វៀតណាម​ឃុំខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើបុណ្យ​កឋិន​នៅ​កម្ពុជា​ក្រោម​

287

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស បាន​ឃាត់ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣ រូប ខណៈដែល​អ្នក​ទាំងនេះ​បានធ្វើ ដំណើរ​ពី​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ទៅធ្វើ​បុណ្យ​កឋិនទាន នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ច្រកព្រំដែន វៀតណាម​-​កម្ពុជា ពេលដែល​អ្នក​ទាំងនេះ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី ២៨ ខែតុលា បន្ទាប់ពី​ខកខាន​មិនបាន​ធ្វើបុណ្យ កឋិនទាន​ដូច​បំណង នៅ​វត្ត​ខ្វែង​ទទឹង ភូមិ​ខ្វែង​ទទឹង (ấp Minh Hưng) ឃុំ ខ្វែង​ទទឹង (Xã Minh Hòa ) ស្រុក ឃ្លាំងមឿង ( Huyện Châu Thành) ខេត្ត ក្រមួនស (Tỉnh Kiên Giang) ។ ការឃាត់ខ្លួន​នៅ​ច្រកព្រំដែន អាជ្ញាធរ​វៀតណាម​បាន​គំរាម​ឲ្យ​អ្នក​ទាំង ១៣ រូប​ខាងលើ​ចុះហត្ថលេខា​លើ​លិខិតសន្យា​មួយ​ថា នឹងមិន​ចូលរួម​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មន្ត្រី​អាជ្ញាធរ​វៀត ណា​ម​បាន​រឹប​យក​សម្ភារៈ​ផ្ទាល់ខ្លួន​ជាច្រើន​ពី​អ្នក​ទាំងនេះ ទៀតផង ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ធ្វើសន្និសីទកាសែត ស្តីពីអាជ្ញាធរវៀតណាមឃាត់ខ្លួន ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ធ្វើសន្និសីទកាសែត ស្តីពីអាជ្ញាធរវៀតណាមឃាត់ខ្លួន ។ រូបថតៈ ស៊ឺន ចែងចើន

​ពេល​រួចខ្លួន​មកដល់​ប្រទេស​កម្ពុជា ក្រុម​ព្រះសង្ឃ និង​ពលរដ្ឋ​រងគ្រោះ​ខាងលើ បានធ្វើ​សន្និសីទកាសែត​មួយ​នៅ​វត្ត​សាមគ្គី​រង្សី ដែល មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែតុលា ម្សិលមិញ​នេះ ដើម្បី​ជម្រាប​ព័ត៌មាន​នេះ​ដល់​សាធារណជន និង​ប្រតិកម្ម ចំពោះ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។​

​ព្រះតេជព្រះគុណ គឹម សុខា សមណ​និស្សិត​ខ្មែរក្រោម នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ដើមកំណើត​មកពី​ខេត្ត​ក្រមួនស ជា​ជន​រង​ស​គ្រោះ ក្នុង​ហេតុការណ៍​នេះ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សន្និសីទកាសែត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​ក្រុម របស់​ព្រះអង្គ​នោះ ដោយសារ អាជ្ញាធរ​វៀតណាម​បាន​ចោទប្រកាន់​លើ​ក្រុម​របស់​ព្រះអង្គ​ថា បាន​ជាប់ទាក់ទង​នឹង​បញ្ហា​អ្វីមួយ​ដែល រដ្ឋាភិបាល​វៀតណាម​ចាត់ទុកថា​ជា “​ទង្វើ​ខុសច្បាប់​” មួយចំនួន​ដូចជា ធ្វើដំណើរ​ចូល​ដែនដី​កម្ពុជា​ក្រោម (​ប្រទេស​វៀតណាម​) ខុសច្បាប់ ចាក​ចេញពី​កម្ពុជា​ក្រោម​ខុសច្បាប់ ថតរូប​ខុសច្បាប់ កាន់​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ខុសច្បាប់ ការផ្តល់​ព័ត៌មាន​ទៅ​ក្រៅ ប្រទេស និង​ចូលរួម​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជាដើម ។​

​ប្រភពព័ត៌មាន​មួយ​ដែល​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​នៅ​ថ្ងៃទី ៣០ ខែតុលា ម្សិលមិញ​នេះ បាន​បញ្ជាក់ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ១៣ នាក់​នេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ដែនដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ ២០១៤ ដើម្បី​ចូលរួម​ពិធីបុណ្យ​កឋិនទាន នៅ​វត្ត​ខ្វែង​ទទឹង នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៤ នេះ ។​

​ឈ្មោះ​ព្រះសង្ឃ ដែល​អាជ្ញាធរ​វៀតណាម​ឃុំខ្លួន​កាលពី​ថ្ងៃទី ២៨ ខែតុលា រួមមាន ភិក្ខុ កែវ សោភ័ណ​វិចិត្រ​, ភិក្ខុ គីម វិសាល​, ភិក្ខុ គឹម សុខា ត្រូវ​ពិន័យ ពិន័យ ជាង ២ លាន​ដុង ប្រហែល $200, ភិក្ខុ សូរ មុនី ត្រូវ​ពិន័យ​ជាង ១០ លាន​ដុង ប្រហែល $៥០០ និង ភិក្ខុ គីម វុ​ឌ្ឍី ។ ចំណែក​ពលរដ្ឋ​ជា​គ្រហស្ថ​ដែល​ត្រូវ​ឃុំខ្លួន​ជាមួយ​ព្រះសង្ឃ​នោះ រួមមាន​ឈ្មោះ សេរី វង្ស ត្រូវ​ពិន័យ​ប្រហែល ៣០០ $, អៀ វណ្ណ​នាថ​, កុប ចាន់​ណាំ​, អេង ស្រី​ហ័ង ត្រូវ​ពិន័យ​ចំនួន ២២៥$ និង ស្រី​លក្ខណ៍ ។ ចំណែក​ក្មេងៗ ៣ នាក់​ទៀត រួម មានឈ្មោះ សុ​ដាលីន​, អេង មិញ​ហ្វ័​ង និង ឈុន អើ ។​

​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់​អំពី​សម្ភា​រៈដែ​ល​របស់​ជនរងគ្រោះ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​រឹប​យក​រួមមាន ទូរស័ព្ទ Galaxy 1 Plus 1 របស់​ព្រះតេជព្រះគុណ សូរ មុនី មួយគ្រឿង , ទូរស័ព្ទ Galaxy Pop 1, Note Book 1 របស់ កុប ចាន់​ណាំ​, ទូរស័ព្ទ Sum sung CS 3 របស់ ព្រះតេជព្រះគុណ កែវ សោភ័ណ​វិចិត្រ​, ទូរស័ព្ទ Sum sung របស់​ព្រះ​តេជព្រះគុណ គឹម សុខា​, ទូរស័ព្ទ Sum sung Galaxy CS 3 របស់ លោក សេរី វង្ស​, ទូរស័ព្ទ Noxi Xi Note Book 1 Sim 4 និង​ស្រោមសំបុត្រ​បង្កាន់ដៃ​បើក​លុយ​របស់​ព្រះតេជព្រះគុណ គឹម វិ​លា​ល និង ទូរស័ព្ទ Sum Sung 1 Nokia 1 របស់​កញ្ញា ស្រី​លក្ខណ៍ ។​

​យោងតាម​លិខិត​ជូនដំណឹង​មក​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ដដែល បានបញ្ជាក់​អំពី​ការគំរាមកំហែង​របស់​អាជ្ញាធរ​វៀតណាម​ មកលើ​ជន រងគ្រោះ​កុំ​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​នៅ​ប្រទេស​កម្ពុជា​ថា ៖

“​នរគ​បាល​យួន​បាន​យក​ក្រដាស និង​លិខិត​ឲ្យ​សរសេរ​តាម​វា​បង្គាប ថា មិន​ឲ្យ​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​ខ្មែរក្រោម , គណបក្ស សង្គ្រោះ​ជាតិ (CNRP) , ត្រូវ​ចុះហត្ថលេខា ផ្តិតមេដៃ ហើយ​រាល់​ឯកសារ​យួន​បាន​រក្សាទុក​ទាំងអស់ ។ មិនតែប៉ុណ្ណោះ​យួន​បាន គំរាម​ដល់​គ្រួសារ បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម ហើយ​វា​ឃ្លាំមើល​ជានិច្ច ។ មួយវិញទៀត បងប្អូន ដែល​ទៅ​ពី​កម្ពុជា​ត្រូវបាន​យួន​តាមដាន​គ្រប់​ជំហាន​ទាំងអស់ ប្រៀបដូចជា​យើង​ជា​អ្នកទោស​” ។​

​ទាក់ទង​នឹង​ការឃាត់ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នេះ លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី ៣០ ខែតុលា ថា ទង្វើ​ដែល​អាជ្ញាធរ វៀតណាម​ធ្វើ​នេះ ជាការ​រំលោភ​សិទ្ធិមនុស្ស​មួយ​យ៉ាង​ធ្ងន់ ។​

​រដ្ឋាភិបាល​វៀតណាម​ជារឿយៗ ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​រាយការណ៍​ថា បាន​រំលោភ សិទ្ធិមនុស្ស​លើ​ជនជាតិដើម​ខ្មែរក្រោម​ជា​បន្តបន្ទាប់ ។ ការរំលោភ​សិទ្ធិ​ទាំងនោះ រួមមាន ការចាប់​ព្រះសង្ឃ​ផ្សឹក​ដាក់ពន្ធនាគារ ការ តាមដាន​សកម្មភាព​ព្រះសង្ឃ និង​ហៅ​ព្រះសង្ឃ​ទៅ​សួរចម្លើយ​ផ្សេងៗ​ជាដើម ៕

Comments are closed.