ញោមប្រុស​បង្កើត​របស់ ព្រះតេជព្រះគុណ យឿ​ង តារា អតីត​ស្សិត​ខ្មែរក្រោម​នៅ​កម្ពុជា ទទួលអនិច្ចកម្ម​ក្នុង​អាយុ ៦១ ឆ្នាំ​

83

លោក ភឿង រី ញោមប្រុស (​ឪពុក​) របស់ ព្រះតេជព្រះគុណ យឿ​ង តារា អតីត​ប្រធាន សម្ព័ន្ធ សមណ និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានទទួល អនិច្ចកម្ម​ក្នុង​ជន្មាយុ ៦១ ឆ្នាំ កាលពី​ម៉ោង ៩ យប់ ថ្ងៃ​សៅរ៍ ៣ កើត ខែ​ចែ​ត្រ ឆ្នាំមមែ សប្តស័ក ព​. ស .២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦ ដោយ​រោគាពាធ នៅ​គេហដ្ឋាន របស់ ខ្លួន នា ខេត្ត ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ។ នេះ បើ​យោងតាម សេចក្ដីជូនដំណឹង​មួយ របស់​សម្ព័ន្ធ សមណ និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន ផ្សាយ កាលពី​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ ។​

សពរបស់ លោក ភឿង រី ដែលតម្កល់នៅផ្ទះ ។
សពរបស់ លោក ភឿង រី ដែលតម្កល់នៅផ្ទះ ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ យឿ​ង តារា បច្ចុប្បន្ន ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​ព្រះប្រធាន សម្ព័ន្ធ​សមណ និស្សិត -​និស្សិត​ខ្មែរ​កម្ពុជា ក្រោម​អាណត្តិ​ទី ៤ ចាប់ ពី ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ ។​

​សព្វថ្ងៃ ព្រះតេជព្រះគុណ យឿ​ង តារា កំពុងតែ​មក​ចូលរួម​ពិធី​ចូលឆ្នាំ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ក្នុងនាម​តំណាង​សម្ព័ន្ធ សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។​

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ពិធីបុណ្យ​ឈាបនកិច្ច​សព លោក ភឿង រី សូម​ទាក់ទង ព្រះ​តេជ​ព្រះ គុណ យឿ​ង តារា តាម រយៈ ទូរ​សព្ទ​លេខ (669) 233-1036​

Comments are closed.