របបអាណានិគមយួនរឹបយកម៉ូតូកង់បីរបស់ព្រះសង្ឃខ្មែរក្រោមទៅបិណ្ឌបាត្រ

0 117

ដោយ ថាច់ ប្រីជា គឿន

នគរបាលចរាចរណ៍នៃរបបអាណានិគមយួន នៅខេត្តលង់ហោរ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ សប្ដាហ៍នេះ បានឃាត់ម៉ូតូកង់បីរបស់ព្រះសង្ឃខ្មែរក្រោម គង់នៅវត្តមង្គលបុរី (ទ្រនំសេក) ក្នុងពេលធ្វើ ដំណើរនិមន្តទៅបិណ្ឌបាត ។ ការស្ទាក់ចាប់ម៉ូតូកង់បីរបស់ព្រះសង្ឃខ្មែរក្រោមនេះ ធ្វើឡើង ក្រោយពីព្រះសង្ឃចំនួន ២ វត្ត គឺ វត្តសាលវ័នឧទ្យាន (ព្រែកឈូក) និងវត្តមង្គលបុរី (ទ្រនំសេក) ក្នុងខេត្តមួយនេះ បានចេញមុខកសាងសាលាឆទានមួយកន្លែង ស្ថិតនៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ។

នៅពេលដែលប៉ូលិស្តរឹបយកម៉ូតូកង់បីនោះ ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម បាននាំគ្នាស្រែកថា “រដ្ឋចាប់ឡានលោកបិណ្ឌបាត្រ, រដ្ឋចាប់ឡានលោកបិណ្ឌបាត្រ…” ដែលមានន័យថា រដ្ឋាភិបាល ឬរបប អាណានិគមយួន បានរឹបយកម៉ូតូកង់បីរបស់ព្រះសង្ឃខ្មែរក្រោម ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោម ប្រមាណជិតមួយរយគ្រួសារ នៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់សាលាឆទាន ប៉ុន្តែអាជ្ញាធរវៀត ណាម មិនឆ្លើយតបរហូតដល់ពលរដ្ឋសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរ វៀតណាម ហាមឃាត់មិនឲ្យពលរដ្ឋបន្តធ្វើទៀត និងឲ្យរុះរើសំណង់ ដែលពលរដ្ឋបានកសាងរួចរាល់ហើយ ៕

Leave A Reply

Your email address will not be published.