គណៈកម្មការ​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​

0 1,073

ដោយ ថាច់ ប្រីជា គឿន|VOKK

គណៈកម្មការ​ស្ត្រី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្វ​ទិវា​នារី​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី ៣ ខែមីនា ខាងមុខនេះ នៅ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​អបអរសាទរ​ខួប ១០៧ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​របស់​នារី ។​

ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។
ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។

​យោងតាម​សេចក្ដីជូនដំណឹង​របស់ អ្នកស្រី សឺ​ង ធី និ​ត ជា​ប្រធាន​ស្ត្រី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ពិធី​នេះ នឹងធ្វើ​នៅ​ភោជនីយដ្ឋាន​មួយ នាទី​ក្រុង Philadelphia រដ្ឋ Pennsylvania ចាប់ពី​ម៉ោង ៧ ព្រលប់ ដល់ ១២ អធ្រាត្រ ដោយមាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ថ្លែង​សារ​ដល់​អ្នកគាំទ្រ​ឲ្យ​បានដឹង​ពី​ផែនការ និង​សកម្មភាព​ថ្មីៗ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផងដែរ ។​

​នៅ​ដែនដី​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរក្រោម មិនមាន​សិទ្ធិ​ធ្វើ​ទិវា​នារី​អន្តរជាតិ ដើម្បី​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ដែល​ស្ត្រី​ខ្មែរក្រោម កំពុងតែ​ប្រឈម​ឡើយ ។

​ព័ត៌មាន​បន្ថែម សូម​លោកអ្នក​ទាក់ទង​គណៈកម្មកា​រ​ចាត់តាំង​កម្មវិធី តាមរយៈ​ទូរស័ព្ទ​៖
​ទី ១ អ្នកស្រី សឺ​ង ធី និ​ត (267) 240-5603
​ទី ២ លោក ថាច់ ផៃ (267) 808- 0279

Leave A Reply

Your email address will not be published.