វៀតណាមនឹងពិន័យធ្ងន់ចំពោះអ្នក «ផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាល» លើបណ្ដាញសង្គម

0 243

សឺ​ង វិចិត្រ l VOKK – បុគ្គល​ម្នាក់ៗ​នៅ​វៀតណាម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន ១០០ លាន​ដុង (​ប្រហែល ៥០០០ ដុល្លារ​អាមេរិក​) ប្រសិនបើ​មានការ​រិះគន់​រដ្ឋា ភិ​បាល​លើ ប​ញ្ដា​ញ សង្គម​តាមរយៈ​ប្រព័ន្ធ​អិន​ធើ​ណិ​ត តាម​ក្រឹត្យ​មួយ​ទើបនឹង​បាន ចេញ​ក្នុង​សប្ដាហ៍​នេះ ។​

​ក្រឹត្យ​នេះ​ក៏បាន​លើកឡើងថា ទោះបី​សកម្មភាព​នេះ​មិនទាន់​ដល់​កម្រិត​ជា​បទឧក្រិដ្ឋ​កម្ម​ក៏ដោយ ប៉ុន្តែ អត្ថបទ​ណាមួយ​ដែលមាន​អត្ថន័យ​តាម​អ្វីមួយ​ដែល បក្សកុម្មុយនិស្ត​វៀតណាម​ហៅថា «​ផ្សព្វផ្សាយ​ប្រឆាំងនឹង រដ្ឋា​ភិ បាល​» ឬ​ផ្សព្វផ្សាយ «​គំនិត​ប្រតិកិរិយា​មួលបង្កាច់​ប្រវត្តិសាស្ត្រ បដិសេធ​នូវ​សមិទ្ធិផល បដិវត្តន៍​» ជាដើម​នឹង ត្រូវបាន ពិន័យ ជា​ទឹកប្រាក់​ពី ៧០ លាន ដល់ ១០០ លាន​ដុង ។​

ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។

ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។

​ក្រឹត្យ​ថ្មី​នេះ បាន​អត្ថាធិប្បាយ​មិន​ច្បាស់លាស់ ហើយ​មិនបាន​និយាយ​ច្បាស់​ថា មតិ​បែបណា ទើបបាន​ទទួលស្គាល់ថា ជា​បទ​ឧក្រិដ្ឋកម្ម​អាច​ជាប់ពន្ធ​នា គារ ឬ ជាការ​រំលោភច្បាប់​ធម្ម​តា ត្រូវ​បង់ប្រាក់​ពិន័យ នោះទេ ។​

​ការដែល​វៀតណាម​ចេញ​ក្រឹត្យ​ថ្មី​រឹតបន្តឹង​លើ​ការប្រើ​បណ្ដាញ​អិន​ធើ​ណិ​ត ខណៈដែល​យុវជន​ខ្មែរក្រោម​ជាច្រើន នៅ​កម្ពុជា​ក្រោម បច្ចុប្បន្ន ត្រូវបាន​គេ មើល ឃើញថា មាន​សន្ទុះ​នៃ​អ្នក​ប្រើ​បណ្ដាញ​សង្គម Face book កាន់តែ ច្រើន ឡើង ។ ក្រុមយុវជន​យុវជន​ខ្មែរក្រោម​អះអាងថា ករណី​ដែល​ព្រះសង្ឃ ខ្មែរក្រោម​ត្រូវ​រដ្ឋា​ភិ បាល​វៀត ណា​ម ធ្វើ ទារុណកម្ម​នៅ​ខេត្ត​ឃ្លាំង​នាពេល​កន្លងមក ក៏​ពួកគេ​បានទទួល​ព័ត៌មាន​តាម​បណ្ដាញ​សង្គម នេះដែរ ។ ក្រឹត្យ​ថ្មី​នេះ អាច​បណ្ដាលអោយ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ក្ដៅ​ក្រ ហាយ​នឹង​រដ្ឋាភិបាល ។​

​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ និង រដ្ឋាភិបាល​ប្រទេស​សេរី​មួយចំនួន មាន​អាមេរិក បាន​រិះគន់​ប្រទេស វៀត ណា​ម យ៉ាងខ្លាំង​ចំពោះ​បទបញ្ញត្តិ តឹងរ៉ឹង​នេះ សម្រាប់​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ។ អង្គការ​អ្នកកាសែត​គ្មាន ព្រំ ដែន​បាន​ហៅ​វៀតណាម​ជា «​សត្រូវ​របស់​អ៊ី​ន​ធើ​ណិ​ត​» ។​

​អ្នកសរសេរ​ប្លក់​មួយចំនួន​ដែល​ប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត ដើម្បី​បង្ហាញ​នូវ​គំនិត​របស់ខ្លួន​ត្រូវបាន​រដ្ឋាភិបាល​ធ្វើទុក្ខ បុក​ម្នេញ ឬ ត្រូវ​ជាប់ពន្ធនាគារ​ទៀតផង ។ ករណី​ចាប់​អ្នកប្រើប្រាស់​ប្លុក​ត្រូវ​កើនឡើង​ក្នុង ៤ ឆ្នាំ​កន្លងទៅនេះ ។​

​ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នៅ​វៀតណាម​ក៏​កើនឡើង​ច្រើន​ដែរ ។ ជាង ៣៣% ប្រជាពលរដ្ឋ​វៀតណាម​ប្រើ ប្រាស់ អ៊ី​ន​ធើ​ណិ​ត ហើយ​មាន ដល់ ២០ លាន អ្នកប្រើប្រាស់ ហ្វេ​ស​ប៊ុ​ក ។​

ក្រឹត្យ​នេះ​ក៏​បញ្ជាក់ថា ជន​ណា​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នូវ​ផែនទី​វៀត ណា​ម​ដែល​មិន​សម ស្រប នឹង ផែនទី របស់​រដ្ឋ ក៏ត្រូវ​ពិន័យ ជា​ប្រាក់​ដែរ ។​

ក្រឹត្យ​នេះ នឹងមាន​សុពលភាព ចាប់ពី​ថ្ងៃ ១៥ ខែមករា ឆ្នាំ ២០១៤ ខាងមុខនេះ ៕​

Leave A Reply

Your email address will not be published.