វៀតណាម​ផ្ដន្ទាទោស​អ្នកប្រឆាំង​ម្នាក់​ឲ្យ​ជាប់គុក ៣០ ខែ​

0 188

(​សារព័ត៌មាន ព្រៃនគរ​) តុលាការ​ទីក្រុង​ហាណូយ នៃ​បក្សកុម្មុយនិស្ត​វៀតណាម កាលពី​ថ្ងៃទី ០២ ខែ តុលា ម្សិលមិញ​នេះ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស លោក ឡេ ហ្វឹក ហ្វឹ​ង ឲ្យ​ជាប់ពន្ធនាគារ ៣០    ខែ​ពីបទ “​គេចពន្ធ​” ។​

ក្រុមមនុស្សបាតុកម្មទាមទារឲ្យវៀតណាមដោះលែង លោក ឡេ ហ្វឹក ហ្វឹង នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៣ ។ AFP
ក្រុមមនុស្សបាតុកម្មទាមទារឲ្យវៀតណាមដោះលែង លោក ឡេ ហ្វឹក ហ្វឹង នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៣ ។ AFP

​យោងតាម​សេចក្ដី​កត់សម្គាល់​របស់​ទីភ្នាក់ងារ​ព័ត៌មាន APF បាន​រាយការណ៍​ថា អង្គ​សវនាការ​នេះ​ធ្វើ ឡើង​តែ​ប៉ុន្មាន​ម៉ោង​យ៉ាង​តក់ក្រហល់ បាន​ចោទប្រកាន់​ជនជាប់ចោទ​ពីបទ “​គេចពន្ធ​” តែ​តាម​ការពិត ជនជាប់ចោទ ជា​មេធាវី​ឯករាជ្យ និង​ជា​អ្នកសរសេរ​ប្លក់​ដ៏​ល្បី ។ បន្ទាប់ពី​ចៅក្រម​បានប្រកាស​សាលក្រម ជនជាប់ចោទ បាន​ច្រានចោល​នូវ​សាលក្រម​នេះ ។​

​មនុស្ស​រាប់រយ​នាក់​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាមទារ​ឲ្យ​ដោះលែង លោក ឡេ ហ្វឹក ហ្វឹ​ង (Lê Quốc Quân) ។

លោកស្រី ឡេ ធី ហើប (Lê Thị Hợp) ចៅក្រម​នៃ​តុលាការ​មួយ​នេះ បានប្រកាសថា លោក ឡេ ហ្វឹក ហ្វឹ​ង ត្រូវ​ចោទ​ពីបទ “ គេចពន្ធ​” ។ ក្រៅពី​ត្រូវ​ជាប់គុក ៣០ ខែ លោក​ត្រូវ​ពិន័យ​ប្រាក់​ប្រហាក់ប្រហែល ៥៩.០០០ ដុល្លារ​សហរដ្ឋអាមេរិក  ។ យោងតាម​សាលក្រម ជនជាប់ចោទ​ជា​មេធាវី​ដែលមាន​អាយុ ៤២ ឆ្នាំ រូបនេះ ត្រូវបាន​ចោទ​ពីបទ​រក​មធ្យោបាយ​ដើម្បី​គេចពន្ធ​ប្រមាណ ២០.០០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ក្រុមហ៊ុន​មួយ ដែល​លោក​បាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០១ ៕​

Leave A Reply

Your email address will not be published.