វៀតណាម​ កោះហៅ​ព្រះសង្ឃ​ខ្មែរក្រោម​ ទៅ​បញ្ចុះបញ្ចូល​មនោគមវិជ្ជា​

0 76

(​សហរដ្ឋអាមេរិក​-​សារព័ត៌មាន ព្រៃនគរ )​ មុនពេល​ចូល​ព្រះវស្សា​ពុទ្ធសករាជ ២៥៥៧ នេះ អាជ្ញាធរ​វៀតណា​ម បាន​កោះប្រជុំ​ព្រះសង្ឃ​នៅក្នុង ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ស្ដាប់​ពួកគេ​ពន្យល់​អំពី​គោលនយោបាយ របស់​បក្សកុម្មុយនិស្ត​វៀតណាម ។

ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។
ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។

វៀតណាម​ កោះហៅ​ព្រះសង្ឃ​ខ្មែរក្រោម​ ទៅ​បញ្ចុះបញ្ចូល​មនោគមវិជ្ជា​

ខ្លឹមសារ​សារ​នយោបាយ​ដែល​ពួក​អាជ្ញាធរ​វៀតណាម​ថ្លែង​ទៅកាន់​ព្រះសង្ឃ​នោះ រួមមាន​ការលើក​អំពី រឿង រ៉ាវ​ដែនដី​កម្ពុជា​ក្រោម ដែល​វៀតណាម​ហៅថា ណា​ម​បូ​, រឿង​សេរីភាព​សាសនា​, ការប្រកាន់ ពូជ សាសន៍ លើ​ពលរដ្ឋ​ខ្មែរក្រោម  និង​ការទប់ស្កាត់​ចំពោះ​សកម្មភាព​អ្វីមួយ​ដែល​គេ​ហៅថា “​ការបំបែកបំបាក់​កម្លាំង សាមគ្គី​ពី​ក្រុម​ប្រតិកិរិយា​” ដែល​គេច​ង់​សំដៅ​ដល់​ក្រុម​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​
​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​អាជ្ញាធរ​វៀតណាម បាន​ថ្លែងថា កម្ពុជា​ក្រោម ជា​ដី​មួយ​ភាគ​ដែល​វៀតណាម បានមកពី​ការធ្វើ​សង្គ្រាម​តស៊ូ​របស់​គ្រប់​ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម​ប្រឆាំង​អាមេរិក និង បារាំង​ក្នុងពេល​កន្លងមក ។

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖“​ដល់​ឆ្នាំ ១៩៤៥ យើង​វាយ​ជាមួយ​បារាំង នៅពេលនោះ ពលរដ្ឋ វៀតណាម​ប្រជាជាតិ​វៀតណាម ក្នុងនោះ នៅ​តំបន់​វាលរាប​ទន្លេមេគង្គ មាន​ជនជាតិ ចិន យួន ខ្មែរ និង ចាម​មានលទ្ធភាព​ទាមទារ​មកវិញ​នូវ​ដី​មួយ​ភាគ​នេះ​”  ។​

​ថ្លែង​នៅក្នុង​អង្គប្រជុំ​នេះ តំណាង​អាជ្ញាធរ​វៀតណាម​ក៏បាន​រំឭក​អំពី​ប្រវត្តិ ព្រះបាទ ជ័យជេដ្ឋា ទី ២ ដែល បាន​រៀប​អភិសេក​ជាមួយនឹង​បុត្រី​ស្ដេច​យួន ផងដែរ និង​ថា ព្រោះតែ​ការចង​មេត្រីភាព​នេះហើយ ទើប​ជន ជាតិ យួន​អាច​ពង្រីក​ទឹកដី​មក​ខាងត្បូង​បាន​ដោយ​ជោគជ័យ ។

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖ “​ដូច្នេះហើយ ទើប ស្ដេច​ជ័យជេដ្ឋា ទី ២ នៃ​អាណាចក្រ​ចេនឡា បាន​រៀប​អភិសេក​ជាមួយនឹង នាង ង៉ុ​ក វ៉ាង បុត្រី​ទី ៥ របស់ រាជវង្ស ង្វៀង ។ បុត្រី​រូបនេះ មាន​រូបសម្បត្តិ ស្រស់ស្អាត​ណាស់ និង​មានចំណេះ វិជ្ជា​ទៀតផង​” ។​

​តំណាង​អាជ្ញាធរ​វៀតណាម​ក៏បាន​ថ្លែង​ទៅកាន់​ព្រះសង្ឃ​ថា បច្ចុប្បន្ននេះ ប្រទេស​វៀតណាម ត្រូវបាន​ក្រុម ប្រតិកិរិយា​នៅក្រៅ​ប្រទេស​លើកយក​បញ្ហា​សាសនា និង​ពូជសាសន៍​មក​ដើម្បី​បំបែកបំបាក់​សាមគ្គីភាព រវាង​ព្រះពុទ្ធសាសនា​ខ្មែរ​ថេរវាទ និង​ព្រះពុទ្ធសាសនា​មហាយាន​យួន និង​បំបែកបំបាក់​សាមគ្គីភាព​រវាង ខ្មែរក្រោម និង​ជនជាតិ​យួន ។ ក្រុម​ប្រតិ​កិ​យា​ដែល​តំណាង​អាជ្ញាធរ​វៀតណាម បានលើកឡើង​នោះ គឺ​ចង់ សំដៅលើ​ក្រុម​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖ “​ពួកក្បត់​បដិវត្តន៍​កំពុង​រក​គ្រប់​មធ្យោបាយ​ដើម្បី​បំបែកបំបាក់​រវាង​សាសនា​និង​ជីវិត សាសនា និង​ជនជាតិ  សាសនា និង សាសនា ។ ល្បិច និង​ទិសដៅ​របស់​ពួកវា គឺ​ព្រះ ពុទ្ធសាសនា​ថេរវាទ​ខ្មែរ ជនជាតិខ្មែរ ដែល របស់​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ  ។ ដូច្នេះ យើង​ត្រូវ ប្ដេជ្ញាចិត្ត និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បំផ្លាញ​កល ល្បិច​គ្រប់យ៉ាង​របស់​ខ្មាំង​ដែល​យក​លេះ​រឿង​ជនជាតិ និង សាសនា បំពាន​សន្តិសុខ​ជាតិ និង​បំផ្លាញ បុព្វហេតុ​ការកសាង​ជាតិ​របស់​យើង​” ។​

​អ្វីដែល​អាជ្ញាធរ​វៀតណាម​បាន​កោះប្រជុំ​ព្រះសង្ឃ​ដើម្បី​ស្ដាប់​សារ​នយោបាយ​នេះ ព្រោះ​គេ​សង្កេតឃើញ ថា នៅពេល​ថ្មី​នេះ កាលពី​ថ្ងៃទី ២៥ ខែកក្កដា ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង បានមក​បំពេញ ទស្សនកិច្ច​នៅ​រដ្ឋធានី Washington ត្រូវបាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើកឡើង​អំពី​បញ្ហា​វៀត ណា​ម​រំលោភ​សិទ្ធិមនុស្ស ផងដែរ ។

​កាលពី​ខែមិថុនា គណៈកម្មការ​ការ​សភា​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ច​អន្តរជាតិ​ផ្នែក​សេរីភាព​សាសនា អន្តរជាតិ បាន​និមន្ត​ព្រះតេជព្រះគុណ យ័​ញ តូន ចូល​បំភ្លឺ​នៅក្នុង​សភា​អំពី​ការរំលោភ​សិទ្ធិ​សាសនា​ពីរ​ដ្ឋា វៀតណាម​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការឆ្លើយបំភ្លឺ​នេះ បន្ទាប់ពី​មាន​សេចក្ដី​រាយ ការណ៍​ថា រដ្ឋាភិបាល​វៀតណាម​បាន​ចាប់ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​វត្ត​សេរី​តាសេក​អង្គ​ផ្សឹក និង​ដាក់ពន្ធនាគារ និង​ចាប់​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ ជាប់​ផ្សឹក និង​យកទៅ​ធ្វើ​ទារុណកម្ម ៕

Leave A Reply

Your email address will not be published.