ឥទ្ធិពល​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ចំពោះ​រដ្ឋាភិបាល​វៀតណាម​

0 177
ឥទ្ធិពល​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ចំពោះ​រដ្ឋាភិបាល​វៀតណាម​
ឥទ្ធិពល​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ចំពោះ​រដ្ឋាភិបាល​វៀតណាម​

ឥទ្ធិពល​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ចំពោះ​រដ្ឋាភិបាល​វៀតណាម​

​ក្រោយពី​បានចេញ​ផ្សាយ​ជាង ១២ ឆ្នាំ កន្លងមក វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​ក្លាយជា​បណ្ដាញ​ព័ត៌មាន​មួយ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​សម្រាប់​ចូល​មើល​ព័ត៌មាន​ផ្សេងៗ ជាពិសេស​ព័ត៌មាន​ខ្មែរក្រោម ។ ក្រៅពីនេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក៏​ជា​សំឡេង​មួយ​សម្រាប់​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​វៀតណាម កែប្រែ​ឥរិយាបទ​ន​យោ បាយ​លើ​ពលរដ្ឋ​ខ្មែរក្រោម ផងដែរ ។​​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍ថា ការផ្សាយ​របស់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម អាច​ក្នុងទិសដៅ ៣ យ៉ាង​ធំៗ គឺ ទី ១ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក​បាន​ជ្រាប​ព័ត៌មាន ទី ២ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​បានដឹង​ពី​ស្ថានភាព​ខ្មែរក្រោម​នៅក្នុង​ស្រុក និង​ទី ៣ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែលមាន​កំណើត​នៅ​ប្រទេស​កម្ពុជា ដឹង​អំពី​ខ្មែរក្រោម​កាន់តែច្បាស់ ។​

លោក ថាច់ ង៉ុ​ក ថាច់ បាន​មានប្រសាសន៍​បន្តទៀតថា វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​មាន​តួនាទី អប់រំ​ឲ្យ​ប្រជាពលរដ្ឋ ខ្មែរ​ទូទៅ​បានដឹងថា ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម មានការ​រក្សា​ប្រពៃណី  វប្បធម៌ ទំនៀមទម្លាប និង​ព្រះពុទ្ធ សាសនា ជាដើម ឲ្យ​គង់វង្ស​រហូតមកដល់​សព្វថ្ងៃ ។​

លទ្ធផល​សំខាន់​ជាងនេះទៅទៀត​នោះ លោក ថាច់ ង៉ុ​ក ថាច់ បាន​មានប្រសាសន៍ថា វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅក្រៅ​ប្រទេស មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ថែមទៀត ចំពោះ​បញ្ហា​សុខទុក្ខ​របស់ ពលរដ្ឋ​ខ្មែរក្រោម​អ្នក​នៅក្នុង​ស្រុក និង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​យក​សំឡេង និង​ប្រភពព័ត៌មាន​ដែល ទាក់ទិន​នឹង​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ទៅប្ដឹង​អង្គការ​សហ​ប្រ ជា​ជាតិ និង​អង្គការសិទ្ធិមនុស្ស​នានា ផងដែរ ។ ហេតុនេះហើយ លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានក្លាយ​ទៅជា​សំឡេង​មួយ​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ប្ដូរ​ឥរិយាបថ  នយោបាយ​របស់ខ្លួន​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

ក្រៅពី​ផ្សាយ​ព័ត៌មាន វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តែង​តែង​ផ្សាយ​នូវ​ដំណឹង​កម្មវិធី​បុណ្យ​ផ្សេងៗ​ដែល​ពលរដ្ឋ​ខ្មែរក្រោម នៅ​គ្រប់ទិសទី​ធ្វើ​ផងដែរ ។ ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​នាំគ្នា​ជួយឧបត្ថម្ភ ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដើម្បី​ការផ្សាយ​មួយ​នេះ​កាន់តែ​ប្រសើ​ឡើង ។​

​ប្រទេស​កាណាដា លោក តោ គិ​ម ថុង អតីត​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន ធ្វើការ​ចាប់អារម្មណ៍​ចំពោះ​ការ តាមរយៈ​សារ​អ៊ី​ម៉ែ​ល​ថា “​អាយុ ១២ ឆ្នាំ​សម្រាប់​ស្ថានីយ៍​វិទ្យុ​មួយ គឺមាន​ចំណាស់​ចាស់ទុំ​ណាស់ ជាពិសេស សម្រាប់​វិទ្យុ​របស់​កូនអ្នកក្រ​ដូច “​សំឡេង​កម្ពុជា​ក្រោម​” ។​

​លោក​បាន​បន្ត​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិទ្យុ​នេះ អាចមាន​អាយុ​រហូតដល់ ១២ ឆ្នាំ នោះ និង​រីកចម្រើន​ជា​លំ ដាប់​នោះ អាស្រ័យ​លើ​មូលហេតុ ៣ យ៉ាង​ជា​ចម្បង គឺ​៖ “ ទី ១  មាន​គោលជំហរ​នឹង​នួន មិន​ងាករេ  គឺ បន្ត​បេសកកម្ម​ផ្តល់​សំឡេង​ជូន​ខ្មែរក្រោម​ដែល​ត្រូវ​យួន​បិទមាត់ ទី ២ ចិត្ត​ប្តេជ្ញា​បម្រើ​ជាតិ​របស់​មេក្រុម​ការងា​រ​ពី ជំនាន់​មួយ​ទៅមួយ បូកផ្សំ​ជាមួយនឹង​បន្ទុក​ទទួលខុសត្រូវ​រួម​ពី​សំណាក់​បុគ្គលិក​នៃ​ក្រុមការងារ​ទាំងមូល និង ទី ៣ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ពោលគឺ ពេលណា​មាន​អ្នក​សម្រាក់​ពី​តំណែង តែងមាន​អ្នក​បន្លាស់​ត្រៀមចាំ​ជាស្រេច ។

​លោក​បន្តទៀតថា “​គំរូ​ដ៏​ល្អ​នេះ គួរ​ចាត់ទុកជា​បទពិសោធន៍​សម្រាប់ គ្រប់​ស្ថាប័ន​ក្នុង​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ពី​កំពូល​ចុះក្រោម​” ៕

Leave A Reply

Your email address will not be published.