វៀតណាមនៅតែរំលោភសិទ្ធិមនុស្ស ពេលបានចូលសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្ស អ.ស.ប.

0 116

សឺ​ង វិចិត្រ l VOKK – វៀតណាម​បាន​សន្យាថា នឹង​កែទម្រង់​ច្បាប់​ដើម្បី​ការពារ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន របស់​មនុស្ស​ឲ្យ​ប្រសើរឡើង និង​ធានា​ឲ្យ​សមស្រប​នឹង​គោលការណ៍​អន្តរជាតិ​ស្ដីអំពី​សិទ្ធិមនុស្ស ដោយយោង ទៅ តាម របាយ ការណ៍ ដែល​វៀតណាម​នឹង​ថ្លែង​ក្នុង​កិច្ច​ពិនិត្យមើល​សិទ្ធិមនុស្ស​ជាទូទៅ​តាម​ កំណត់ (UPR) នៅមុខ​អង្គការសហប្រជាជាតិ ។​

លោកស្រី Julie Gromellon តំណាង FIDH  នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។
លោកស្រី Julie Gromellon តំណាង FIDH នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។

​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា សិទ្ធិ​សេរី​ក្នុងការ​បញ្ចេញមតិ​សិទ្ធិសេរីភាព​ក្នុងការ​ផ្សាយ​និង​ទទួលបាន​ព័ត៌មាន នៅ​វៀតណាម កាន់តែ​ប្រសើរឡើង ដោយ​សារភាព​រីកចម្រើន​នៃ​ឧបករណ៍​បច្ចេក​ព័ត៌មានវិទ្យា ។​

​កាសែត កងទ័ព​ប្រជាជន (Quân đội Nhân dân) នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​ដកស្រង់​របាយ ការណ៍​នេះ​ថា «​ទីភ្នាក់ងារ​ព័ត៌មាន និង កាសែត​ធំៗ លើ​ពិភពលោក​អាច​មកដល់​ប្រជាជន​វៀត ណា​ម​តាម អ៊ីនធឺណិត​» ។​

​តាម​ប្រភពព័ត៌មាន​នេះ​ដដែល របាយការណ៍ UPR របស់​វៀតណាម​ទទួលស្គាល់ថា ច្បាប់​ស្ដីអំពី​សិទ្ធិ មនុស្ស របស់​វៀតណាម​នៅ​មិនទាន់បាន​ឯកភាពគ្នា និង​ច្បាប់​មួយចំនួន​នៅ​មិនទាន់​សម័យ ដែល​បាន កំពុងតែធ្វើការ ការកែទម្រង់ ប៉ុន្តែ​មាន​លក្ខណៈ​យឺតយ៉ាវ ។​

​វៀតណាម​ធ្លាប់ជា​ប្រទេសមួយ​ដែល​ត្រូវបាន​គេ​រិះគន់​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​អំពី​សិទ្ធិមនុស្ស និង​សិទ្ធិ នយោបាយ សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សាសនា និង សេរីភាព​ខាង​សារព័ត៌មាន ។ វៀតណាម ក៏​នៅ តែ មានឈ្មោះ​ក្នុង​តារាង​នាម​ប្រទេស​មិនមាន​សិទ្ធិសេរីភាព​ព័ត៌មាន និង​ជា «​សត្រូវ​របស់​អិន​ធើ​ណិ​ត​» របស់ អង្គការ​ការពារ​សិទ្ធិមនុស្ស ។​

​តាម​ការសិក្សា​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ក្នុង​ឆ្នាំ ២០១៣ នេះ វៀតណាម​បានក្លាយ ជា​ពន្ធនាគារ ធំ​ទី ២ ក្នុង​ពិភពលោក​សម្រាប់​ឃុំឃាំង​អ្នកប្រើប្រាស់​អិន​ធើ​ណិ​ត បន្ទាប់ពី​ប្រទេស​ចិន​តែប៉ុណ្ណោះ ។ ក្នុង ៦ ខែ​ដំ បូ​ង​នៃ​ឆ្នាំ ២០១៣ នេះ វៀតណាម​បាន​ចាប់​អ្នកសរសេរ​ប្លុក ៣៥ រូប ដាក់ ពន្ធនាគារ រយៈពេល ១៣ ឆ្នាំ ចំពោះ​សកម្មភាព​អហិង្សា ដើម្បី​ប្រជាធិបតេយ្យ​-​សិទ្ធិមនុស្ស ឬ រិះគន់​គោលនយោបាយ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត ។​

​កាលពី​ខែ​កន្លងទៅនេះ វៀតណាម​បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក្នុង ពេលដែល​មានរឿង​អាស្រូវ​អំពី​សិទ្ធិមនុស្ស​កាន់តែ​កើនឡើង ។​

កាសែត​ក្នុងស្រុក​របស់​បក្សកុម្មុយនិស្ត​វៀតណាម​បាន​នាំពាក្យ លោក ហ្វា​ង ជី​ទ្រុង (Hoàng Chí Trung) ប្រធាន គណៈកម្មការ​អន្តរជាតិ​នៃ​ក្រសួងការបរទេស​វៀត​ណា​ម ក្នុង​ពិធី​ថ្លែង​របាយការណ៍ UPR របស់​វៀត ណា​ម​ដែល បានធ្វើ​ឡើង​នៅ​ថ្ងៃ ៣ ខែធ្នូ នេះ នៅ​ហាណូយ បាន​ឲ្យ​ដឹងថា ក្រោយពេល​ក្លាយជា​សមាជិក ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស អង្គការសហប្រជាជាតិ វៀតណាម​នឹងមាន​ឱកាស​ចូលរួម និង​រៀនសូត្រ​នូវ​អ្វីមួយ ដែល​លោក​ហៅថា «​បទពិសោធន៍​ជាមួយ​អន្តរជាតិ​ឲ្យ​សមស្រប » ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស នៅ​វៀតណាម ។ ប៉ុន្តែ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ដែលមាន ១៧៨ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជា សមាជិក បាន​ថ្លែង​នូវ​ចម្ងល់​អំពី​សមត្ថភាព​នេះ ។​

តាម​បទសម្ភាសន៍​មួយ​ជាមួយនឹង VOA សំឡេង​សហរដ្ឋអាមេរិក​ជា​ភាសា​យួន លោកស្រី Julie Gromellon ជា​តំណាង FIDH ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ មានប្រសាសន៍ថា ៖

«​វៀតណាម​មិនបាន​ធ្វើតាម​ពាក្យសន្យា​ដែល​ខ្លួន​ថា​នឹង​គោរព​សិទ្ធិមនុស្ស​មុនពេល​ក្លាយជា​សមាជិក​ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​ទេ ។ ដូច្នោះ​ហើយ យើងខ្ញុំ​មិន​សង្ឃឹមថា វៀតណាម​នឹង​គោរព​សិទ្ធិមនុស្ស​ក្រោ យ ពេល​មាន កៅអី​នេះ​ទេ ។ ហើយ​លទ្ធផល​អំពី​សិទ្ធិមនុស្ស​របស់​ក្រុង​ហាណូយ នឹងមាន​ការរំលោភ​កាន់តែ ធ្ងន់ធ្ងរ​ជាមុន ។ គេ​អាច​បង្ក្រាប​ដោយ​ងាយស្រួល​ទៀតផង ពេលដែល​បាន​ចូល​ក្រុមប្រឹក្សា​ហើយ ។ ខ្ញុំ​មិន​សង្ឃឹមថា ស្ថានភាព សិទ្ធិមនុស្ស នៅ​វៀតណាម​នឹង​បាន​ផ្លាស់ប្ដូរ​ដោយ​ឆាប់រហ័ស​ឡើយ ។»

​របាយការណ៍​អំពី​សិទ្ធិមនុស្ស​របស់​វៀតណាម​នឹងត្រូវ​ថ្លែង​ក្នុង ខែមករា ឆ្នាំ ២០១៤ នេះ ក៏​ជា​ពេលដែល​វៀត ណា​ម​ចាប់ផ្ដើម​អាណត្តិ ៣ ឆ្នាំ ជា​សមាជិក​ក្រុម​ព្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ៕​

 

Leave A Reply

Your email address will not be published.