ជនភៀសខ្លួន​វៀតណាម​ភៀសខ្លួន​ទៅ​អូស្ត្រាលី​ដោយ​ទូក​កាន់តែ​កើនឡើង​

0 59

(​សហរដ្ឋអាមេរិក​- សារព័ត៌មាន ព្រៃនគរ​) កាសែត​អូស្ត្រាលី បាន​ផ្សព្វផ្សាយ​នូវ​ស្ថិតិ​ពី​ក្រសួង​អន្តោ​ប្រ វេស​ន៍ នៃ​ប្រទេសមួយ​នេះ​ថា ពលរដ្ឋ​វៀតណាម​បាន​ទៅសុំ​សិទ្ធិ​ជ្រកកោន​ក្នុងនាម​ជា ជន​ភៀស ខ្លួន កាន់តែ​កើនឡើង ។​

ជនភៀសខ្លួនវៀតណាមភៀសខ្លួនទៅអូស្ត្រាលីដោយទូកកាន់តែកើនឡើង
ជនភៀសខ្លួនវៀតណាមភៀសខ្លួនទៅអូស្ត្រាលីដោយទូកកាន់តែកើនឡើង

​ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា គិត​ចាប់តាំងពី​ដើមឆ្នាំ មកដល់ពេលនេះ មាន​ទូក​ភៀសខ្លួន​ចំនួន ៧៥៩ គ្រឿង បាន​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី ។

​ថ្មីៗ​នេះ ទូក​ភៀសខ្លួន​ដែល​នាំ​មនុស្ស​ប្រមាណ ៨៤ នាក់ ភាគច្រើន​ជា​ជនជាតិ​យួន ត្រូវបាន​គេ​ឃាត់​មក ខណៈដែល​ជនភៀសខ្លួន​ទាំងនេះ ប្រុង​ចេញដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ។

ក្រុម​សមត្ថកិច្ច​អូស្ត្រាលី នៅ​មិនទាន់​ប្រកាស​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ទូក​ភៀសខ្លួន​ចូលទៅ​ប្រទេស អូស្ត្រាលី កាន់តែ​កើនឡើង​នៅឡើយ​ទេ ។​

​ទីភ្នាក់ងារ​ព័ត៌មាន ABC បាន​ស្រង់​សម្ដី​របស់​តំណាង​អង្គការ​ជនភៀសខ្លួន​វៀតណាម​មួយ​ដែលមាន មូលដ្ឋាន​ នៅក្រៅ​ប្រទេស បាន​បញ្ជាក់ថា ចំនូ​ន​ដែល​កើនឡើង​នោះ មកពី​រដ្ឋាភិបាល​វៀត​ណា​ម​គាប សង្កត់​សំឡេង​អ្នកជំទាស់ និង​ក្រុម​អ្នក​កាន់សាសនា​ផ្សេងៗ​ទៀត ។​

​ប្រធាន សមាគម​ជនជាតិ​យួន​នៅ​ទីក្រុង​ស៊ីដនី​យ៍ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ថា មូលហេតុ​ខាង លើ​ពិតជា​សម​ហេតុ​សម​ផល ។​    ​

​យោងតាម​កាសែត​អូស្ត្រាលី វៀតណាម​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំង ៣ ដែល​ត្រូវបាន គេ​មើលឃើញថា មាន​ជនភៀសខ្លួន​មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​ច្រើនជាងគេ នៅក្នុង​ឆ្នាំ   នេះ  ៕

Leave A Reply

Your email address will not be published.