អាជ្ញាធរយួន បញ្ជាក្រុមជនអន្ធពាល ប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋខ្មែរក្រោម ក្នុងរឿងទំនាស់ដីធ្លី
ដោយ ស៊ឺន ចែងចើន | VOKK
ពលរដ្ឋខ្មែរក្រោម ៤ នាក់បានរងរបួសធ្ងន់ ដោយអំពើវាយឆ្មក់ ពីសំណាក់ក្រុមជនអន្ធពាលយួន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅរសៀលថ្ងៃទី ២២ កញ្ញា ម្សិលមិញ ក្នុងខណៈពួកគេកំពុងធ្វើដំណើរទៅដោះស្រាយវិវាទដីធ្លី តាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនសង្កាត់ទី ៨ ទីរួមខេត្រឃ្លាំង ទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។

យោងតាមវីដេអូឃ្លីបមួយ ដែលបានបង្ហោះនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Hoàng Sa Club បានបង្ហាញអំពីទិដ្ឋភាព ដែលក្រុមសអាជ្ញាធរយួន កំពុងតែឆ្មក់វាយប្រហារមកលើប្រជាពលរដ្ឋខ្មែរក្រោម នៅគ្រាដែលពួកគេធ្វើដំណើរតាមផ្លូវទៅដោះស្រាយជម្លោះដីធ្លីជាមួយ នឹងអាជ្ញាធរយួន ។
គណនីហ្វេសប៊ុកដដែល បានបរិយាយសេចក្តី អមជាមួយវីដេអូឃ្លីបនោះថា អាជ្ញាធរយួនបានអញ្ជើញតំណាងពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះបញ្ហាដីធ្លីរបស់ខ្លួនមកដោះស្រាយ នៅឯគណៈកម្មាធិការប្រជាជនសង្កាត់ទី ៨ ទីរួមខេត្រឃ្លាំង ។ ខណៈកំពុងធ្វើដំណើរ មានជនជាតិយួនមួយក្រុមបន្លំខ្លួនប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋខ្មែរក្រោម ។ ក្នុងពេលជាមួយគ្នានេះ នគរបាលសម្ងាត់របស់យួន ក៏បានមកជួយជាកម្លាំងដល់ក្រុមបន្លំខ្លួនជនជាតិយួននោះ វាយតប់មកលើពលរដ្ឋខ្មែរក្រោម ដែលបណ្តាលឲ្យរងរបួសធ្ងន់ ៤ នាក់ ។
គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋខ្មែរក្រោម និងអាជ្ញាធរយួន រហូតឈានដល់ការវាយប្រហារពីសំណាក់អាជ្ញាធរយួននោះទេ ។ ប៉ុន្តែ បើផ្អែកតាមវីដេអូឃ្លីបនោះ ស្ត្រីខ្មែរក្រោមជាជនរងគ្រោះដោយបញ្ហាដីធ្លីម្នាក់បានស្រែកថា អាជ្ញាធរយួនដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ គ្មានភាពយុត្តិធម៌ និងមិនតម្លាភាព ។ ពលរដ្ឋខ្មែរក្រោមរូបនេះដដែល ចោទអាជ្ញាធរយួនថា បានរើសអើងពូជសាសន៍ខ្មែរក្រោម ដោយបង្ខំឲ្យពួកគាត់ទទួលយកសំណងក្នុងជម្លោះដីធ្លីនេះ ក្នុងម្នាក់ៗ ត្រឹមតែ ២៤ លានដុង ខណៈជនជាតិយួនរងគ្រោះបញ្ហាដីធ្លីដូចគ្នា ទទួលបានសំណង ៤០ លានដុង ។
គួររំឭកថា កាលពីថ្ងៃទី ១៩ កក្កដា ២០១៧ កន្លងទៅនេះ ពលរដ្ឋខ្មែរក្រោមចំនួន ១៣ គ្រួសារ រស់នៅភូមិកិញ្ឆាង-ពោធិ៍ សង្កាត់លេខ ៥ ទីរួមខេត្រឃ្លាំង ក៏បាននាំគ្នាទៅតវ៉ាបញ្ហាដីធ្លីរបស់ខ្លួន ក្នុងពេលដែលអាជ្ញាធរយួនយកគ្រឿងចក្រមកឈូសឆាយដំណាំស្រូវរបស់ពួកគេ ។ ខណៈការស្រែកតវ៉ារបស់ពករដ្ឋខ្មែរក្រោម នៅទីកន្លែងកើតហេតុ កម្លាំងនគរបាលចម្រុះពីថ្នាក់ខេត្តរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និងអាវុធក្នុងដៃផង បានកមកការពារគ្រឿងចក្រឈូសឆាយ និងទប់ស្កាត់ការតវ៉ានេះ ។
Win Free Kroger Gift Card take kroger feedback survey using krupdates.com
កន្លងមកពលរដ្ឋខ្មែរក្រោម ដែលចូលរួមតវ៉ានោះមានដូចជា ខេត្តមាត់ជ្រូក ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និងខេត្តក្រមួនស នៃដែនដីខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម បានរួមគ្នាតវ៉ាពីបញ្ហាដីធ្លីនេះ ។ បន្ទាប់មកនៅដើមឆ្នាំ ២០០៩ ក៏មានការចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារជាហូហែរ ។ រីឯសកម្មភាពនៃការតវ៉ា ក៏បានថមថយរហូតមកដល់ថ្ងៃនេះ ៕