វិទ្យុវៀតណាម នៅស្រុកខ្មែរ ផ្សាយពីការបោះឆ្នោត នៅកម្ពុជា
កន្លងមកនេះ អគ្គនាយកវិទ្យុជាតិកម្ពុជា លោក តន់ យ៉ាន និង អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ង្វៀង ដាំងតៀន (Nguyen Dang Tien) បានចុះហត្ថលេខាទ្វេរភាគី លើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១២ នៅទីស្តីការក្រសួងព័ត៌មានខ្មែរ នៅទីក្រុងភ្នំពេញ។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងវិទ្យុជាតិកម្ពុជា និងវិទ្យុសំឡេងវៀតណាម (VOV) លើវិស័យព័ត៌មាន គិត ចន្លោះពីឆ្នាំ ២០១៣-២០១៦ ស្តីពីការផ្សព្វផ្សាយ លើព្រឹត្តិការណ៍បោះឆ្នោតសកល នៅកម្ពុជាឆ្នាំនេះ ក៏ដូចជាព្រឹត្តិការណ៍ធំៗ រវាងប្រទេសទាំងពីរ។ លោក មេគង្គ សហការជាមួយលោក ហាស្សាន សូមជូនសេចក្តីរាយការណ៍ពិស្តារ៖ វិទ្យុវៀតណាម នៅស្រុកខ្មែរ ផ្សាយពីការបោះឆ្នោត នៅកម្ពុជា