និស្សិតយួនជាង ១៥.០០០ នាក់កំពុងសិក្សានៅអាមេរិក
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ចំនួននិស្សិតវៀតណាម ដែលកំពុងសិក្សានៅមហាវិទ្យាល័យ នា នា ក្នុងទឹកដីសហរដ្ឋ អាមេរិក មានការកើន ឡើង ៤,៦% គឺចាប់ពី ១៤.០០០ នាក់ ដល់ ១៥.៥៧២ នាក់ក្នុងឆ្នាំសិក្សា ២០១១-២០១២ នេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅទីក្រុងហាណូយ ដែលបានចេញ ផ្សាយកាលពី ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅនេះ បាន ឲ្យដឹងថា នេះជាឆ្នាំទី ១២ ហើយ ដែល ចំនួន និស្សិត ជនជាតិ យួនចេញទៅសិក្សានៅសហរដ្ឋ អាមេរិក មាន ការកើនឡើងជាបន្តបន្ទាប់ ។

បច្ចុប្បន្ន វៀតណាមជាប់លំដាប់ថ្នាក់លេខ ៨ នៅក្នុងបញ្ជីនៃប្រ ទេស ដែលមាន និស្សិតច្រើនជាងគេបាន បន្តការសិក្សា នៅសហ រដ្ឋអាមេរិក ។
ទីប្រឹក្សាវប្បធម៌របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំវៀតណាម លោក Christopher Hodges បានឲ្យ ដឹងថា សហរដ្ឋអាមេរិកនៅ តែជម្រុញ ឲ្យដល់គោលដៅ របស់និស្សិតវៀតណាមដោយ លើកកម្ពស់ដល់ គុណភាព កេរ្តិ៍ឈ្មោះ និង ឱកាសសិក្សា ។
ថ្លែងកោតសរសើរដល់ការចូលរួមរបស់និស្សិតវៀតណាមក្នុងការសិក្សានៅសហរដ្ឋអាមេរិក លោក Hodges ថា សហរដ្ឋអាមេរិក ពេញចិត្តយ៉ាងខ្លាំង ចំពោះវៀតណាម ដែលជាប្រទេសមួយ មានទីផ្សាររីកចម្រើនយ៉ាងខ្លាំង នៅតំបន់អាស៊ីក្នុងវិស័យអប់រំ ។
ទោះបី និស្សិតវៀតណាមមានឱកាសបានចេញទៅ បន្តការសិក្សា នៅ សហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៥.០០០ នាក់ក៏ដោយ ប៉ុន្តែគេសង្កេតឃើញ ថា នៅតែមិនទាន់មាននិស្សិត ខ្មែរក្រោមនៅ ក្នុងប្រទេសវៀត ណាមបានឱកាសចេញទៅបន្ត ការសិក្សា នៅអាមេរិក ដូចជនជាតិ យួនឡើយ ៕