វត្ត​សម្បួរ​រង្សី (​សម្បួរ​) នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​អាយុកាល ១៦៤០ ឆ្នាំ

0 290

ដោយ ស៊ឺន ចែង ចើ​ន​ – សារព័ត៌មាន ព្រៃនគរ

​វត្ត​សម្បួរ​រង្សី (​សម្បួរ​) ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​មួយ ឋិត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បានកកើតឡើង ក្នុង ព​. ស​. ៩១៧ គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៣ នេះ វត្តមាន​អាយុកាល ១៦៤០ ឆ្នាំ​ហើយ ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ។  

ព្រះវិហារចាស់ដែលបានរុះរើចេញកាលពីឆ្នាំ ១៩៩៧ ហើយមានការជំទាស់យ៉ាងខ្លាំងពី លោកគ្រូ គាំ អតីតចៅអធិការវត្ត ។
ព្រះវិហារចាស់ដែលបានរុះរើចេញកាលពីឆ្នាំ ១៩៩៧ ហើយមានការជំទាស់យ៉ាងខ្លាំងពី លោកគ្រូ គាំ អតីតចៅអធិការវត្ត ។

ចម្ងាយ​ពី​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ប្រ មាណ ៤០ គីឡូម៉ែត្រ កំពង់​ស្ពាន គឺជា​ស្រុក​មួយ​ដែលមាន​ប្រជារាស្ត្រ ខ្មែរក្រោម​រស់នៅ​យ៉ាង​កុះករ  មាន​វត្ត​ខែ្មរ​ទាំងអស់ ២២ វត្ត ក្នុងចំណោម ១៤១ វត្ត​នៃ​ខេត្ត​ព្រះ​ត្រពាំង ។ វត្ត​ទាំងនោះ​មានដូចជា វត្ត​មហាពោធិ​វ័ន ហៅ វត្ត​តា​ធៀ​វ កសាង​ឆ្នាំ គ​. ស​. ១៣៦៧ វត្ត​បទុម​សាគរ ហៅ វត្ត​កំពង់​ស្ពាន កសាង​ឆ្នាំ គ​. ស​.១៨១៨  វត្ត​រតនា​ទី​បា​រាម​កោះ​កែវ ហៅ អូរ​មិច​កសាង​ឆ្នាំ គ​. ស​. ១៦៥៧ វត្ត​បទុម​ក្រពុំ​រ័ត្ន​កេសរ​បុ​បា្ផ​ច​ម្បា​មាស ហៅ​វត្ត សំ​ណឹ​ង​ធំ កសាង​ឆ្នាំ គ​. ស​. ១៣៦៤ ជាដើម  ។

​ដោយឡែក វត្ត​សម្បូរ​រង្សី ហៅ វត្ត​សម្បួរ បាន​ស្ថាបនា​ឡើង​ក្នុង គ​. ស​. ៣៧៣ ស្ថិតនៅ​ភូមិ​តា​ខៅ (Trà Kháo) ឃុំ​ក្រសាំង (Hòa Ân) ស្រុក​កំពង់​ស្ពាន (Câu Kè) ខេត្ត​ព្រះ​ត្រពាំង ស្ថាបនា​ឡើង​ក្នុង ព​. ស​. ៩១៧ គ​. ស​. ៣៧៣ បើ​គិត​មកទល់នឹង​ឆ្នាំ ២០១៣ វត្ត​នេះ មាន​អាយុកាល ១៦៤០  ឆ្នាំ​ហើយ  បើ​យើង​ពិនិត្យ​ទៅលើ​បញ្ជី និង​ស្ថិតិ​វត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម​ឃើញថា   វត្ត​សម្បួរ​ង្សី គឺជា​វត្ត​មួយ ដែល​បាន​កសាងឡើង​មុនគេ​បង្អស់​ក្នុងចំណោម​វត្ត​ខ្មែរ ដែល​បាន​កសាង​នៅ​ដែនដី​កម្ពុជា​ក្រោម  ។

ព្រះវិហារវត្តសម្បួររង្សី ( សម្បួរ ) ដែលបានដឹកនាំសាងសង់ជាថ្មី ដោយព្រះតេជព្រះគុណ ថាច់ យួង និងបានបញ្ចុះខណ្ឌសីមាកាលពីឆ្នាំ ១៩៩៨ ។
ព្រះវិហារវត្តសម្បួររង្សី ( សម្បួរ ) ដែលបានដឹកនាំសាងសង់ជាថ្មី ដោយព្រះតេជព្រះគុណ ថាច់ យួង និងបានបញ្ចុះខណ្ឌសីមាកាលពីឆ្នាំ ១៩៩៨ ។

​វត្ត​សម្បួរ​ង្សី មាន​ផ្ទៃដី​ទំហំ​ប្រ    មាណ​ជាង ១១.១៧០  ម៉ែត្រក្រឡា វត្ត​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​អស់  ៤ លើក​មកហើយ  ។ ការរុះរើ​លើក​ទី ៤ ត្រូវបាន​កសាង​ព្រះវិហារ​ជាថ្មី ដឹកនាំ​ដោយ​ព្រះចៅអធិការ​វត្ត​ព្រះនាម ថាច់ យ៉ួ​ង    និង​បាន​បញ្ចុះ​ខ័​ណ្ឌ​សីមា​នៅ​ឆ្នាំ ១៩៩៨ កន្លងទៅនេះ ។ ក្នុងពេល​ជួសជុល​និង​កសាងឡើង​ម្តងៗ ត្រូវបាន​ព្រះចៅអធិការ​វត្ត​យកចិត្តទុកដាក់​និង​រចនា ទៅតាម​ក្បូរក្បាច់​លំនាំ​វប្បធម៌​ខ្មែរ ។ ក្រៅពី​ព្រះវិហារ ដែល​បាន​កសាង​ចំ    កណ្តាល​ទីធ្លា​វត្ត​នោះ យើង​ប្រទះឃើញ​កុដិ​សាលា​តូចធំ​ជា​ច្រី​ន ដូចជា      សមណ​កុដិ​, កុដិ​របស់​ព្រះចៅអធិការ​,​ កុដិ​សម្រាប់​អាគន្តុកៈ​, សាលា​ឆ​ទាន និង​សាលារៀន ជាដើម ។​

ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧  ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។
ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។

ជា​រៀងរាល់ឆ្នាំ វត្ត​តែង​បើក​សាលារៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី សម្រាប់​កូនចៅ​ខ្មែរក្រោម​នៅ​ជុំវិញ វត្ត​និង​សមណ​សស្សិ​នានា​នៅក្នុង និង​ក្រៅ​ខេត្ត​សិក្សា​រៀនសូត្រ មិនដែល​អាក់ខាន ។

​បច្ចុប្បន្ន វត្ត​សម្បួរ​ង្សី​កំពុងតែ​រក្សា​នូវ​វត្ថុ​បូរាណ​ពីរ​គឺ​ទី ១ រូបសំណាក​ព្រះពុទ្ធ​បដិមា ដែល​បាន​រកឃើញ​ក្រោម     ជ​ណើ្ត​រ​ព្រះវិហារ និង​ទី​ពីរ​គឺ ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧  ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។ សិលា​ចា​រឹត​នេះ មាន​ចារ​ជា​អក្សរ​ខ្មែរ​បូរាណ​មួយ​បន្ទាត់  ប៉ុន្តែ​នៅតែ​មិនទាន់មាន​អ្នកណាម្នាក់​យល់​សេចក្តី និង​អាន​បានឡើយ ។ ផ្ទាំងសិលា​ចារឹក​នេះ គេ​បាន​ប្រទះឃើញ នៅក្រោម​ខឿន​ព្រះវិហារ ក្នុងខណៈដែល​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រុះរើ​ព្រះវិហារ ដើម្បី កសាងឡើង​វិញ​នៅ​ឆ្នាំ ១៩៩៧ ។​

សាលា​ឆ​ទាន
សាលា​ឆ​ទាន

​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម    កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ៕​

Leave A Reply

Your email address will not be published.