មន្ត្រី​សង្ឃ​នៅ​កម្ពុជា​ក្រោម​ចូលរួម​ពិធីបុណ្យ​បញ្ចុះសីមា​ព្រះវិហារ​វត្ត​ខ្មែរ​នៅ​ហាណូយ​

0 171

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ មន្ត្រី​សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​និមន្ត និង​អញ្ជើញ ឲ្យ​ទៅ​ចូលរួម​ពិធីបុណ្យ​បញ្ចុះសីមា​វត្ត​ខ្មែរ នៅក្នុង​ពិធី​សម្ពោធ​ភូមិ​វប្បធម៌​ជនជាតិ​ទាំង ៥៤ នៅ​រដ្ឋធានី ហាណូយ ដែល​រៀបចំ​ដោយ​ក្រួ​សួង​វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋាភិបាល​វៀតណាម រយៈពេល​មួយ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ១៨ ដល់ ២៤ ខែវិច្ឆិកា នេះ ។

វត្តខ្មែរនៅក្នុងភូមិវប្បធម៌-ទេសចរណ៍ជនជាតិ ដែលបានកសាងដោយរដ្ឋាភិបាលវៀតណាម ។
វត្តខ្មែរនៅក្នុងភូមិវប្បធម៌-ទេសចរណ៍ជនជាតិ ដែលបានកសាងដោយរដ្ឋាភិបាលវៀតណាម ។

ពិធី​នេះ ធ្វើឡើង​ដើម្បី​រំឭក​ដល់​ខួប ៨៣ ឆ្នាំ នៃ​ទិវា បង្កើត​រណសិរ្ស​ឯកភាព​ជនជាតិ​វៀតណាម (១៨  វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០១៣) ។ យោងតាម ​សេចក្ដីជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​ពិធី​នេះ បាន​ឲ្យ​ដឹង​មាន​មនុស្ស ៤០០ នាក់ តំណាង​ឲ្យ​ខេត្ត​ទាំង ១២ សំខាន់ៗ ដែលមាន​ជនជាតិភាគតិច​នៅ​វៀតណាម​ចូលរួម ។ សម្រាប់​ខ្មែរ ក្រោម​នៅ​កម្ពុជា​ក្រោម មាន ៣ ខេត្ត ដែល​បាន​ចូលរួម​គឺ ខេត្ត​ព្រះ​ត្រពាំង ខេត្ត​ឃ្លាំង និង ខេត្ត​មាត់ជ្រូក ។ សម្រាប់​ជនជាតិ​ដទៃ ដូចជា ជនជាតិ តា​អូយ (Tà Ôi)  មកពី​ខេត្ត​ក្វាង​ត្រី (Quảng Trị),  ជនជាតិ​លឺ (Lự) មកពី​ខេត្ត​ឡាយ​ចូ​វ (Lai Châu), ជនជាតិ​តៃ (Tày) មកពី​ខេត្ត​កាវ​បាំង (Cao Bằng), ជនជាតិ ថា​យ មកពី​ខេត្ត​សឺ​ង​ឡា (Sơn La), ជនជាតិ​ម៉ុង (Mông) មកពី​ខេត្ត​ហា​យ៉ាង (Hà Giang), ជន ជាតិ​ស៊ើ​ដាំង (Xơ Đăng) ,​ជនជាតិ​បា​ណា  (Ba Na) ,​ជនជាតិ​យ៉ា​រ៉ា​យ (Gia rai), ជនជាតិ​យែ​ទ្រា​ង (Giẻ-Triêng),  ជនជាតិ​ព្រៅ និង រើ​ម៉ាំ (B’râu, Rơ Măm) មកពី​ខេត្ត​កង​តុម (Kon Tum), ជនជាតិ ម្ន​ង់ (M’Nông) និង​ជនជាតិ​អេ​ដេ (Ê đê) មកពី​ខេត្ត​ដាក់​ឡាក់ (Đắk Lắk) និង​ជនជាតិ​យួន (Kinh) មក ពី​ទីក្រុង​ព្រែក​ឬ​ស្សី (Cần Thơ) រួមជាមួយ​ស្ថាប័នរដ្ឋ​នៃ​បក្សកុម្មុយនិស្ត​វៀតណាម​ជាច្រើន ។​

នៅ ​ថ្ងៃទី ២៣ ខែវិច្ឆិកា នេះ គណៈ​មន្ត្រី​សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​រដ្ឋាភិបាល​វៀតណាម​និមន្ត និង​អញ្ជើញ​មកពី​ខេត្ត​ទាំង ៣ នៅ​កម្ពុជា​ក្រោម​នោះ នឹង​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី ដែល​រដ្ឋាភិបាល​វៀតណាម​បាន​សាងសង​នៅក្នុង​ភូមិ​វប្បធម៌​នោះ ។ ក្រៅពីនេះ អ្នកចូលរួម​ក៏មាន​ប្រារព្ធ ពិធី​បង្ហាញ​អំពី​ប្រពៃណី​បុណ្យ​អកអំបុក​, ពិធី​ប្រណាំង​គោ នៅ​កម្ពុជា​ក្រោម ផងដែរ ។

បើ ​យោងតាម​គេហទំព័រ​ផ្លូវការ​នៃ “​ភូមិ​វប្បធម៌​-​ទេសចរណ៍​ជនជាតិ​”  ទាំង ៥៤ នៅ​វៀតណាម បានបញ្ជាក់ អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មានកម្ម​វិធី​អ្វីមួយ​នេះ​ថា ដើម្បី​បង្កើតជា​ពហុវប្បធម៌ និង​លើកតម្កើង​ស្មារតី​សាមគ្គី នៅក្នុង​សហគមន៍​ជនជាតិ​ទាំងអស់​នៅ​វៀតណាម ។​

ការរៀបចំ​ពិធី​បង្ហាញ​វប្ប​ម​ធម៌​ជនជាតិ​នៅ​ហាណូយ​នេះ និង​បង្កើត​ភូមិ​វប្បធម៌​ជនជាតិ​នៅ​ហាណូយ​របស់ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​នេះ  ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​មើលឃើញថា ធ្វើឡើង​ដើម្បី​បង្ហាញ ដល់​សហគមន៍​អន្តរជាតិ​ថា ខ្លួន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​នានា​ជាមួយ​អង្គការសហប្រជាជាតិ​ស្ដីពី ការធានា​រក្សា​វប្បធម៌​របស់​ជនជាតិភាគតិច​នានា​នៅក្នុង​ប្រទេស​វៀតណាម ។

ការរៀបចំ ​ពិធី​នេះ រដ្ឋាភិបាល​វៀតណាម​បាន​អញ្ជើញ​មន្ត្រី​រាយការណ៍​ពិសេស​ផ្នែក​វប្បធម៌ នៃ​អង្គការ​សហ ប្រជាជាតិ (United Nations Special Rapporteur) អ្នកស្រី Farida Shaheed ឲ្យ​ទៅ​បំពេញ​ទស្សន កិច្ច​នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៨ ដល់ ២៩ ខែវិច្ឆិកា នេះ​ផងដែរ ដើម្បី​ពិនិត្យមើល​នូវ​ការអនុវត្ត តាម​កិច្ចព្រមព្រៀង​របស់​អាជ្ញា​ធរ​វៀតណាម​ក្នុងការ​សន្យា និង ធានាថា រាល់​ជនជាតិ​ទាំងអស់​មាន​សិទ្ធិ​រក្សា​វប្បធម៌​របស់​ពួកគេ​នៅក្នុង​ប្រទេស​ វៀតណាម ។​

សព្វថ្ងៃ ខ្មែរក្រោម ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​វៀតណាម ត្រូវបាន​រដ្ឋាភិបាល វៀតណាម ចាត់ទុកថា ជា​ជនជាតិភាគតិច​មួយ​ក្នុងចំណោម​ជនជាតិភាគតិច​ទាំង ៥៣ នៅក្នុង​ប្រ ទេស​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក តែង​ចេញ​សេចក្ដី រាយការណ៍​ជា​បន្តបន្ទាប់​ថា វៀតណាម​តែងតែ​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម ក្នុងនោះ មានការ​ហាម ពលរដ្ឋ ខ្មែរក្រោម​អាន​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ជាដើម ៕

ខាង​ក្រោម​ជា​រូប​ថត​ព្រះ​សង្ឃ ​និង​ពល​រដ្ឋ​ខ្មែរ​ក្រោម​ចូល​រួម​ក្នុង​ពិ​ធី​សម្ពោធ ​ភូមិ​វប្បធម៌​ជន​ជាតិ​ទាំង ​៥៤ នៅ​រដ្ឋ​ធា​នី​ហា​ណូយ ​ចាប់​ពីថ្ងៃ​ទី ​១៨ ​ដល់​ថ្ងៃ​ទី ​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៣៖

Vat Khmer at Ha Noi 10 Vat Khmer at Ha Noi 8 Vat Khmer at Ha Noi 6 Vat Khmer at Ha Noi 5 Vat Khmer at Ha Noi 4 Vat Khmer at Ha Noi 3 Vat Khmer at Ha Noi 1 Khmer Krom at Hanoi 14 Khmer Krom at Ha Noi 13 Khmer Krom at Ha Noi 12

Leave A Reply

Your email address will not be published.