សេចក្តីថ្លែងអំណរគុណ

163
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។

នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ខែត្រ​អន​ធើ​រី​អូ (Ontario) នៃ​ប្រទេស​កាណាដា ដែល​បាន​បរិច្ចាគ​ថវិកា ចំនួន ៣,៦០០​ដុល្លារ (​បី​ពាន់​ប្រាំមួយរយ​ដុល្លារ​) ដើម្បី​ឧបត្ថម្ភ ដល់​ការផ្សាយ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ចំនួន ១,២០០​ដុល្លារ​, សម្ព័ន្ធ​សមណ និស្សិត​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ចំនួន ១,២០០ ដុល្លារ និង​និស្សិត ខ្មែរក្រោម នៅ​ទឹកដី​កម្ពុជា​ក្រោម ចំនួន ១២០០​ដុល្លារ ។​

​ការបរិច្ចាគ​ថវិកា របស់ លោក លោកស្រី ដែលជា​សមាជិក សមាជិកា នៃ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ខែត្រ​អន​ធើ​រី​អូ (Ontario) គឺជា​សក្ខីភាព​មួយ ក្នុងការ​គាំទ្រ និង​លើក ទឹកចិត្ត ចំពោះ ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម ដែល​កំពុង​បន្ត​ការសិក្សា នៅក្នុង​ប្រទេស កម្ពុជា និង​លើ​ដែនដី​កម្ពុជា​ក្រោម ព្រមទាំង​គាំទ្រ​នូវ​ការផ្សាយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម VOKK ដែលជា​សំឡេង​ខ្មែរក្រោម​តែមួយគត់ ក្នុង​បេសកកម្ម​ទាមទារ​សិទ្ធិ​សម្រេច​វាស នា​ខ្លួន​ដោយ​ខ្លួនឯង ពី​របប​គ្រប់គ្រង​ក្រុង​ហាណូយ​សព្វថ្ងៃ ។​

​សូម​ពុទ្ធពរ​ទាំងឡាយ ៤ ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ចូល​កើតមាន​ដល់ លោក លោកស្រី សមាជិក សមាជិកា នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ខេត្ត​អន​ធើ​រី​អូ គ្រប់ ពេលវេលា កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សហរដ្ឋអាមេរិក​, ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ។​

ភិក្ខុ សឺង យ៉ឹង រតនា

ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម

Comments are closed.