យុវជន​ខ្មែរក្រោម រងពិន័យប្រាក់​ប្រមាណជាង ៣ រយ​ដុល្លារ​ករណី​បង្ហោះ​វីដេអូ ចោទ​អាជ្ញាធរ​វៀតណាម ចែក​អង្ករ​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម

0 76
ដោយ ស៊ឺន ចែងចើន
យុវជន​ខ្មែរក្រោម ដែល​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចោទ​ថា អាជ្ញាធរ​វៀតណាម ចែក​អង្ករ​ក្លែងក្លាយ​ដល់​ពលរដ្ឋខ្មែរ​ក្រោម​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម កោះហៅ​ទៅ​សួរនាំ​ជាបន្តបន្ទាប់ ហើយ​នៅ​ថ្ងៃទី ២ មិថុនា ម្សិល​នេះ យុវជន​ខ្មែរក្រោម​រូប​នេះ ត្រូវ​បាន​មន្ទីរ​ព័ត៌មាន និង​ទូរគមនាគមន៍​ខេត្ត​ព្រះត្រពាំង ដែល​យួន​ហៅថា ខេត្ត​ត្រា​វិញ (Tra Vinh​) ពិន័យ​លុយ​ជាង ៧ លាន​ដុង ឬប្រមាណជាង ៣ រយ​ដុល្លារ ។
យុវជន​រូប​នេះ អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ព្រមាន​ថា ក្នុងករណី​លោក​មិនព្រម​បង់ប្រាក់​ពិន័យ និង​ទទួលកំហុស​ទេ លោក នឹង​ត្រូវ​ចាប់ខ្លួន ។ ដូច្នេះ ​លោក​បង្ខំចិត្ត​ចុះហត្ថលេខា​ទទួលស្គាល់​ថា អង្ករ​ក្លែងក្លាយ​ដែល​អាជ្ញាធរ​វៀតណាម ចែក​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​នោះ ជា​អង្ករ​ពិត ។

យុវជន​ខ្មែរក្រោម លោក ថាច់ កឿង បាន​ឲ្យដឹង​ទៀត​ថា លោក​ព្រម​ទទួលរង​ពិន័យ​រដ្ឋបាល​ដោយ​បង់ប្រាក់ ទៅតាម​មាត្រា​មួយ​នៃ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាជ្ញាធរ​យួន​ចាត់ទុកថា លោក​បាន​ប្រព្រឹត្ត​ល្មើស​ទៅ នឹង​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អ៊ីនធឺណិត ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​អាជ្ញាធរ និង​ស្ថាប័នរដ្ឋ​អំណាច ។
គួរ​ជម្រាប​ជូន​ថា ការ​ពិន័យ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​លោក​ធ្វើការ​ផ្សាយ​ផ្ទាល់ (Live​) នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ឈ្មោះ ថាច់ កឿង (Thach Cuong​) ថា អាជ្ញាធរ​យួន​ចែក​អង្ករ​ក្លែងក្លាយ (អង្ករ​ប្លាស្ទិក​) ជូន​អ្នកភូមិ​ខ្មែរក្រោម រួម​ទាំង​គ្រួសារ​របស់​លោក​ផង ។ នៅក្នុង​វីដេអូ​ឃ្លី​ប យុវជន​ខ្មែរក្រោម​រូប​នេះ យក​អង្ករ​ពិត និង​អង្ករ ដែល​សង្ស័យ​ថា មាន​ផ្ទុក​សារ​ធា​តុ​ផ្លា​ស្ទិច មក​ធ្វើ​ពិសោធន៍​ដោយ​លីង​ក្នុង​ខ្ទះ ដើម្បី​ចង់​ដឹង​ថា អង្ករ​នោះ​ពិត ឬក្លែងក្លាយ ។
សូម​បញ្ជាក់​ថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ យុវជន​រូប​នេះ ក៏​តំណាង​ឲ្យ​ពលករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​រដ្ឋាភិបាល​យួន​កុម្មុយនិស្ត អនុញ្ញាត​ឱ្យ​ខ្មែរក្រោម ដែល​ធ្វើការងារ​នៅ​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំ​ខាន់​ៗ ដូចជា បុណ្យចូលឆ្នាំ​ថ្មី និង​បុណ្យ​សែនដូនតា ជាដើម ៕
លិខិតបង់ប្រាក់​ពិន័យ និង​បង្ខំ​ឲ្យលោក ថាច់ កឿង ទទួល​កំហុស​​​​ ដោយចុះ​ហត្ថលេខា​ទទួលស្គាល់​ថា ​​អង្ករ​ក្លែងក្លាយ ​​​​ដែល​អាជ្ញាធរវៀតណាម​ ចែក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ជា​អង្ករ​ពិត
Leave A Reply

Your email address will not be published.