ព្រះតេជព្រះគុណ យិន រង់
ដោយ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ យិន រង់ ប្រសូតក្នុង ១៩២២ ជាព្រះអនុគណស្រុកកំពង់ស្ពានខេត្ត ព្រះត្រពាំង និងត្រូវបាន សុគតនៅឆ្នាំ ១៩៨៩ ក្រោយពីអាណា និគមយួនចាប់ដាក់ ពន្ធនាគារអស់ពីរលើក ។
ប្រវត្តិព្រះតេជព្រះគុណ យិន រង់ ប្រសូត ឆ្នាំ គ.ស. ១៩២២ នៅភូមិពោធិ៍ភិរម្យ ឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Vĩnh Bình) ដែនដីកម្ពុជាក្រោម ។

ការបួសជាភិក្ខុសង្ឃ៖
ឆ្នាំ ១៩៤០ ព្រះអង្គបានបំពេញឧបសម្បទានៅក្នុងវត្តមហាពោធិវ័ន (តាថៀវ) Mahabodhivana ឋិតក្នុងភូមិអាហារ (khóm III) ឃុំក្រសាំង (Hòa Ân) ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ការទទួលខានៈជាព្រះចៅអធិការវត្ត៖
ឆ្នាំ ១៩៥០ ព្រះអង្គត្រូវបានពុទ្ធបរិស័ទចំណុះ ជើងវត្តមហាពោធិវ័ន (តាថៀវ) លើកឡើងធ្វើព្រះ ចៅអធិការវត្ត ។
ការទទួលឋានៈជាអនុគណស្រុកកំពង់ស្ពាន៖
ឆ្នាំ ១៩៦៤ ព្រះអង្គបានទទួលឋានៈជាព្រះអនុគណខណស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង នៃ ពុទ្ធសាសនាគណៈថេរវាទដែល មានព្រះតេជព្រះគុណ ថាច់ រាជ ( Thach Ret) ជាព្រះមេគណខេត្ត។
ការតស៊ូដើម្បីពូជសាសន៍ខ្មែរក្រោម៖
ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៦៩ ព្រះអង្គជាអ្នកដឹកនាំក្នុងចំណោមមេដឹកនាំសង្ឃដទៃទៀត បានដឹកនាំព្រះសង្ឃខ្មែរក្រោមជាង មួយពាន់អង្គធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាណានិគមយួន រក្សាសិទ្ធិតួនាទី ជាជនជាតិភាគតិចដល់ពលរដ្ឋខ្មែរ ក្រោមនៅកម្ពុជាក្រោម ។
ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៦៩ ព្រះអង្គជាសមាជិកប្រចាំខេត្តព្រះត្រពាំង នៃគណៈកម្មាធិការកណ្តាល ដឹកនាំព្រះសង្ឃកំណើត នឿវៀតណាម ខាងត្បូងតស៊ូទាមទារនូវតួនាទីជាជនជាតិផាគតិច នៅកម្ពុជាក្រោម ។
ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះអង្គជា សមាជិកខេត្ត នៃគណៈកម្មការដឹកនាំព្រះសង្ឃ ខ្មែរការពារសិទ្ធិសេរីភាពខាងជំនឿ ដែលមានទីស្នាក់ការនៅវត្តពោធិសាលរាជ (កំពង់) ជាការិយា ល័យរដ្ឋ បាលដឹកនាំដោយព្រះតេជ ព្រះគុណ ថាច់ រាជ និង វត្ត ចម្ប៉ាបុរី (ត្រោក លិច) ភាសាបាលីៈ WattaChampãPurĩ ជាទីស្នាក់ការប្រតិបត្តិ ការ ដឹកនាំ ដោយអគ្គសង្ឃាធិការរួមមាន ព្រះ ភិក្ខុ ថាច់ សេ, ថាច់ ញៀង,ថាច់ វង់,ថាច់ កា, គឹម ចាន់ថារ៉ា,ថាច់ យិន,ថាច់ សារេត និង ថាច់ ណែវ ។ល។ គណៈកម្មការដឹកនាំ ព្រះសង្ឃខ្មែរការពារសិទ្ធិសេរីភាពខាង ជំនឿ ជាចលនាមួយសម្រាប់ទាមទារ អាណានិគមយួនដោះលែង ព្រះសង្ឃខ្មែរក្រោម ជាង ២០០ អង្គត្រូវបានចាប់ផ្សឹក ទៅធ្វើទាហានកំណែន ដោយរដ្ឋាភិបាលសារធារណរដ្ឋវៀតណាម ដែល មានលោក ង្វៀង វ៉ាំង ធេវ ជាប្រធា បនាធិបតី ។
ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃខ្មែរ ក្រោមជាង ១០០អង្គនៅស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំងបានធ្វើបាតុ កម្មដោយសន្តិ វិធីទាមទាមឲ្យរដ្ឋ ការសាធារណរដ្ឋយួន ដោះលែង ព្រះ សង្ឃខ្មែរក្រោមដែលត្រូវបានចាប់ផ្សឹកទៅធ្វើទាហ៊ានកំណែន ។ លទ្ធផល គឺនៃការធ្វើបាតុកម្មនេះព្រះសង្ឃខ្មែរក្រោម ត្រូវបានទាហានយួនបោកគ្រាប់បែកផ្សែងផ្សា និងបាញ់រះ ទៅលើសមណប្បា តុករ ដោយបានធ្វើឲ្យព្រះសង្ឃខ្មែរក្រោមមួយអង្គគឺ សាមណេរគឹម សំណាង (១៩៦០ ដល់ ១៩៧៥)ពលីជីវិត ។
ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃខ្មែរ ក្រោមប្រមាណ៣៨០០ អង្គ បានដង្ហែក្បួនទៅកាន់ សាលាខេត្តព្រះត្រពាំងដើម្បី ទាមទារឲ្យអាជ្ញាធរ សាធារណរដ្ឋយួន ដោះលែងព្រះសង្ឃខ្មែរក្រោម ទាំង អស់ដែល ត្រូវបាន ចាប់ផ្សឹក ហើយយក ទៅធ្វើទា ហានកំណែន ។ការដង្ហែក្បួននេះ មានការប្រយុទ្ធគ្នាកើត ឡើងពីម៉ោង ០៨ព្រឹក ដល់ ម៉ោង ០២ ល្ងាចហើយ ត្រូវបានបញ្ចប់ ដោយការចរ ចាគ្នាមួយ ដោយ ព្រះសង្ឃដែលត្រូវបានចាប់ផ្សឹកនោះបានដោះលែង មក វិញ ។ក្រោយពីការប្រយុទ្ធនេះព្រះ សង្ឃ ខ្មែរក្រោមត្រូវរបួសធ្ងន់ ៥ អង្គស្រាល ៩០ អង្គ ។
ព្រះតេជព្រះគុណ យិន រង់ សុគត ព្រោះយួន បានចាប់ដាក់គុកអស់ពីរលើក៖
ក្រោយពីរបបសាធារណរដ្ឋវៀតណាម ត្រូវបានដួលរលំ នៅថ្ងៃទៅ ៣០ ខែមេសា ឆ្នាំ ១៩៧៥ បក្សកុម្មុយនិស្តយួន បានចូល កម្ពុជាក្រោម និងធ្វើ អាណានិគមលើខ្មែរក្រោមបន្ត ពីយួនសេរី ។ ព្រះ តេជព្រះគុណ យិន រង់ ត្រូវបានបក្ស កុម្មុយនិស្តយួន ចាប់ដាក់គុកនៅ ជំរុំលត់ដំខេត្តព្រះត្រពាំង (Trại Cải Tạo Vĩnh Bình) បន្ទាប់មកត្រូវបានបញ្ជូន ទៅដាក់នៅ ជំរុំលត់ដំបេន យ៉ា (Trại Cải Tạo Bến Giá) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៧៥ ។ ក្រោយមកត្រូវបាន ដោះលែងចេញពីគុកវិញ ។
ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ព្រះអង្គត្រូវបាន ចាប់ទៅដាក់ គុកនៅជំរុំលត់ដំបេនយ៉ា(Trại Cải Tạo Bến Giá)ជាលើក ទី ២ ។ ពេលនៅក្នុងជំរុំលត់ដំ របស់បក្សកុម្មុយនិស្តយួន លើនេះ ព្រះអង្គត្រូវបាន យួន ធ្វើ ទារុណកម្ម រហូតដល់សុគត នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ ១៩៨៩ ៕