អាជ្ញាធរ​ ​នៃ​ ​របប​អាណានិគម​យួន​ ​កោះហៅ​យុវជន​ខ្មែរក្រោម​មួយ​រូប​ ​ទៅ​សួរ​រឿង​បង្ហោះ​សារ​ ​នៅ​លើ​បណ្តាញ​សង្គម​

0 104

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​មួយ​រូប​ ​ត្រូវ​បាន​នគរបាល​យ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​ចេញ​លិខិត​ឲ្យទៅ​បំភ្លឺ​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (​Face​book​) ​។​ ​លិខិត​អញ្ជើញ​របស់​នគរបាល​យួន​ ​ចេញ​នៅ​ព្រឹក​ថ្ងៃសុក្រ​ ​ទី​ ​២​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​និង​បាន​កំណត់​កាលបរិច្ឆេទ​តម្រូវ​ឲ្យ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​ចូល​រ​បំភ្លឺ​នៅវេលា​ម៉ោង​ ​១​ ​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​។​ ​ការ​កោះហៅ​យុ​វ​ជ​ន​ខ្មែរក្រោម​ ​ទៅ​បំភ្លឺ​ពេលនេះ​ ​ធ្វើឡើង​បន្ទាប់ពី​យុ​ជ​នរូ​ប​នោះ​ ​ចែកចាយ​ឯកសារទាក់ទងនឹងខ្មែរក្រោម​ ​ផ្សព្វផ្សាយ​សៀវភៅ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ចូលរួម​សកម្មភាព​ជាមួយ​សកម្មជន​ខ្មែរក្រោម​ ​នា​ពេល​កន្លងទៅ​ ​។​

យុវជន ត្រេវ ស៊ីវ ហៅ ហ៊ីវ បង្ហាញសៀវភៅ ស្តីពីសេចក្តីប្រកាស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ។ រូបៈ ផ្តល់ឲ្យ
យុវជន ត្រេវ ស៊ីវ ហៅ ហ៊ីវ បង្ហាញសៀវភៅ ស្តីពីសេចក្តីប្រកាស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ។ រូបៈ ផ្តល់ឲ្យ

​យោង​តាម​លិខិត​កោះហៅ​មួយ​ច្បាប់​ ​ដែល​ចុះហត្ថលេខា​ ​ដោយ​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជុ​ង​បិណ្ឌ​ (​T​rung​ Bìn​h​) ​លោក​វរសេនីយ៍ត្រី​ ហូ ​ថា​ញ់ញ៉ី​វ​ (​H​ồ ​Than​h​ N​h​i​ều) ​និង​ត្រូវ​បាន យកមក​ចុះផ្សាយ​ ​នៅ​ថ្ងៃ​ដដែល​នោះ​ ​ដោយ​ម្ចាស់គណនី​ហ្វេសប៊ុក​ឈ្មោះ​ ​ហ៊ីវ​ ​ខ្មែរក្រោម​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ត្រេ​វ​ ​ស៊ី​វ​ (​T​r​i​ệu S​i​êu) ​ត្រូវ​ទៅ​ចូលខ្លួន​បំភ្លឺ​ជាកំហិត​ ​នៅ​វេលា​ម៉ោង​ ​១​ ​រសៀល​ ​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ដើម្បី​ពិភាក្សា​នូវ​បញ្ហា​មួយ​ចំនួន​ ​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​។​

​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​ ​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​មិន​អាច​ទាក់ទង​សុំ​សេចក្ដី​អត្ថាធិប្បាយបន្ថែម​ជុំវិញ​បញ្ហា​នេះ​ ​ពី​សាមីខ្លួន​ផ្ទាល់​ ​ដែល​រង​ការ​កោះហៅ​សួរ​ចម្លើយ​បានទេ​ ​នៅ​មុនម៉ោង​ចេញផ្សាយ​ ​ដោយ​ផ្ញើ​សរចូល​​គណនី​ហ្វេសប៊ុក​ ​តែ​ពុំ​ទទួល​បានការ​ឆ្លើយតប​ ​។​

​ទោះបីជា​យ៉ាងណា​ ​បើ​តាម​ការពិនិត្យ​សារ​បង្ហោះ​ ​នៅ​លើ​គណនី​ហ្វេ​ប៊ុ​ក​ឈ្មោះ​ ​ហ៊ីវ​ ​ខ្មែរក្រោម​ ​ដែល​មានឈ្មោះ​ពិត​ថា​ ត្រេ​វ​ ​ស៊ី​វ​ (​T​r​i​ệu S​i​êu) ​បាន​ចែករំលែក​យ៉ាង​ច្រើន​នូវ​អត្ថបទ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ខ្មែរក្រោម​ ​ការចែក​ចាយ​ឯកសារ​សៀវភៅ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ពាក់អាវ​យឺត​ខ្មែរក្រោម​ ​ដាក់​រូប​សញ្ញា​ ​Profile​ ​ដែល​មានខ្លឹមសារ​ថា​ ​«​ខ្មែរក្រោម​ ​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​» ​និង​ថតរូប​ជាមួយ​សកម្មជន​ខ្មែរក្រោម​ ​ដែល​ធ្វើការ​លើ​កស្ទួយវិ​ស័​យ​ការពារ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​ ​មាន​ដូចជា​ ​លោក​ យឿ​ង​ ខា​យ​ (​កាល​នៅ​ជា​គ្រហស្ថ​) ​លោក​ ​យ័​ញ​ ម៉ិ​ញ​ក្វា​ង​ ​លោក​ ​តាំង​ ​ឫ​ទ្ធី ​លោក​ ​ថា​ច់ ​កឿង​ ​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​និង​លោក​ ​ថា​ច់ ​ថា​ ​ជាដើម​ ​។​

​ជុំវិញ​ករណី​នេះ​ ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​នឹង​ធ្វើការ​តាមដាន​ ​ហើយនឹង​ជូនដំណឹង​ ​ពី​ការ​វិវឌ្ឍ​ន៍ ​នៃ​ ​ស្ថានភាព​ចុងក្រោយ​របស់​យុវជន​រូប​នេះ​ ​ទៅ​លោក​ ​អ្នកនាង​បាន​ជ្រាប​ ​ជាបន្តបន្ទាប់​ ​។​

​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ដែល​កំពុង​តាមដាន​ឃ្លាំមើល​សុវត្ថិភាព​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​បានឲ្យ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​ ​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​ថា​ ​ក្រុម​គ្រួសារ​សាច់ញាតិ​ ​នៅ​មិនទាន់​បាន​ទទួល​ដំណឹង​ ​ថា​ ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​បន្ត​ ​នៅ​ទីកន្លែង​ណា​ ​នៅឡើយ​ទេ​ ​។​ ​ក្រុមសកម្ម​ជន​ ​អះអាង​ថា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​១​ ​ខែ​មករា​ ​នេះ​ ​ពួកគេ​ ​និង​សាច់ញាតិ​ ​នឹង​នាំគ្នា​ធ្វើដំណើរ​ទៅ​តាមដាន​ ​និង​សួរនាំ​អាជ្ញាធរ​យួន​ ​នៅ​ប៉ុស្តិ៍​នគរបាល​ ​ករណី​ឃុំ​ខ្លួន​សួរ​ចម្លើយ​ ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​។

​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​កាលពីថ្ងៃម្សិលមិញនេះ ត្រូវ​បាន​អាជ្ញាធរ​យួន​ ​នៅ​ខេត្ត​ឃ្លាំង​ ​ប្រមាណ​ ​១​០ ​នាក់​ ​មក​កោះហៅ​ដល់​ផ្ទះ​របស់​លោក​ ​ដើម្បីឲ្យ​ចូលខ្លួន​ទៅបំភ្លឺជាកំហិត ​នៅវេលា​ម៉ោង​ ​១​ ​រសៀល​ ​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ក្រោយពេល​ដែល​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​ចែកចាយ​ព័ត៌មាន​រឿង​ខ្មែរក្រោម​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ​។​

​អនុប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ជុ​ង​បិណ្ឌ​ ​លោក​ ហូ ​ថា​ញ់ញ៉ី​វ​ (​H​ồ ​Than​h​ N​h​i​ều) ​បាន​ចេញ​លិខិត​កោះហៅ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​ទៅ​សាកសួរ​ ​ដោយសារតែ​យុវជន​រូប​នេះ​ ​បាន​ចែករំលែក​ព័ត៌មាន​ ​និង​ផ្សាយ​រូបភាព​ ​ដែល​មានខ្លឹមសារ​ ​ប្រឆាំង​នឹង​រដ្ឋអំណាច​យួន​ ​។​

​សកម្មជន​សង្គម​ខ្មែរក្រោម​មួយ​ចំនួន​យល់ថា​ ​ការ​កោះហៅ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​នេះ​ ​ជា​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​មិន​ឲ្យ​ក្រោក​ឡើង​ធ្វើការ​តស៊ូ​មតិ​ ​ដើម្បី​ទាមទារ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ ​ដោយខ្លួនឯង​»​ ​ដែល​ពួកគេ​ ​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​។

យុវជន ត្រេវ ស៊ីវ បង្ហាញស្លាកស្នាមធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របួស​ធ្ងន់​ ដោយនគរបាលយួន នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ
យុវជន ត្រេវ ស៊ីវ បង្ហាញស្លាកស្នាមធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របួស​ធ្ងន់​ ដោយនគរបាលយួន នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ

​UPDATE​: ​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ត្រេ​វ​ ​ស៊ី​វ​ ​ហៅ​ ​ហ៊ីវ​ ​ត្រូវ​បាន​អាជ្ញាធរ​យួន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញហើយ នៅវេលាម៉ោងជិត ៨ យប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣​ ​បន្ទាប់ពី​ជាប់ឃុំឃាំង​សួរ​ចម្លើយ​អស់​រយៈពេល​អស់​មួយថ្ងៃ​កន្លះ​ ​។​

​សាច់ញាតិ​យុវជន​ ​ដែល​រង​ការចោទប្រកាន់​ ថា​ ​បំភ្លៃ​ព័ត៌មាន​មិន​ពិត​នោះ​ ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ​នគរបាល​យួន​ចាប់ខ្លួន​ ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​យកទៅ​ឃុំ​ខ្លួន​សួរ​ចម្លើយ​ ​ពី​​ប៉ុស្តិ៍​នគរបាល​ឃុំ​ ​រហូតដល់​ថ្នាក់​ខេត្ត​នោះ​ ​គ្រាន់តែ​ដោះលែង​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ ​។​ ​សាច់ញាតិជនរងគ្រោះ​អះអាង​ថា​ ​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សាកសួរ​ឡើងវិញ​ ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ ​។​

UPDATE: ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​សម្រេច​ដោះលែង​យុវជន​ខ្មែរក្រោម​ ត្រេ​វ​ ​ស៊ី​វ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​នៅ​វេលា​ម៉ោង​ ​៦​ ​និង​ ​៣​០​ ​នាទី​យប់​ ​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​ក្រោយចូល​ខ្លួន​មក​បំភ្លឺ​​ ​​នៅ​ស្នងការ​នគរបាល​ខេត្ត​ឃ្លាំង​ ​ដោយ​ចាយ​ពេល​អស់​ស្ទើរតែ​ពេញមួយថ្ងៃ​ ​។​ ​បើ​ទោះបី​ ​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​ត្រូវ​បាន​ដោះលែង​ក៏ដោយ​ ​តែ​អាជ្ញាធរ​វៀតណាម​ ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ ​និង​ត្រូវ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​សារ​ជាថ្មី​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ខាងមុខនេះ​ ​។​

​សូម​បញ្ជាក់​ថា​ ​យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ត្រេ​វ​ ​ស៊ី​វ​ ​ហៅ​ ​ហ៊ីវ​ ​កាលពី​ថ្ងៃ​ទី​ ​២​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ត្រូវ​បាន​អាជ្ញាធរ​ ​នៃ​ ​របប​អាណានិគម​យួន​ ​កោះហៅ​ទៅ​សួរនាំ​ម្តង​រួចហើយ​ ​។​ ​យុវជន​រូប​នេះ​ ​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​បន្ទាប់ពី​ជាប់ឃុំឃាំង​សួរ​ចម្លើយ​អស់​រយៈពេល​ជាង ៣០ ម៉ោង​ ​។​

​យុវជន​ ត្រេ​វ​ ​ស៊ី​វ​ ​ត្រូវ​អាជ្ញាធរ​យួន​ចោទ​ពី​បទ​ ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ខ្មែរក្រោម​ ​ផ្សព្វផ្សាយ​​សៀវភៅ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ពាក់អាវ​យឺត​ខ្មែរក្រោម​ ​ដាក់​រូប​សញ្ញា​ ​Profile​ នៅលើគណនីហ្វេសប៊ុក ​ដែល​មានខ្លឹមសារ​ថា​ ​«​ខ្មែរក្រោម​ ​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​»​ ​និង​ទាក់ទង​សកម្មជន​ខ្មែរក្រោម​ ​។​

​ចំណែក​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ក៏បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ ​ដោយ​ចោទប្រកាន់​ ​ថា​ ​វៀតណាម​កោះហៅ​យុវជន​ខ្មែរក្រោម​ ​ទៅ​សួរ​ចម្លើយ​ ប្រើអំពើហិង្សា ​និង​បង្ខំឲ្យ​សារភាព​ទទួល​កំហុស​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​វៀតណាម​ ​ដើម្បីឲ្យ​បញ្ឈប់​ការ​កោះហៅ​សកម្មជន​ខ្មែរក្រោម​ ​ទៅ​សួរ​ចម្លើយ​ ​និង​ធ្វើ​ទារុណកម្មបន្តទៀត​ ​។​ ​ព័ត៌មាន​ ​ពិស្តារ​ជុំវិញ​ករណី​នេះ​ ​យើងខ្ញុំ​ ​នឹង​ជម្រាប​ជូន​តាម​ក្រោយ​ ​។

Leave A Reply

Your email address will not be published.