បទវិចារណកថា៖ ការរំលោភសិទិ្ធមនុស្សរបស់របបអាណានិគមយួនលើខ្មែរក្រោម
ការរំលោភសិទិ្ធមនុស្សរបស់របបអាណានិគមយួនលើខ្មែរក្រោម
បទវិចារណកថាដោយ
លោក ថាច់ វឿង
ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០
ប៉ុន្មានអាទិត្យកន្លងទៅនេះ បន្ទាប់ពីរដ្នាភិបាលបក្សកុម្មុនិស្តយួន បានរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ និងរើសអើងជាតិសាសន៍ទៅលើខែ្មរក្រោម អំពីករណីរឹតបន្តឹងការប្រើប្រាស់ Facebook ការ ចែកចាយព័ត៌មានរបស់យុវជនខែ្មរក្រោម ការរឹបអូសយកដីធ្លីរបស់ពលរដ្ឋខែ្មរក្រោមនៅខេត្តក្រមួនស ការកោះហៅយុវជនខែ្មរក្រោមទៅសួរចម្លើយ សហព័ន្ធខែ្មរកម្ពុជាក្រោម បានបំពេញកិច្ចការងារយ៉ាងមមាញឹក ដោយបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ថ្កោលទោសអាជ្ញាធរយួន ដែលបានប្រើកម្លាំង សមត្ថកិច្ចចម្រុះជាង ១០០ នាក់ ប្រើអំពើហិង្សាទៅលើពលរដ្ឋខែ្មរក្រោម ឲ្យរងរបួសធ្ងន់ និងស្រាលចំនួន ១០ នាក់ ក្នុងជម្លោះដីធ្លីមួយ នៅខេត្តក្រមួនស ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរាយការណ៍ អំពីករណីនេះ ជូនស្ថាប័នអន្តរជាតិនានា មានក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសនានាមួយចំនួនទៀតដូចជា អូស្ត្រាលី កាណាដា និងនៅទ្វីប អឺរ៉ុបទាំងមូល ជាដើម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបើកសិក្ខាសាលាតាមប្រព័ន្ធអិនធើណិត ស្តីពីសិទិ្ធមនុស្សខែ្មរក្រោមនៅកម្ពុជាក្រោម ដោយបានអញ្ជើញវាគ្មិនកិត្តិយសល្បីៗ មកពីអង្គការអន្តរជាតិនានា និងពីប្រទេសជាច្រើនទៀត ធ្វើសេចក្តីថែ្លងការថ្កោលទោសរដ្ឋាភិបាលវៀតណាម ។ ចំណែកអង្គការ សមាគមខែ្មរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ក៏បានចេញសេចក្តីថែ្លងការណ៍ ប្រតិកម្មទៅនឹងរដ្ឋាភិបាល វៀតណាម និងធ្វើរបាយការណ៍ដាក់ជូនស្ថានទូតវៀតណាម ប្រចាំនៅប្រទេសកម្ពុជា និងដាក់ជូនក្រសួង ការបរទេសនៃប្រទេសកម្ពុជា ហើយបានព្រមានថា ប្រសិនបើអាជ្ញាធរយួនមិនព្រមដោះលែង ពលរដ្ឋខែ្មរ ក្រោម គឺ លោក ហ្វិន វ៉ាំង ដៀប (Huynh Van Dep) ទេ ខែ្មរក្រោមនឹងធ្វើបាតុកម្មតវ៉ា នៅមុខស្ថានទូត វៀតណាមប្រចាំនៅប្រទេសកម្ពុជា ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម មិនទាន់មានដំណោះស្រាយអី្វជូនពលរដ្ឋខែ្មរក្រោមនៅឡើយ អាជ្ញាធរយួនក៏នៅមិនទាន់ដោះលែងលោក វិន វ៉ាំង ដៀប នៅឡើយ ។ ពេលនេះ វិន វ៉ាំង ដៀប កំពុងតែត្រូវបានមេធាវីការពារក្តីចំពោះមុខច្បាប់ ។ ពលរដ្ឋខែ្មរក្រោម នៅភូមិប៉ប្រក ខេត្តក្រមួនស ហាក់ដូចជាមានភាពស្ងប់ស្ងាត់ ដោយមានព្រួយបារម្ភអំពីអាជ្ញាធរយួនប្រើប្រាស់ផ្លូវងងឹតមកលើពួកគាត់ អាជ្ញាធរយួនក៏មិនទាន់មានផែនការអី្វលើដីស្រែចម្ការនោះដែរ ។ រឿងរ៉ាវនេះ សហព័ន្ធខែ្មរកម្ពុជាក្រោម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។
ចំណែកស្មារតីរបស់យុវជនខែ្មរក្រោម នៅតែរឹងមាំដដែល ។ នៅថៃ្ងទី ៣០ ខែមិថុនា ឆំា្ន ២០២០ យុវជន តោ ហ្វាង ចឿង (To Hoang Chuong) និង យុវជន ថាច់ កឿង (Thach Cuong) និងក្រុម យុវជនមួយចំនួន បានលើកគ្នាទៅតវ៉ានៅចំពោះមុខមន្រ្តីស៊ើបអងេ្កត នៃមន្ទីរព័ត៌មាន និងទូរគម នាគមន៍ ខេត្តព្រះត្រពាំង ពួកគេបានសម្រេចថា នឹងមិនបង់ប្រាក់ពិន័យ ទៅតាមការបង្គាប់ របស់អាជ្ញាធរយួន ខេត្ត ព្រះត្រពាំងទេ ពីព្រោះអាជ្ញាធរយួន ខេត្តព្រះត្រពាំង មានការរើសអើងពូជសាសន៍ចំពោះខែ្មរក្រោម ។ បញ្ហានេះ សហព័ន្ធខែ្មរកម្ពុជាក្រោម បានព្រមានរដ្ឋាភិបាលវៀតណាមថា បើសិនជាមានការឃាត់ខ្លួន យុវជនខែ្មរក្រោមទាំង ២ រូបនោះមែន សហព័ន្ធនឹងប្តឹងតវ៉ាជាអន្តរជាតិ ។
រហូតមកដល់ពេលនេះ យុវជន តោ ហ្វាង ចឿង (To Hoang Chuong) នៅតែបង្ហោះព័ត៌មាន ពី ទូរទស្សន៍ ព្រៃនគរ វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុ អាស៊ីសេរី តាមបណ្តាញសង្គម Faccbook និងបញ្ចញមតិតាមបណ្តាញសង្គមថា “សម័យនេះ គឺ សតវត្សរ៍ ទី ២១ ហើយ សតវត្សរ៍ ២១ នេះជា សតវត្សរ៍សិទ្ធិមនុស្ស វាមិនអាចដូចពីដើមទៀតទេ សូមយុវជនខែ្មរក្រោម កុំមានការខ្លាចក្រែង គេមកគំរាម កំហែង ព្រោះយើងធ្វើត្រូវគ្មានអី្វដែលត្រូវខ្លាចនោះទេ អី្វដែលគេហាមឃាត់យើងនោះ ដោយសារគេខ្លាច យើងយុវជនខែ្មរក្រោមយើង ថៃ្ងណាមួយឈានទៅដល់ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ វិធាន ការគឺ ដាក់ច្បាប់សំលុតគំរាមគំហែងឲ្យយើងបាក់ស្បាត យុវជនខែ្មរក្រោមសម័យសតវត្សរ៍ ២១ នេះ មិន មែនអ្នកឯងចង់ចាប់ ចង់ចង តាមតែអំពើចិត្តនោះទេ មានបណ្តាញ មានប្រព័ន្ធ ផ្សព្វផ្សាយពាសពេញ ពិភពលោក ។ ដូចេ្នះ បំណងរបស់គេមិនបានសម្រេចដូចពីមុនទៀតទេ សុំទឹកចិត្តយុវជនខែ្មរក្រោមទាំង អស់ សម័យនេះហើយត្រូវថា ថា ត្រូវនិយាយ និយាយ មិនត្រូវខ្លាចក្រែង មិនត្រូវបាក់ស្បាតទេ ព្រោះរដ្ឋ ធម្មនុញ្ញវៀតណាម ត្រង់មាត្រាទី ២៥ បានចែងថា ប្រជាជនមានសិទ្ធិនិយាយស្តី មានសិទិ្ធបញេ្ចញមតិ មានសិទិ្ធដើរហើរ មានសិទ្ធិធ្វើបាតុកម្មទៀត” ។
ចំណែកយុវជន ថាច់ កឿង (Thach Cuong) នៅតែបន្តធ្វើសកម្មភាព ដោយចូលរួម និពន្ធ បទចំរៀងសេ្នហាជាតិ ដឹកនាំក្រុមយុវជន ស្លៀកពាក់ជារបៀបប្រពៃណីជាតិខែ្មរ ថតបទចំរៀង និងបញេ្ចញ មតិផេ្សងៗ បង្ហោះតាមបណ្តាញសង្គម Facebook យ៉ាងព្រោងព្រាត ដោយឥតមានខ្លាចក្រែងអ្វីឡើយ ។
យុវជន Danh Minh Quang ពេលដែលទទួលបានលិខិតកោះហៅទៅសួរចម្លើយជាលើកទី ២ពីអាជ្ញាធរយួនខេត្តឃ្លាំង យុវជនរូបនេះ បានអំពាវនាវតាមបណ្តាញសង្គម Facebook សុំឲ្យជួយផ្តល់យោបល់មកគាត់ផង ។
របៀបធ្វើការរបស់របបកុម្មុយនិស្ត គឺគ្មានការពិត និងយុត្តិធម៌ឡើយ លិខិតកោះហៅ គឺ និយាយផ្សេង ពេលទៅដល់មន្ទីរនគរបាលធ្វើការផ្សេង មិនដូចជាក្នុងសេចក្តីកោះហៅនោះទេ គឺសំលុតគំរាមគំហែង បំភិតបំភ័យ ចាប់បង្ខំចុះកិច្ចសន្យា ត្រូវប្រុងប្រយ័ត្ន ។ លិខិតអញ្ជើញ ឬលិខិតកោះហៅ ទៅសួរចម្លើយ ពីមុនឮគួរឲ្យភ័យខ្លាច ប៉ុនែ្តឥឡូវនេះវាក្លាយទៅជារឿងធម្មតា របស់យុវជនខែ្មរក្រោមទៅហើយ ការសំលុត ការគំរាមគំហែង ការបំភិតបំភ័យ ការចាប់បង្ខំឲ្យចុះកិច្ចសន្យា វាជារឿងហួសសម័យទៅហើយដែរ ពិភពលោកមានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីអនុវត្តតាម ។
សហព័ន្ធខែ្មរកម្ពុជាក្រោម បានតស៊ូប្រឹងប្រែង វែកប្រឡាយ កាយប្រឡង់ ជាច្រើនឆ្នាំកន្លងមកហើយ ឥឡូវនេះទឹកចាប់ផ្តើមហូរសន្សឹមៗហើយ ទឹកស្ថប់ មិនប្រាកដថា នៅក្រោមទឹកគ្មានត្រីនោះទេ ៕