ខួប ៦៨ ឆ្នាំ នៃទិវា កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន ប្រារព្ធដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក
នៅថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានប្រារព្ធខួប ៦៨ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានប្រារព្ធទិវានេះ រួមមាន សហរដ្ឋអាមេរិក ក្នុងនោះមាន ទីក្រុង សាន់ ហូស្សេ (San Jose), រដ្ឋ Washington State, រដ្ឋ New Jersey, ទីក្រុង Philadelphia, រដ្ឋ Florida, រដ្ឋ Colorado និងនៅទីក្រុងប៉ារិស ប្រទេស បារាំង និងកាណាដា ជាដើម ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរដែលបានចូលរួមក្នុងកម្មវិធីនេះ ដើម្បីសម្ដែងការសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម និងការឈឺចាប់ចំពោះការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលអាណានិគមយួន សព្វថ្ងៃ ព្រមទាំងធ្វើរបាយការណ៍នូវសកម្មភាពថ្មីៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ខាងក្រោមជាវីដេអូ នៃពិធីខួប ៦៨ ឆ្នាំ នៃទិវា ៤ មិថុនា ឆ្នាំ ២០១៧ ដែលបានប្រារព្ធ នៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសបារាំង ។
រដ្ឋ Washington State សហរដ្ឋអាមេរិក
នៅប្រទេសកាណាដា
នៅ San Jose រដ្ឋ California សហរដ្ឋអាមេរិក
Comments are closed.