វៀតណាមបង្ខំព្រះចៅអធិការវត្តមេពាំង ឲ្យទទួលយកដីមិនគ្រប់តាមកំណត់
កាលពីថ្ងៃទី ១៧ ខែតុលា រដ្ឋាភិបាលវៀតណាមបានយកកម្លាំងប៉ូលិស្តប្រមាណ ៣០០ នាក់ និងតំណាង អាជ្ញាធរវៀតណាម បានចូលមកវត្តមុនីរង្សីមេពាំង ឋិតនៅក្នុងភូមិទី ៤ ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង (Ap 4 Xa Phong Phu huyen Cau Ke tinh Tra Vinh) ដើម្បីគំរាមឲ្យព្រះចៅអធិការវត្តមួយនេះ ទទួល យកដីដែលអាជ្ញាធរវៀតណាមសងមកវត្តវិញមិនគ្រប់ ចំនួនដីកេរដូនតារបស់វត្ត ។

ព្រះតេជព្រះគុណ ថាច់ ថយ ព្រះសង្ឃវត្តមុនីរង្សី មេពាំង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះចៅអធិការវត្ត ទទួលយកដីដែលមិនទាន់គ្រប់នោះជាបណ្ដោះអាសន្នសិន ហើយធ្វើការតវ៉ាដើម្បីយកដីដែលនៅសេះសល់ នោះមកទៀត ។
លោក ថាច់ រដ្ឋា នៃវិទ្យុសំឡេងកម្ពុជាក្រោម ធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ថយ អំពីបញ្ហាដូចតទៅ៖ វៀតណាមបង្ខំព្រះចៅអធិការវត្តមេពាំង ឲ្យទទួលយកដីមិនគ្រប់តាមកំណត់