​អាជ្ញាធរ​វៀតណាម​ ​ដោះលែង​យុវជន​ខ្មែរក្រោម​វិញ​ ​ក្រោយ​បង្ខំឲ្យ​ធ្វើ​កិច្ចសន្យា​ទទួល​កំហុស​

0 212

ដោយ ស៊ឺន ចែងចើន

​របប​អាណានិគម​យួន​ ​នៅ​ថ្ងៃ​ទី​ ​១​៩​ ​ខែកុម្ភៈ​ ​បាន​ដោះលែង​ ​លោក​ ​យ័​ញ​ ​សេត​ ​ជា​យុវជន​ខ្មែរក្រោម​មួយ​រូប​សកម្ម​ក្នុង​ការ​លើកស្ទួយ​វិ​ស​័​យ​សិល្បៈ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ ​បន្ទប់​ពី​ចាប់​យកទៅ​ឃុំឃាំង​ខ្លួន​សួរ​ចម្លើយ​អស់​មួយ​យប់​ពីរ​ថ្ងៃ​ ​រួចមក​ ​។​

យុវជន យ័ញ សេត (កាន់កាមេរ៉ា) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
យុវជន យ័ញ សេត (កាន់កាមេរ៉ា) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

​ព្រះតេជព្រះគុណ​ ​យ័​ញ​ ​ផល្លា​ ​ត្រូវជា​បងប្រុស​បង្កើត​របស់​យុវជន​ ​យ័​ញ​ ​សេត​ ​មាន​ថេរ​ដីកា​ឲ្យ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​បាន​បង្ខំឲ្យ​យុវជន​ ​យ័​ញ​ ​សេត​ ​ផ្ដិតមេដៃ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើសកម្មភាព​ទាំងឡាយ​ណា​ ​ដែល​ទាក់ទង​នឹង​ការ​តស៊ូ​មតិ​ ​និង​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​ទៀត​ ​ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​មាន​សេរីភាព​វិញ​។​ ​ព្រះអង្គ​បន្ត​ថា​ ​ដោយសារ​យុវជន​ ​យ័​ញ​ ​សេត​ ​គ្មាន​ជម្រើស​ ​ព្រោះ​បារម្ភ​ភ័យខ្លាច​អាជ្ញាធរ​ដាក់​សម្ពាធ​ ​ដោយ​ធ្វើទុក្ខបុកម្នេញ​ ​និង​បំបាក់​ស្មារតី​ឪពុក​ម្តាយ​ ​ដែល​មាន​វ័យចាស់​ជ​រាទៅ​ហើយ​នោះ​ ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​វៀតណាម​ ​ក៏បាន​រឹបអូស​យក​ទូរស័ព្ទ​លោក​មួយ​គ្រឿង​ ​ដើម្បី​ទុក​ធ្វើការ​តាមដាន​ ​ចំពោះ​សកម្មភាព​ទំនាក់ទំនង​របស់​លោក​ជាមួយ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ផង​ដែរ​ ​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បាន​ចុះ​មក​ឃាត់ខ្លួន​ភ្លាម​ៗ​ ​ដល់​ក្នុង​ផ្ទះ​ ​ដោយ​ពុំ​មានការ​បង្ហាញ​លិខិត​ស្នាម​អ្វី​ឡើយ​ ​។​ ​ការ​ឃាត់ខ្លួន​សកម្មជន​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​នេះ​ ​កើតឡើង​ ​ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​សំដែង​មតិ​ ​និង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​

​យុវជន​ ​យ័​ញ​ ​សេត​ ​តែង​បង្ហាញ​សកម្មភាព​ផ្សេងៗ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​បទ​ចម្រៀង​ ​ដើម្បី​ចូលរួម​ថែរក្សា​ ​អភិ​រក្ស​ ​និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរក្រោម​ ​ទៅដល់​សាធារណជន​ ​ឲ្យបាន​ដឹង​ពី​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​លើទឹក​ដី​កំណើត​កម្ពុជាក្រោម​ ​។​

​អាជ្ញាធរ​វៀតណាម​ ​នៅដើម​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​រ​ចាប់ខ្លួន​ ​ស​ម្លុ​ត​បំភ័យ​ ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ ​និង​យុវជន​ខ្មែរក្រោម​ណា​ ​ដែល​ហ៊ាន​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​និង​បង្ហោះ​ព័ត៌មាន​ពិត​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្តាញ​សង្គម​ ​៕

Leave A Reply

Your email address will not be published.