វៀតណាមត្រូវធ្វើអ្វី ពេលចូលជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្ស ?

0 181

ដោយ សឺង វិចិត្រ l VOKK

មានប្រតិកម្ម​ខុសគ្នា​យ៉ាងច្រើន​ជុំវិញ​ការ​វៀតណាម​ត្រូវបាន​គេ​បោះឆ្នោត​ ឲ្យ​ចូល​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ សហប្រជាជាតិ​លើកដំបូង ។​

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម បាន​និយាយ​ដោយ​មោទនភាព​ថា វៀតណាម “​បានធ្វើ​សមា ហរ​ណ កម្ម អន្តរ ជាតិ ដ៏​ជ្រាលជ្រៅ និង គ្រប់​វិស័យ​” ។​

​លោក ត្រឹង វ៉ាំ​ង ហាំង (Trần Văn Hằng) មានប្រសាសន៍ថា ៖ “​ពេលដែល​ពិភពលោក​យល់​កាន់តែច្បាស់ ពេលនេះ គេ​នឹង​មានការ យល់ដឹង និង មាន​ទស្សនវិស័យ​អំពី​សិទ្ធិមនុស្ស​នៅ​វៀតណាម​” ។​

“​មុន​នោះ យើង​មិនមែនជា​សមាជិក ពួកគេ​បាន​និយាយ ឬ មួយ​ក៏​បញ្ចេញ​សេចក្ដីសម្រេចចិត្ត​ណាមួយ យើង​មិន អាច​ចូលរួម​បានទេ ។ ឥឡូវនេះ យើង​មាន​សិទ្ធិ​បញ្ចេញមតិ បំភ្លឺ​ដោយ​សកម្មភាព ដោយ​ការពិត​ឲ្យ​ពួកគេ​យល់ដឹង និង ឃើញច្បាស់​អំពី​សិទ្ធិមនុស្ស​នៅ វៀតណាម​” ។​

​លោក ហាំង ក៏​ប្រកាសថា នេះ​ជា “​ការវាយប្រហារ​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​បុគ្គល និង អង្គការ​ទាំងឡាយ​ដែល​ធ្លាប់ បាន​ប្រមាថ មួលបង្កាច់ យើង ដោយ​ចេតនា​” ។​

​ក្នុងពេលនោះ អ្នកឃ្លាំមើល​មួយរូប​ក្នុងស្រុក បាន​និយាយថា វៀតណាម​មាន​ភារកិច្ច​ចាំបាច់ យ៉ាងច្រើន​ត្រូវ​សម្រេច ដើម្បី ឆ្លើយតប​ក្ដី ស​ង្ឃិ​ម​ពី​ថ្នាក់ជាតិ និង​អន្តរជាតិ ។​

​ពេលដែល​បាន​ក្លាយជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ វៀតណាម​មិនអាច​បង្កើត​ចេញ​ច្បាប់​ថ្មី​របស់ខ្លួន​ដែល​ខុស នឹង​គោល ការណ៍ រួម​របស់ សហប្រជាជាតិ​បានឡើយ ។ តាម​អ្នកឃ្លាំមើល​នេះ​ដដែល អាសនៈ​ថ្មី​នេះ ជា​រឿង​គួរ​ឲ្យ​រីក រាយ​មួយ ប៉ុន្តែ វៀតណាម​ត្រូវមាន​ជំហាន នីមួយៗ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​បាន​ប្រសើរ​ជាង ។​

“​មុនដំបូង​បំផុត រដ្ឋធម្មនុញ្ញ​វៀតណាម​ត្រូវធ្វើ​ឲ្យ​ច្បាស់​ឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស ក៏ដូចជា សិទ្ធិមនុស្ស​ដែល​ត្រូវបាន ចែង​ក្នុង រដ្ឋធម្មនុញ្ញ ជាស្រេច​ហើយ​” ។​

“​បន្ទាប់មក វៀតណាម​ត្រូវបំពេញ​ប្រព័ន្ធ​ច្បាប់​របស់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​កាន់តែច្បាស់​នូវ​សិទ្ធិ​របស់​ពលរដ្ឋ សិទ្ធិមនុស្ស ដែល បាន ចែង​ក្នុង​រដ្ឋ ធម្មនុញ្ញ និង​បាន​អនុវត្ត​យ៉ាងដូចម្ដេច​? ។ និង​ទី​បី គឺ យន្តការ​អនុវត្ត​ពី​ច្បាប់​ដល់​ការពិត យ៉ាងដូចម្ដេច នេះ​ក៏ ជាការ​ងារ​មួយ ដែល វៀតណាម​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​” ។​

​តាម​លោកស្រី​ជា​អ្នកឃ្លាំមើល​នេះ សិទ្ធិ​ពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់មាន​គ្រឹះស្ថាន លក្ខណៈ​ជា​ផ្លូវច្បាប់ ដើម្បី​អនុវត្ត ល្អ នោះ ឡើយ ដូចជា សិទ្ធិ​សេរី​ក្នុង​ការចេញ​មតិ សិទ្ធិសេរីភាព​ផ្នែក​ព័ត៌មាន សិទ្ធិ​បង្កើត​សមាគម ឬ សិទ្ធិ​ធ្វើបាតុកម្ម ជាដើម ត្រូវតែ គោរព​តាមច្បាប់​ឲ្យ កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​នេះ​នេះ ។​

​អន្តរជាតិ​ឃ្លាំមើល​៖

​អ្នកសរសេរ​ប្លុក​មួយរូប ជា​សកម្មជន​ចលនា​ទាមទារ​ឲ្យ​មាន​សិទ្ធិមនុស្ស លោក ង្វៀន ឡឹង ថាំង (Nguyễn Lân Thắng) មាន​ប្រ សាសន៍​ថា ជាមួយនឹង​ង​អាសនៈ​ថ្មី​នេះ វៀតណាម​ត្រូវ​បើកទ្វារ​ឲ្យ​អ្នកឃ្លាំមើល អន្តរជាតិ​អំពី សិទ្ធិមនុស្ស ។​

​លោក​មាន​និយាយថា​៖ “​ទីមួយ វៀតណាម​ត្រូវ​ទទួល​ក្រុម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​មក​ឃ្លាំមើល អំពី​បញ្ហា​សិទ្ធិ មនុស្ស​រាល់ ពេល វេលា ។ ទី​ពីរ វៀតណាម​ត្រូវ​យល់ព្រម​ឲ្យ​អង្គការ​ទាំងឡាយ ដែលមាន​ស កម្ម ភាព​ទាក់ទិន​នឹង​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិមនុស្ស បាន បើក​ការិយាល័យ​នៅ​វៀតណាម ។ និង​ទី​បី វៀតណាម​ត្រូវតែ​បញ្ឈប់​នូវ​រាល់​អំពើ​ធ្វើទុក្ខបុកម្នេញ តាមដាន ឬមួយ​ចាប់​ដាក់គុក សកម្មជន ដែល មាន សកម្មភាព​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរី​ក្នុង​ការចេញ​មតិ​” ។​

​ការទទួល​ដែល​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ឋានៈ​ថ្មី​របស់​វៀតណាម​ជា​ឱកាស​មួយ «​សែន​រីករាយ​» សម្រាប់​ចលនា ប្រ ជា ធិបតេយ្យ ក្នុង ប្រទេស ។ លោក ឡិន ថាំង បាន​បញ្ជាក់ថា រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​លុបចោល​នូវ​មាត្រា ២៥៨ ទើប សម នឹង​ទទួល​នូវ អាសន​នេះ ។​

​មាត្រា​ទី ២៥៨ នៃ​ក្រមព្រហ្មទណ្ឌ​ស្ដីអំពី ការដាក់ទណ្ឌកម្ម​លើ​បទល្មើស​អ្វីមួយ​ដែល​អាជ្ញាធរ​ហៅថា «​ការយក លេស លើ​សេរី ភាព​ប្រជា ធិបតេយ្យ ដើម្បី​រំលោភ​មកលើ​ផលប្រយោជន៍​របស់​រដ្ឋ សិទ្ធិ និង​ផលប្រយោជន៍​ស្រប ច្បាប់​របស់​អង្គការ និង​ប្រ ជា​ពលរដ្ឋ​» ។​

​លោក ថាំង និយាយថា អាសនៈ​នេះ​ជា​ឱកាស​មួយ​សម្រាប់​សកម្មជន​នៅក្នុង​ប្រទេស «​មាន​សមត្ថភាព​បន្ថែមទៀត ដើម្បី ចេញ នូវ​យុទ្ធ សាស្ត្រ​ថ្មី​ក្នុង ការតស៊ូ​មតិ​» ក្នុងការ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​លុបចោល​នូវ​មាត្រា​នេះ ។ ក្រៅពីនេះ ក្រុម​សកម្មជន ក៏​អាចមាន​សកម្មភាព ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ប្រវត្តិ​សិទ្ធិមនុស្ស​នៅ​វៀតណាម​កាន់តែ​ប្រសើរ​ជាង ។​

​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ BBC លោក វ័រ វ៉ាំ​ង អាយ (Võ Văn Ái) ពី​គណៈកម្មាធិការ​ការពារ សិទ្ធិ​ជា​មនុស្ស​វៀតណាម មា​នទី​ស្នាក់ ការ​នៅ ប៉ារីស បាន​និយាយថា អាសនៈ​នេះ​ជា​ជ័យជំនះ​មួយ​របស់ បក្សកុម្មុយនិស្ត​វៀតណាម តែ​វា​មិនមែន ជា​ជ័យជំនះ សម្រាប់​ប្រជាជន វៀតណាម​ឡើយ ។​

​តាម​លោក មេដឹកនាំ​ប្រទេស​វៀតណាម ត្រូវ​លុបចោល​នូវ​អ្វីដែល​លោក​ហៅថា ការ «​ច្របាច់ក​» សិទ្ធិ​សេរី​ក្នុងការ ចេញ មតិ​នៅ វៀតណាម ក៏ដូចជា​សិទ្ធិ​សេរី​សាសនា សេរី​ជំនឿ និង​ជាពិសេស​គឺ សេរី​សារព័ត៌មាន ។​

​កាលពី​ថ្ងៃ​អង្គារ ១២ វិច្ឆិកា នេះ វៀតណាម​បានទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើកដំបូង ដោយ បាន សំឡេង គាំទ្រ ១៨៤ ទល់នឹង ១៩២ រួមជាមួយ​ប្រទេស​ទាំង ១៤ ទៀត ជា​សមាជិក​ថ្មី​ដែល​បានទទួល​សំឡេង ច្រើនជាងគេ ក្នុងនោះ មាន គុយបា និង ចិន ផងដែរ ។​

​ជីន កាំ​ង (Qing Jiang) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​មាន​ថ្លែងថា ៖ «​ការដែល​ចិន​បានជ្រើសរើស​ជា សមាជិក​របស់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ដោយ​ការគាំទ្រ​ពី​ភាគច្រើន​បានបញ្ជាក់​ឲ្យ​ឃើញថា ពិភពលោក​បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​ការងារ សិទ្ធិមនុស្ស​របស់​ចិន​មានការ​រីកចម្រើន ក៏ដូចជា​ចិន​បាន​ចូលរួម ចំណែក និង​សហការ​ធ្វើ ការ​ផ្នែក សិទ្ធិមនុស្ស​ជាមួយនឹង​សហគមន៍ អន្តរជាតិ​” ។​

​ចូល​សំណាញ់​ច្បាប់​៖

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ របស់​ខ្មែរក្រោម មួយ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា វៀតណាម​នឹង​សប្បាយចិត្ត ព្រោះ​បាន​ចូលក្នុង​គណៈកម្មការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ។ តែ​ផ្ទុយទៅវិញ ការដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទទួលយក​វៀ​ត​ណា​ម ចូលក្នុង គណៈកម្មការ​មួយ​នេះ ព្រោះ​គេ​គិតថា ដើម្បី​ដាក់​វៀតណាម ឲ្យ​ចូលទៅក្នុង​សំណាញ់​ច្បាប់ ខណៈដែល​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ជា​យូរ​មកហើយ តែង​តែង ឋិត​នៅក្រៅ​សំណាញ់​ច្បាប់ និង មានការ​រំលោភសិទ្ធិ​ម​និ​ស្ស​យ៉ាងធ្ងន់ធ្ងរ ។​

​លោក ថាច់ ង៉ុ​ក ថាច់ មាន​ប្រ សាសន៍​ថា​៖ “ ខាង​យួន​គេ​នឹង​សប្បាយចិត្ត ព្រោះ​គេ​គិតថា គេ​បាន​ចូល​គណៈកម្មការ​កំពូល នៃ​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស ។​តែ​ផ្ទុយទៅវិញ ផ្នែក​ខាង​ពួក​បស្ចិមប្រទេស គេ​គិតថា ប្រទេស​ដែល​នៅក្រៅ​ច្បាប់​ដូច្នេះ គេ​ត្រូវធ្វើ​ម៉េច​ឲ្យ ចូលក្នុង​ច្បាប់ ដើម្បី​ស្រណុក​ក្នុង​ការងារ​ធ្វើ​” ។ លោក ថាច់ ង៉ុ​ក ថាច់ បាន​បន្តទៀតថា វា​មិនមាន​ការរាំងស្ទះ​ដល់​ដំណើរការ​ស្វែងរក​សិទ្ធិសេរីភាព​នៅក្នុង​អង្គការសហប្រជាជាតិ ជូន​ពលរដ្ឋ​ខ្មែរក្រោម​ទេ តែ​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដល់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែល​រដ្ឋាភិបាល​វៀតណាម​មិនអាច​បន្ត​គេចវេះ​បាន​ទៀតឡើយ ។​

​លោក ថាច់ ង៉ុ​ក ថាច់ ៖ “​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថា​ត្រូវ​គិត​ដូច​ម្ដ៉េ​ច ។ នេះ​ជា​ឱកាស​មួយ​យ៉ាង​ល្អ ដែល​យើង​និយាយប្រាប់ ដល់​រដ្ឋា​ភិ បាល​នានា ព្រមទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែលមាន​យួន​នៅក្នុង​ទីនោះ​ផង នូវ​ទង្វើ​ទាំងឡាយ ណា​ដែល រដ្ឋាភិបាល យួន​បានធ្វើ​ខុស ហើយ​មក​តាំងខ្លួន​ថា គេ​ធ្វើ​ល្អ ” ។​

​វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​កុ​ម្មុយ​និ​ស្ត ជា​ញឹកញាប់​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង សហគមន៍​អន្តរជាតិ ជាពិសេស អង្គការសិទ្ធិមនុស្ស តែងតែ​ថ្កោលទោស​ថា មានការ​រំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី កម្ពុជា​ក្រោម និង​ក្រុម​ជនជាតិ​យួន​តស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​វៀតណាម ។​

​នៅក្នុង​ខែតុលា ឆ្នាំ ២០១៣ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដី​ថ្លែង ការណ៍ ជា​ភាសា​អង់ គ្លេ​ស​មួយ ហើយ​បានចេញ​ផ្សាយ​តាម​គេហទំព័រ​ជា​ផ្លូវការ របស់ខ្លួន បញ្ជាក់ថា កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក ឲ្យ​មានការ​ខូចខាត​សណ្ដាប់ ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

​សេចក្ដីថ្លែងការណ៍​នេះ បាន​បន្តទៀតថា កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះ​តេជ ព្រះ​គុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

​សេចក្ដីថ្លែងការណ៍​រប​ស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ចំនួន ៨ ចំណុច ក្នុងនោះ មានការ​ទាមទារ​ឲ្យ វៀតណាម​ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៦ នាក់ ដោយ​ឥត​លក្ខខណ្ឌ និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពល រដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.