ខ្មែរក្រោម​៖ “​យើង​មិនអាច​ផ្លាស់ប្ដូរ​អតីតកាល តែ​យើង​អាច​ផ្លាស់ប្តូរ​អនាគត​”

0 156

ប្រែ​សម្រួល ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ម៉ុង​តា​ញ៉ា​រត៍ (Montag nard)     បាន​លើកយក​គោលការណ៍         សំខាន់ៗ​ជម្រាប ដល់​អ្នក​គូស​គ្រោងការណ៍​នយោបាយ​អ៊ឺ​រុ​ប​ថា សិទ្ធិ​របស់​ពួកគេ​មិនត្រូវ​បាន​គោរព ទោះបី​វៀតណាម​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ ។ ខាងក្រោម ជា​សេចក្ដីថ្លែងការណ៍ របស់​សហព័ន្ធ​ខ្មែរ  កម្ពុជា​ក្រោម និង​មូលនិធិ​ម៉ុង​តា​ញ៉ា​រត៍ ក្នុង ឱកាស​ពួកគេ​បាន​ទៅធ្វើ​ទស្សនកិច្ច នៅ      ទីក្រុង​ប្រូ​សែ​ល (Brussels) ប្រទេស​បែ​ល​ស៊ិ​ក ។​

ស្ត្រីខ្មែរក្រោមចូលរួមធ្វើបាតុកម្មនៅ Civic Center, San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៧ ដើម្បីទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។
ស្ត្រីខ្មែរក្រោមចូលរួមធ្វើបាតុកម្មនៅ Civic Center, San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៧ ដើម្បីទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃនៅកម្ពុជាក្រោម ។

​ចាប់ពី​ថ្ងៃទី ១៨ ដល់ទី ២១ ខែមិថុនា ឆ្នាំ ២០១២ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​មូលនិធិ ម៉ុង​តា​ញ៉ា​រត៍ បាន​ជួបជុំគ្នា​នៅ​ទីក្រុង​ព្រូ​សែ​ល (Brussels) ដើម្បី​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធ សភា​អ៊ឺ​រុ​ប​, ទីប្រឹក្សានយោបាយ​, តំណាង រដ្ឋាភិបាល​បែ​ល​ស៊ិ​ក (Belgique) និង​មូលនិធិ​ដែល​បាន​ចាត់តាំងឡើង ដោយ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO) ។ គណៈប្រតិភូ​តំណាង​ខ្មែរក្រោម [ នៅ​កម្ពុជា​ក្រោម ] និង​ម៉ុង​តា​ញ៉ា​រត៍ [​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​] នៃ​ប្រទេស​វៀតណាម​បាន​សម្ដែង នូវ​ក្ដីបារម្ភ​របស់​ពួកគេ​ទៅលើ​ការ នៅតែ​បន្ត​រំលោភសិទ្ធិ​មនុស្ស នៃ​រដ្ឋាភិបាល​វៀតណាម ដូច​ជាការ​រឹតបន្តឹង​លើ​សេរីភាព​សាសនា​, ការអប់រំ​, សេរីភាព​នៃ​ការបញ្ចេញមតិ​, ការបង្កើត​សមាគម និង សិទ្ធិ​ក្នុងការ​ចលនា​ជាដើម ។ គណៈ ប្រតិភូ​ក៏បាន​ចាប់អារម្មណ៍​ដល់​សំឡេង អនុសាសន៍​ទាំង ១៨១ ចំណុច​របស់​ប្រទេស​អ៊ឺ​រុ​ប​ក្នុងការ​ជម្រុញ ធ្វើ​ឲ្យ​ប្រ សើរ​ឡើង ផ្នែក​សិទ្ធិមនុស្ស​នៅ​វៀត   ណា​ម ។ ប៉ុន្តែ​អនុសាសន៍​ទាំងនេះ​មាន​ច្រើនណាស់​ដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម​មិនបាន​ពិនិត្យមើល​និង​អនុវត្តតាម ។​

​នៅក្នុង​កិច្ចប្រជុំ ដ៏​មាន​សារៈ​សំ ខាន់​នេះ​ត្រូវបាន​ឯកភាព​ថា ស្ថានភាព [​សិទ្ធិមនុស្ស ] នៅ​វៀតណាម​ជា​បញ្ហា​មួយ​គួរ​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ថា នឹងមាន​កិច្ចពិភាក្សា​មួយ​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម ថា​តើ​វៀតណាម​បាន​អនុវត្ត​អ្វីខ្លះ​ដើម្បី​សិទ្ធិមនុស្ស ។ ស្ថានភាព​របស់​ជនភៀសខ្លួន​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​លើក​ឡើងមក​ពិភាក្សា និង​វា​ជា​បញ្ហា​មួយ​ដែល​ប្រទេស​អ៊ឺ​រុ​ប ត្រូវធ្វើ​ការពិចារណា​ថែមទៀត ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន   អំពាវនាវ​ឲ្យ​វៀតណាម​ទទួលស្គាល់​ជនជាតិ​ទាំង ៥៤ ក្រុម​ដែលជា​អ្នកបង្កើត ប្រទេស និង​ផ្តល់​សិទ្ធិ​ជា​មូល​រដ្ឋា​ន​ដល់​ពួកគេ​ដើម្បី​ឲ្យ​មាន​ភាពស្មើគ្នា ។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ បាន​សន្យា​តាម​ការអំពាវនាវ របស់​ខ្មែរក្រោម សុំ​ឲ្យ​ទទួលស្គាល់​រាល់​ស្ថាន​ប័ន របស់​ពួកគេ​តាមច្បាប់​ជាតិ​និង​អន្តរជាតិ ។​

​ដំណើរ​ទស្សនកិច្ច​ថ្មី​បំផុត នៅ​ទីក្រុង​ព្រូ​សែ​ល​នេះ ជាការ​កត់សម្គាល់​មួយ​ក្នុង​កិច្ច​ផ្សារភ្ជាប់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​ឲ្យ​មានការ​យកចិត្តទុកដាក់ ពី​ក្រុម​អ្នក​គូស​គ្រោងការណ៍​នយោបាយ  ហើយក៏​ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​មានការ​រីកចម្រើន ជាង​នេះ ទៀត​នៅ​ចុង ឆ្នាំ ២០១២ ខាងមុខនេះ ៕

Leave A Reply

Your email address will not be published.