០១៣ ក្រុម​អាជ្ញាធរ​វៀតណាម និង​កងកម្លាំង​នគរបាល​វៀតណាម​កំពុង​ឡោមព័ទ្ធ វត្ត ដូន​ទ្រូ មួយទៀត ដែល​ឋិត​នៅ​ភូមិ​ដូន​ទ្រូ ឃុំ​ជ្រោ​យញ  ស្រុក​ជ្រោ​យញ​រ៍ ខេត្ត​ឃ្លាំង ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​” ៕

Leave A Reply

Your email address will not be published.