បណ្ឌិត ឡៅ ម៉ុងហៃ បារម្ភពីការបាត់ភាសាខ្មែរ នៅដែនដីកម្ពុជាក្រោម
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រឹសសករាជ ២០១៦ លោកបណ្ឌិត ឡៅ ម៉ុង ហៃ បាន ដឹកនាំក្រុម ការរបស់គាត់មួយក្រុមទៅទស្សនកិច្ចសិក្សានៅដែនដីកម្ពុជាក្រោម ដើម្បីស្វែងយល់អំពីស្ថានភាពការរស់នៅ និង ការរក្សាវប្បធម៌ប្រពៃណីខ្មែរ របស់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ។ ពេលបានត្រឡប់មកប្រទេសកម្ពុជាវិញ លោក សឺន ចែង ចើន សហការី នៃវិទ្យុ សំឡេងកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានសម្ភាស លោក បណ្ឌិត ឡៅ ម៉ុង ហៃ អំពីការយល់ឃើញរបស់លោកពេលទៅដល់ដែនដីកម្ពុជាក្រោម ។
លោក បណ្ឌិត ឡៅ ម៉ុង ហៃ បានសម្ដែងក្ដីរីករាយចំពោះដំណើររបស់លោកទៅដល់ទឹកដីកម្ពុជាក្រោមដោយ មានការស្វាគមន៍ ពី ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម និងបានរៀបរាប់អំពីដំណើររបស់លោកទៅ កម្សាន្តនៅ តាមវត្តអារាមនានា នៅក្នុងខេត្តព្រះ ត្រពាំង ក្នុងនោះ មានវត្តសម្បួររង្សី ឋិតនៅក្នុងស្រុកកំពង់ស្ពាន ដែលបានកកើតក្នុង គ្រឹសសករាជ ៣៧៣ ជាដើម ។
ក្រៅពីការចាប់អារម្មណ៍ដល់ការរក្សាប្រពៃណី វប្បធម៌ និង សាសនា របស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តាមរយៈការ បើក សាលា រៀនអក្សរសាស្ត្រខ្មែរនៅតាមវត្តអារាម លោកក៏បានសម្ដែងក្ដីបារម្ភ ដល់ការបាត់បង់ភាសាខ្មែរ នៅដែនដី កម្ពុជា ក្រោម នាពេលអានាគត ផងដែរ ប្រសិនបើមិនមានការយកចិត្តទុកដាក់ពីពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកខ្លួនឯង ។
សូមទស្សនាកិច្ចពិភាក្សានេះពិស្ដារ៖
Comments are closed.