មន្ត្រី​វៀតណាម​ត្រូវបាន​ចោទប្រកាន់​ជាប់​ទាក់ទិន​នឹង​ការជួញដូរ​ស្ត្រី និង​កុមារ​

0 90

​កំណើន​នៃ​ស្ត្រី​វ័យក្មេង​ជនជាតិដើម​ភាគតិច Hmong  លាវ និង ជនជាតិ​ម៉ុង​តៃ​ញ៉ា ត្រូវបាន​មន្ត្រី​រដ្ឋា ភិ​បាល និង​កម្លាំង​នគរបាល​វៀតណាម និង​លាវ ចាប់ខ្លួន បង្ខំ​ឲ្យ​រៀបការ និង​ចាប់បង្ខំ​ឲ្យ​ប្រកប​របរផ្លូវភេទ​ឡើងដល់​កម្រិត​ខ្ពស់បំផុត ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​អង្គការ​មិនមែន​រដ្ឋា ភិ​បាល ។

ស្រ្តីជនជាតិ Hmong នៅប្រទេសលាវ ។
ស្រ្តីជនជាតិ Hmong នៅប្រទេសលាវ ។

សមាគម​សិទ្ធិមនុស្ស​លា​វ ហៅ​កាត់​ថា LHRC និង​មជ្ឈមណ្ឌល​វិភាគ​គោលនយោបាយ​ស៊ីវិល ហៅ កាត់​ថា CPPA ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា បានចេញ​ផ្សាយ​របាយ ការណ៍​មួយ​សម្ដែង​នូវ​ក្ដីកង្វល់​អំពី​កំណើន​នៃ​ការចាប់ខ្លួន និង​ការប្រើ​អំពើហិង្សា​លើ​ស្ត្រី​លាវ  Hmong និង ជនជាតិ​ម៉ុង​តៃ​ញ៉ា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល និង​កម្លាំង​នគរបាល នៃ​ប្រទេស​វៀត ណា​ម និង​លាវ  ។​

ប្រធាន​សមាគម​សិទ្ធិមនុស្ស​លាវ  បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ជាបន្ទាន់ ដោយមាន​ការចូលរួម​ពី​អន្តរជាតិ ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ជនជាតិដើម​ភាគតិច​ទាំងនោះ នៅ​វៀតណាម និង    លាវ ។​
​លោក Philip Smith នៃ​មជ្ឈមណ្ឌល​វិភាគ​គោលនយោបាយ​ស៊ីវិល (CPPA) បាន​ថ្លែងថា មុខសញ្ញា នៃ​ការជួញដូរ​មនុស្ស  គឺ​បាញ់​ចំ​កុមារ និង​ស្ត្រី​ជនជាតិដើម​ភាគតិច នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស វៀតណាម និង​លាវ ។

លោក Smith បាន​ថ្លែង​បាន​បន្តទៀតថា ស្ត្រីជន​រងគ្រោះ​ជាច្រើន ត្រូវ​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម និង​ត្រូវ​ចាប់បង្ខំ ហើយ​ត្រូវបាន​ជួញដូរ​ចេញទៅ​ប្រទេសក្រៅ ៕

Leave A Reply

Your email address will not be published.