វៀតណាមផ្ដន្ទាទោស ក្រុមជនជាតិដើមភាគតិចចំនួន ៨ នាក់ ពីបទសន្តិសុខជាតិ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

តុលាការបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ២៨ ខែឧសភា បាន ប្រកាសសាលក្រមផ្ដន្ទាទោសចំពោះជនជាតិភាគតិច ចំនួន ៨ នាក់ ពីបទអ្វីមួយដែលគេហៅថា “បំផ្លាញគោលនយោបាយ សាមគ្គីជនជាតិ” តាមមាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌវៀតណាម ។យោងតាម ការចោទប្រកាន់របស់មន្ទីរស៊ើបអង្កេតបនៃ បក្សកុម្មុយ និស្តខេត្តយ៉ាឡាយ (Gia Lai) ថា ជនជាប់ចោទទាំងនេះ បានប្រ ឆាំងនឹងគោលនយោបាយជម្លាសជនជាតិភាគតិចនៅតំបន់ទំនប់ វារីអគ្គីសនីប្លេក្រុង (Ple Krong) របស់ខេត្តកងតុម (Kontum) ។ ក្នុងចំណោមជនជាប់ចោទទាំងនេះ អ្នកស្រី Y Gyin ត្រូវបាន គេចោទថា បានបំផុសតាមអ្វីមួយដែលហៅថា “ព្រះម៉ែ Maria បានបង្ហាញខ្លួននៅឃុំ ហាម៉ង (Ha Mon) ។
តាមការចោទប្រកាន់ គោលដៅនៃការឃោសនាឲ្យមានជំនឿ បែបនេះ គឺមានបំណងទាក់ទាញជនជាតិដើមភាគតិចទាំងនេះ បង្កើតនូវសាសនាថ្មីមួយ តាមការបញ្ជាពីជននៅក្រៅប្រទេស ក្នុង នោះមាន លោក កុក សរ (Ksor Kok) រស់នៅសហរដ្ឋអាមេរិក ដើម្បីឈានទៅដល់ការបំបែករដ្ឋ ។
ក្រុមជនជាតិដើមភាគតិចទាំងនេះ ត្រូវចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០១៣ នេះ ។
អ្នកទាំង ៨ នាក់នេះ ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់គុកបូកសរុប ចំនួន ៦៣ ឆ្នាំ ។ អ្នកដែលត្រូវគេចាត់ទុកថា ជាមេក្លោង គឺ លោក អាតាត់ (A Tach) អាយុ ៥៤ ឆ្នាំ ត្រូវផ្ដន្ទាទោសឲ្យជាប់គុក ១១ ឆ្នាំ អ្នកស្រី Y Gyin ៣ ឆ្នាំ និងអ្នកដទៃទៀតជាប់គុកពី ៧ ដល់ ១០ ឆ្នាំ ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថ្ងៃទី ២៩ ខែឧសភា នេះ ថា ចំនួនមនុស្សដែលត្រូវអាជ្ញាធរវៀតណាមកាត់ទោសពីបទអ្វី មួយដែលគេហៅថា “បំពានសន្តិសុខប្រទេសជាតិ”នោះកើនឡើង ដល់ទៅ ៤៦ នាក់ ៕