អាជ្ញាធរយួន ដាក់កម្លាំងឡោមព័ទ្ធ​វត្តខ្មែរក្រោមមួយ នៅខេត្តលង់ហោរ

0 119

ដោយ ស៊ឺន ចែងចើន

ក្រុម​នគរបាល​យួន​ ​នៅ​ខេត្ត​លង់​ហោរ​ ​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​នៅ​វេលា​ម៉ោង​ ​៥​ ​រសៀល​ ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក​ ដោយសារតែព្រះសង្ឃក្នុងវត្តតែងចេញមុខប្រឆាំងនឹងអាជ្ញាធរវៀតណាម ករណីរំលោភ​សិទ្ធិ​សាសនា​ ។​

ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot
ក្រុមនគរបាលយួន ចុះទៅ​ឡោមព័ទ្ធ​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក ។ រូបៈ Screenshot

​លោកតា​អាចារ្យ​ម្នាក់​ ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​ព្រះសង្ឃ​ក្នុង​វត្ត​ ​បាន​វាយគង​ ​ជួង​ ​រគាំង​ ​និង​ទូងស្គរ​ ​លាន់​ឮ​ពេញ​វត្តអារាម​ ​ដើម្បី​ប្រកាស​ដំណឹង​ដល់​ពុទ្ធបរិស័ទ​ដឹង​ថា​ ​ជា​សញ្ញា​ ​នៃ​ ​ហេតុការណ៍​មិន​ល្អ​ ​កើតឡើង​ក្នុង​វត្ត​ ​។​ ​លោកតា​អាចារ្យ​ដដែល​បញ្ជាក់​ថា​ ​បន្ទាប់ពី​ឮ​សំឡេង​ទូងស្គរ​ភ្លាម​ ​ក្រុម​ប្រជាពលរដ្ឋ​ ​ដែល​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទ្រ​នុំ​សេក​ ​បាន​រត់មក​ទី​វត្តអារាម​ ​ដើម្បី​ការពារ​វត្ត​ ​និង​ការពារ​ព្រះសង្ឃ​ហើយ​ ​។​

​ទោះជាយ៉ាងណា​ ​អាជ្ញាធរ​យួន​ ​នៅ​មិនទាន់​ដក​កម្លាំង​ត្រឡប់ទៅវិញ​នៅឡើយ​ ​ដោយ​នៅតែ​ដើរ​ដើរ​ល្បាត​ ​ជុំវិញ​បរិ​វេន​វត្ត​នៅឡើយ​ ​។​ ​ចំណែក​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​បិទទ្វារ​របង​មិន​ឲ្យ​អាជ្ញាធរ​យួន​ចូល​ ​ហើយ​ប្ដេជ្ញា​ថា​ ​នឹង​ការពារ​វត្ត​មិន​ឲ្យ​ពួកគេ​ចូល​មក​អុកឡុក​ក្នុង​វត្ត​ ​និង​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​នោះ​ទេ​ ​។​

​បើ​តាម​លោកតា​អាចារ្យ​ ​អះអាង​ថា​ ​មូលហេតុ​ដែល​នគរបាល​មក​ឡោមព័ទ្ធ​វត្ត​ ​អាច​ជា​ករណី​សងសឹក​របស់​អាជ្ញាធរ​យួន​មក​លើ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ​ដែល​ហ៊ាន​ចេញមុខ​កសាង​សាលាឆទាន​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​ដែល​វៀតណាម​ហាមឃាត់​ ​និង​ការពារ​ដើម​គគីរ​ ​ដែល​ជា​បេតិកភណ្ឌ​របស់​វត្ត​ទ្រ​នុំ​សេក​ ​មាន​អាយុកាល​ជាង​ ​៧​០​០​ ​ឆ្នាំ​ ​មិន​ឲ្យ​អាជ្ញាធរ​យួន​កាប់​បំផ្លាញ​ចោល​ ​កាលពី​ថ្ងៃខែ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​ ​។​

Leave A Reply

Your email address will not be published.