អាជ្ញាធរ​យួន​ស្នើ​ឲ្យ​មន្ត្រី​សង្ឃ​ជួយ​ទប់ស្កាត់ ការតវ៉ា​រឿង​ស្រះ​គូ​ត្រូវ​គោក​

91

​នៅក្នុង​ខែមីនា​កន្លងទៅនេះ​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បាន​ផ្ញើលិខិត​ទៅដល់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​នៅក្នុង​ខេត្ត ព្រះ​ត្រពាំង ដើម្បី​ជួយ​ទប់ស្កាត់ ដល់ ការ តវ៉ា របស់​យុវជន និង​ព្រះសង្ឃ​ខ្មែរ ក្រោម​អំពី​ករណី​ស្រះ​គូ​ដែល ត្រូវ​គោក នាពេល​ថ្មីៗ នេះ ។ លិខិត​នេះ​ធ្វើឡើង​បន្ទាប់ពី​ព្រះសង្ឃ និង យុវជន​ខ្មែរក្រោម​មួយក្រុម​បាន​ណាត់ជួប​គ្នា​នៅ​ស្រះ​គូ ដើម្បី​ធ្វើ​ញត្តិ​តវ៉ា​ទៅ អាជ្ញាធរ​យួន​ឲ្យ​ជួយ​ស្ដារ ស្រះ​គូ​ឡើងវិញ និង​មិន​ឲ្យ​ធ្វើ​ច្រាំង​ថ្ម​ជុំវិញ កាលពី​ថ្ងៃទី ១៤ ខែមីនា និង​បន្ទាប់ពី​មានប្រតិកម្ម​យ៉ាង ខ្លាំង​នៅតាម​បណ្ដាញ​សង្គម Facebook ស្ដីបន្ទោស​ដល់ រដ្ឋាភិបាល​វៀត ណា​ម​ជា​បន្តបន្ទាប់ ។​

​យោងតាម​លិខិត​មួយច្បាប់​របស់​មន្ទីរ​វប្បធម៌ កីឡា និង ទេសចរណ៍ ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​យួន ចុះ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ ផ្ញើជូន​ដល់​គណៈ​មន្ត្រី​សង្ឃ​នៃ​សមាគម​ព្រះសង្ឃ​សាម​គ្ គី​ស្នេហា​ជាតិ​ខេត្ត​ព្រះ​ត្រពាំង​បាន បញ្ជាក់ អំពី​មូល​ហេតុដែល នាំ ឲ្យ​ស្រះ​គូ​ត្រូវ​គោក​នោះ​ថា បណ្ដាលមកពី​បញ្ហា​ធាតុអាកាស​ក្ដៅ​រង​ឥទ្ធិពល​ពី​បញ្ហា​អាកាសធាតុ ផ្លាស់ប្ដូរ​មួយ​ដែលមាន ឈ្មោះ ថា អ៊ី​ល នី​ញ៉ូ (El Niño) ។

Letter 2letter 1

ក្រៅពី​ស្នើ​ឲ្យ​គណៈ​មន្ត្រី​សង្ឃ​ជួយ​ឃោសនា​ប្រាប់​ពលរដ្ឋ​រដ្ឋ​ខ្មែរក្រោម ​នៅតាម​វត្ត​អារាម​និ​មួយៗ​ ឲ្យ​យល់​អំពី​អ្វី ដែល​អាជ្ញាធរ​វៀត ណា​ម លើកឡើងថា ស្រះ​គូ ត្រូវ​គោក​មកពី​អាកាសធាតុ​ក្ដៅ​ក៏បាន​ឲ្យ​គណៈ​មន្ត្រី​សង្ឃ​នៅក្នុង​ខេត្ត​មួយ នេះ ជួយ សហការ​នឹង អាជ្ញាធរ វៀតណាម​ទប់ស្កាត់ ចំពោះ​ការតវ៉ា របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាក់ទិន នឹង​ករណី នេះ​ផងដែរ ។ ក្នុង​លិខិត​នេះ បាន​បញ្ជាក់ថា អាជ្ញាធរ​យួន ខេត្ត​ព្រះ​ត្រពាំង កំពុងតែ​ធ្វើ​គំរោង​ក្នុងការ ស្ដារ​ស្រះ​ឡើងវិញ ហើយ​ធ្វើ​ច្រាំង​ជុំវិញ​ដើម្បី​ទប់​មិន ឲ្យ​បាក់​ដី ។​

យោងតាម​កាសែត​រដ្ឋ​យួន​ដែល​បានចេញ​ផ្សាយ​ក្នុងស្រុក ដោយបាន​ស្រង់​សម្ដី​របស់​នាយក​មន្ទីរ វប្បធម៌​យួន នៃ​ខេត្ត ព្រះ​ត្រពាំង​ថា មន្ទីរ​វប្បធម៌​យួន​បានស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះ​ត្រពាំង​ផ្តល់​ថវិកា ប្រ មាណ ៧,៧ កោដិ​ដុង (​ប្រហែល ៣៨៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក​) ដើម្បី​កែប្រែ​ស្រះ​គូ (Cai tao khu di tich lich su) ឲ្យ​ជា​អាងទឹក ឬ អាង​ហែល​ទឹក មួយ​របស់​យួន នាពេល​អនាគត ។​

Srah Ku bao viet nam

ក្រោយពី​បានទទួល​លិខិត របស់​មន្ទីរ​វប្បធម៌​យួន​ភ្លាម នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ គណៈ មន្ត្រី​សង្ឃ​ខេត្ត​ព្រះ ត្រពាំង បានចេញ​សេចក្ដី​ជូន និង​ប្រគេន​ដំណឹង​មួយ​ដល់​ព្រះចៅអធិការ​វត្ត​ទាំង ១៤២ និង​សមាគម​សង្ឃ​ទាំង ៨ ស្រុក ក្នុង​ខេត្ត ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ និង​ខំ​តែ​រកស៊ី​កុំ​គិត​រឿង​អ្វី​ទាំងអស់ ដូច​អ្វីមួយ ដែល​គេ​ហៅថា ” ដើម្បី​លំនឹង ស្មារតី​បួស​រៀន​ប្រតិបត្តិ ធម៌​វិន័យ​ឲ្យ​បានល្អ និង​ខិតខំ​បង្កើន សេដ្ឋកិច្ច​គ្រួសារ​” ៕​

Letter 3

Comments are closed.