អាជ្ញាធរ​វៀតណាម ដោះលែងយុវជនខ្មែរក្រោមម្នាក់​វិញ​ ក្រោយ​ចាប់ខ្លួន​សាកសួរជាង ១២ ម៉ោង​ ដោយ​គ្មាន​ដីកា

0 156

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម​ ​នៃ​ខេត្ត​ចង្វា​ត្រពាំង​ ​ឬ​វៀតណាម​ ​ដាក់ឈ្មោះ​ថ្មី​ថា​ ​ខេត្ត​ដូន​ណៃ ​ដោះលែង​យុវជន​ម្នាក់​ ​ដែល​សកម្ម​ខាង​តស៊ូ​មតិ​លើ​សិទ្ធិ​ការងារ​ ​ឲ្យ​មាន​សេរីភាព​វិញ​ ​ក្រោយ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ទីស្នាក់ការ​ប៉ូលិស​ ​ដើម្បី​សាកសួរ​ ​ទាំង​គ្មាន​ដីកា​ ​និង​គ្មាន​មូលហេតុ​ច្បាស់លាស់​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​យុវជន​ខ្មែរក្រោម​ ​រូប​នោះ​ ​ពី​បទ​បោះពុម្ព​សៀវភៅ​សេចក្តីប្រកាស​ ​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ​។​ ​ចំណែក​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​នៅ​ក្នុងស្រុក​យល់ថា​ ​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​ការងារ​ ​គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។

លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ
លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ

សាច់ញាតិ​យុវជន​ យឿ​ង​ ខា​យ​ ​ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹង​នៅ​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មេសា​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ខេត្ត​ដូន​ណៃ ​រាយ​កម្លាំង​ចម្រុះ​ ​ប្រមាណ​ជាង​ ​១​៤​០​ ​នាក់​ ​បាន​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​ជួល​របស់​លោក​ ​ដើម្បី​ឆែកឆេរ​ ​ដោយ​​គ្មាន​ដីកា​ពី​តុលាការ​ ​នៅ​វេលា​ម៉ោង​ ​៤​ ​រសៀល​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​បន្ទាប់ពី​បាន​ធ្វើ​ការរុករក​ ​និង​ឆែកឆេរ​ ​អស់​រយៈពេល​ប្រាំមួយ​ម៉ោង​រួចមក​ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ដូន​ណៃ ​បាន​ដកហូត​ ​និងចាប់​យក​ស​ម្ភារៈ​ទ្រព្យសម្បត្តិ​របស់​បងប្រុស​របស់​លោក​មួយ​ចំនួន​ ​មាន​ដូចជា​ ​ទូរស័ព្ទ​ដៃ​ ​កុំព្យូទ័រ​ ​និង​រឹបអូស​យក​សៀវភៅ​សេចក្តីប្រកាស​ ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​»​ ​អស់​ជាង​ ​១​០​០​ ​ក្បាល​ ​។​ ​

ប្អូនប្រុសរបស់លោក យឿង ខាយ គឺលោក យឿង ភុក ​បញ្ជាក់​ថា​ ​នៅ​វេលា​ម៉ោង​ ​១​០​ ​យប់​ថ្ងៃ​ដ​ដៃ​ល​នោះ​ ​កងកម្លាំង​នគរបាល​ចម្រុះ​ ​បាន​នាំ​ខ្លួន​បងប្រុស​លោក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​ត្រាង​ ​បូម​ ពេញ​មួយ​យប់ ទើប​​ដោះលែង​មកវិញ​ ​នៅ​ម៉ោង​ ​១​២​ ​ថ្ងៃត្រង់​ ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​មេសា​ ​។​ ​

ភ្លាម​ៗ​ ​ក្រោយពេល​ដោះលែង​ ​យុវជន​ យឿ​ង​ ខា​យ​ ​ឲ្យដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​លោក​ ​ពី​បទ​បោះពុម្ព​សៀវភៅ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ​និង​មិន​បង់ពន្ធ​ឲ្យ​រដ្ឋ​ ​គឺជា​រឿង​ខុសច្បាប់​ ​។​

​យុវជន​ យឿ​ង​ ខា​យ​ ​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ​ក្នុង​ពេល​សួរ​ចម្លើយ​ ​នៅ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ ​ត្រាង​ ​បូម​ ​មុន​ពេល​ឲ្យ​ត្រឡប់មក​ផ្ទះ​វិញ​ ​។​ ​នៅ​ទីនោះ​ ​លោក​ត្រូវ​បាន​សួរ​ចំ​លើ​យ​ ​ដោយមាន​នគរបាល​ប្រហែល​ ​៣​០​ ​នាក់​នៅ​ព័ទ្ធជុំវិញ​ ​។​ ​លោក​ត្រូវ​បាន​នគរបាល​ទាំងនោះ​ ​បណ្តាក់គ្នា​សួរ​ ​និង​បាន​ស​ម្លុ​ត​គំរាមកំហែង​ ​លោក​ផង​ដែរ​ ​។​ ​នគរបាល​ខ្លះ​គំរាម​ថា​ ​បើ​យុវជន​ យឿ​ង​ ខា​យ​ ​មិនព្រម​ប្រាប់​ថា​ ​អ្នកណា​នៅ​ពីក្រោយ​ទេ​ ​ពួកគេ​នឹង​ទាត់​បំបាក់​ឆ្អឹងជំនីរ​ប​ស់​លោក​ ​ហើយ​ខ្លះទៀត​ ​គំរាម​ថា​ ​វាយ​ខ្នោះ​លោក​ផង​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​លោក​ យឿ​ង​ ខា​យ​ ​មិន​តក់ស្លុត​ ​ចំពោះ​ចំនួន​នគរបាល​ដ៏​ច្រើនលើស​លុប​ ​និង​ញញើត​ ​ចំពោះ​ការ​គំរាមកំហែង​របស់​ពួកគេ​នោះ​ទេ​ ​និង​នៅតែ​បដិសេធ​មិន​ចុះ​ ​ហត្ថលេខា​លើ​លិខិត​សួរ​ចំ​លើ​យ​របស់​ក្រុម​នគរបាល​ ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​យុវជន​ យឿ​ង​ ខា​យ​ ​បញ្ជាក់​ថា​ ​លោក​កំពុង​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ ​បើ​ទោះបីជា​អាជ្ញាធរ​វៀតណាម​ ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក៏ដោយ​ ​។​ ​ការ​ព្រួយបារម្ភ​ ​ចំពោះ​សន្តិសុខ​ផ្ទាល់ខ្លួន​នេះ​ ​កើតឡើង​បន្ទាប់​មាន​នគរបាល​វៀតណាម​ ​នៃ​ខេត្ត​ដូន​ណៃ ​បាន​មក​ជួលផ្ទះ​ស្នាក់​នៅក្បែរ​ផ្ទះ​លោក​ ​ដើម្បី​បន្ត​ឃ្លាំមើល​តាមដាន​ ​ពី​សកម្មភាព​របស់​លោក​ ​។​ ​លោក​ថា​ ​សកម្មភាព​របស់​នគរបាល​វៀតណាម​ ​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​ ​រស់នៅ​ប្រចាំថ្ងៃ​របស់​លោក​ជា​ខ្លាំង​ ​ក្នុងពេលដែល​លោក​មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ផង​នោះ​ ​។​ ​

ទាក់ទង​បញ្ហា​នេះ​ ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​នៅ​លើទឹក​ដី​កំណើត​ ​លើកឡើង​ស្រដៀង​ៗ​ ​គ្នា​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​នៅតែ​បន្ត​រំលោភ​សិទ្ធិ​សេរីភាព​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជុំវិញរឿង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​ ​ដើម្បី​ចែកចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ​។​ ​ជាពិសេស​ ​ការចែក​ចាយ​ព័ត៌មាន​ ​ពី​សកម្មភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​អាចឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ​ដើម្បី​ឈាន​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ខ្លួនឯង​ ​ដោយខ្លួនឯង​ ​ទៅ​ថ្ងៃ​អនាគត​ ​។​

សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម​ ​គឺ​យុវជន​ ​ថា​ច់ ​កឿង​ ​បាន​ចេញ​ប្រតិកម្ម​ថ្កោលទោស​ ​ចំពោះ​ការ​រំលោភបំពាន​សិទ្ធិ​ ​ពី​អាជ្ញាធរ​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ ​។​ ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​ពិនិត្យ​ឡើងវិញ​ ចំពោះការ​រឹតត្បិត​សេរីភាព​គ្រប់យ៉ាង​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​។​ ​

​យុវជន​ ​ថា​ច់ ​កឿង​ ​ដែល​កាលពី​យប់​ថ្ងៃ​ទី​ ​៤​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ ​នៅ​ទីក្រុង​ព្រៃនគរ​ ​បាន​លើកគ្នា​ចូល​អុកឡុក​ដោយ​បំពាន​កន្លែង​ប្រកប​អាជីវកម្ម​លក់​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​ ​របស់​លោក​ក្នុង​បំណង​រុករក​សៀវភៅ​ ​«​ព​ន្លឹ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​សរសេរ​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ ​នៅ​សហរដ្ឋអាមេរិក​ ​ព្រះនាម​ ​ថា​ច់ ​ប្រីជា​គឿ​ន​ ​ដោយ​ ​មិន​មាន​ដីកាបញ្ជា​ពី​តុលា​ការត្រឹមត្រូវ​ដែរ​នោះ​ ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​ត្រូវតែ​គោរពច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ជាពិសេស​ ​ប្រទេស​វៀតណាម​ ​ខ្លួនឯង​ ​ក៏​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​ដែល​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​ចែង​ដោយ​អង្គការសហប្រជាជាតិ​ ​។​

ដូចគ្នា​នេះ​ដែរ​ ​យុវជន​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​ដែល​ជាសកម្ម​ជន​តស៊ូ​មតិ​ ​ដើម្បី​សេរីភាព​ខ្មែរក្រោម​ ​និង​ធ្លាប់​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៧​ ​លាន​ដុ​ង​ ​ឬ​ស្មើ​ប្រមាណ​ ​៣​០​០​ ​ដុល្លារ​អាមេរិក​ ​ដោយ​ចោទប្រកាន់​លោក​ ​ថា​ ​បាន​ង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ ​ទាក់ទង​នឹង​លិខិត​របស់​មេដឹកនាំ​វៀតណាម​ ​លោក​ ហូ ​ជី​មិញ​ ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​មានខ្លឹមសារ​ថា​ ​ដែនដី​កម្ពុជាក្រោម​ ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ជា​កម្មសិទ្ធិ​របស់​ខ្មែរក្រោម​ ​នោះ​ ​ហៅ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ដូន​ណៃ​ថា​ ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ ​និង​គំរាមកំហែង​ស​ម្លុ​ត​បែប​នេះ​ ​ជា​អំពើ​រំលោភច្បាប់​ ​និង​សិទ្ធិ​ខ្មែរក្រោម​ ​។​​

​ នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូ​មែន​រ៉ៃ​ត៍​វ៉​ច្ឆ (​Human Right​s ​Watch​) ​លោក​ ហ្វី​ល​ រ៉ូ​បឺត​សុ​ន​ (​P​h​i​l​ ​Robe​r​t​son​) ​មានប្រសាសន៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​តាម​សារ​អ៊ី​មែ​ល​ (​E​-​mail​) ​ថា​ ​ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដោយ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ ​និង​រឹបអូស​យក​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​នោះ​ ​គឺជា​រឿង​គួរឲ្យ​ស្អប់ខ្ពើម​ ​និង​មិន​អាច​ទទួលយក​បាន​ឡើយ​ ​។​ ​លោក​ថា​ ​ការ​បោះពុម្ព​ចំ​លង​សៀវភៅ​ដ៏​ ​សំខាន់​នៃ​សេចក្តីប្រកាស​របស់​ ​អ​.​ស​.​ប​. ​ស្តី​អំពី​សិទ្ធិមនុស្ស​ទាក់ទង​នឹង​សិទ្ធិ​ជនជាតិ​ដើម​ ​មិន​អាច​ត្រូវ​បាន​ចាត់​ចូលក្នុង​អំពើ​ខុសច្បាប់​នោះ​ឡើយ​ ​ហើយដែល​អាជ្ញាធរ​បាន​អៈ​អាង​ ​ថា​ការ​ផលិត​នេះ​មិនបាន​ឆ្លងកាត់​ការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ ​ក៏​សុទ្ធតែ​ជា​លេស​ក្លែង​បន្លំ​ ​ទាំងស្រុង​ ​ដែលគេ​មិន​អាច​នឹង​ជឿ​បាន​ ​សូម្បីតែ​បន្តិច​ ​។​

​មេ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ ​ស្នើ​ទៅ​រដ្ឋាភិបាល​បក្ស​កុម្មុនិ​ស្ត​វៀតណាម​ ​គប្បី​បញ្ឈប់​ការ​តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក​ យឿ​ង​ ខា​យ​ ​ហើយ និង​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ប្រារព្ធ​ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ​ដោយ​មិន​ប្រឈមមុខនឹង​ការ​តាម​យាយី​ ​ឬ​ការ​ស​ម្លុ​ត​បំភ័យ​ពី​ក្រុម​ប៉ូលីស​ ​។

សូម​បញ្ជាក់​ថា​ ​លោក​ យឿ​ង​ ខា​យ​ ​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​ដាយ​តា​ប៉ាយ​ ​ឃុំ​ឡាក​ហ្វា​ (​L​ạc ​H​ò​a​) ​ស្រុក​ជ្រោយ​ ​ញ​ ​ខេត្ត​ឃ្លាំង​ ​។​ ​ប​ច្ចុប្ប​ន​ ​លោក​ធ្វើការ​ជា​កម្មករ​ ​នៅ​រោងចក្រ​ S​AN​ ​L​I​M​ ​FURNITURE​ ​នា​តំបន់​សួន​ឧស្សាហកម្ម​ខេត្ត​ដូន​ណៃ ​។​

​កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​១​ ​យុវជន​ យឿ​ង​ ខា​យ​ ​ធ្លាប់​បាន​ដាក់​លិខិត​ជា​លើក​ទីពីរ​ ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ​ដើម្បី​ស្នើសុំ​ឲ្យ​ពលករ​ខ្មែរក្រោម​ ​ធ្វើការ​នៅ​តាម​ទីក្រុង​ ​បាន​ឈប់​សម្រាក​ទៅលេង​ស្រុកកំណើត​ ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ ​និង​ពិធីបុណ្យ​ប្រពៃណី​ខ្មែរក្រោម​ ​ផ្សេងទៀត​ ​។​ ​តែ​មិន​មាន​ ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម​ ​នោះ​ឡើយ​ ​៕​ ​

Leave A Reply

Your email address will not be published.