វៀតណាម​កាត់ទោស​អ្នកសរសេរ​ប្លក់​ម្នាក់ ឲ្យ​ជាប់គុក ២ ឆ្នាំ​

238

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​លោក ត្រឿ​ង យី ញឹក (Trương Duy Nhất) អ្នកសរសេរ​ប្លក់​ជនជាតិ​យួន​ម្នាក់ ទើបតែ​ត្រូវបាន​តុលាការ ខេត្ត​ដា​ណាំង នៃ​ប្រទេស​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​កេងចំណេញ​លើ​សិទ្ធិ សេរីភាព និង​បំពាន​លើ​ផល ប្រយោជន៍​របស់​រដ្ឋ​” តាម​មាត្រា ២៥៨ នៃ​ច្បាប់ព្រហ្មទណ្ឌ ។ ជន រងគ្រោះ​បាន​ថ្លែងថា “​តុលា​ការមិន​អនុញ្ញាត​ឲ្យ​មេធាវី និង​ជនជាប់ចោទ​លើកយក​ភស្តុតាង​មក​បង្ហាញ​ទេ​” ។​

លោក ត្រឿង យី ញឹក នៅក្នុងសវនាការ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៤ ។ ។
លោក ត្រឿង យី ញឹក នៅក្នុងសវនាការ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៤ ។ ។

​ភស្តុតាង​ដែល​តុលាការ​យកមក​ចោទប្រកាន់ លោក ញឹក ជា​អត្ថបទ​ចំនួន ១១ របស់លោក ញឹក និង អត្ថបទ​មួយ​ផ្សេង ទៀត​របស់ អ្នកនិពន្ធ​ដទៃ ដែល​លោក​បាន​យកមក​ចុះផ្សាយ​នៅលើ​ទំព័រ​ប្លក់​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា “​ជ្រុង​មួយ នៃ​ការមើល ឃើញ​ផ្សេងគ្នា​” (Mot Goc Nhin Khac) ។​

​តាម​សាលក្រម​អត្ថបទ​ទាំងនេះ “ បានធ្វើ​ឲ្យ​បាត់​ជំនឿ​ចិត្ត​របស់​ប្រជាជន​ទៅលើ​បក្ស រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស មេដឹកនាំ បក្ស​រដ្ឋ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​” ។​

​និយាយ​មិនបាន​៖

​យោងតាម BBC លោក ត្រឹង វៅ ហាយ (Tran Vu Hai) មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ បាន​និយាយ ថា តុលាការ “ បា​នរក​វិធី​ទប់ ស្កាត់​មិន​ឲ្យ​ជនជាប់ចោទ និង​មេធាវី​លើកយក​អត្ថបទ​ទាំង ១២ នេះ មក បកស្រាយ​ទេ​” ។​

នៅក្នុង​សវនាការ លោក ត្រឿ​ង យី ញឹក បាន​ថ្លែងថា លោក​មិនបាន “ បំពាន​សិទ្ធិ និង ផលប្រយោជន៍​” របស់​អង្គការ​ចាត់តាំង ឬ ក្រុម ឯកជន​ណាមួយ​ឡើយ ដោយ​លោក​គ្រាន់តែ “​បង្ហាញ​ចំណុច​អវិជ្ជមាន និង កំហុស​ផ្សេងៗ​” ក្នុង​ក្ដី​រំពឹងថា “​មេដឹកនាំ​បក្ស និង រដ្ឋាភិបាល នឹង​មើលឃើញ​វា ដើម្បី​ទប់ស្កាត់ កែប្រែ និង​ដក​ពិសោធ​តែប៉ុណ្ណោះ​” ។​

​លោក ត្រឿ​ង យី ញឹក ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន កាលពី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ៕​

 

Comments are closed.